ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ចាត់តាំងឱ្យនាំយកថវិកាទៅប្រគល់ជូនក្រុមគ្រួសារមន្រ្តីនគរបាលដែលជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំងក្រុមការងារដែលមានលោកវីរសេនីយ៍ទោ វេ គឹមចត់ អធិកានគរបាលស្រុកកំរៀងដឹកនាំលោកអធិការរងនិងកងកម្លាំងក្នុងអង្គភាពនាំយកថវិកាផ្ទាល់របស់លោកស្នងការ ថវិកា លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងនិងជា ប្រធានក្រុមការងារយេនឌ័រនៃស្នងការដ្ឋាន រួមទាំងថវិកាបានពីការចូលរួមរបស់កងកម្លាំងក្នុងអធិការដ្ឋានគរ បាលស្រុក ទៅប្រគល់ជូនក្រុមគ្រួសារ កញ្ញាព្រិន្ទបាលឯក សាត រក្សា មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀងខណៈដែលកញ្ញាបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥ ក្នុងពេលធ្វើដំណើរទៅបំពេញភារកិច្ច ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។
លោកវរសេនីយ៍ឯក វេ គឹម ចត់ បានពាំនាំនូវការផ្តាំផ្ញេីសួរសុខទុក្ខពីលោកឧត្តមសេនីយ៍ទោ ស្នងការ និងថ្នាក់ដឹកនាំស្នងការរងព្រមទាំងកងកម្លាំងនគរបាលក្នុងអង្គភាព ចំពោះសុខភាពកញ្ញា សាត រក្សា និងជូនពរឱ្យកញ្ញាឆាប់បានសះស្បេីយពីជំងឺ។
ក្រុមគ្រួសារកញ្ញាព្រិន្ទបាលឯក សាត រក្សា បានសម្តែងនូវការរីករាយ ចំពោះការគិតគូរអំពីសុខទុក្ខរបស់ថ្នាក់ដឹកនាំ ចំពោះមន្រ្តីនគរបាលដែលជួបទុក្ខលំបាកនិងបានថ្លែងអំណរគុណចំពោះថ្នាកដឹកនាំ និងកងកម្លាំងនគរបាលទាំងអស់ជួបតែសេចក្តីសុខនិងជោគជ័យគ្រប់ភារកិច្ច ៕

