**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

អ្នកឧកញ៉ា លាង ម៉េង ណែនាំឲ្យយុវជនទាំងអស់ចាកឆ្ងាយពីគ្រឿងញៀន និងប្រែក្លាយនូវបទពិសោធន៍ ការបង្កើតគំនិតថ្មីៗពីការប្រកួតកីឡា E-sport ទៅជាអ្នកគ្រប់គ្រងមានប្រសិទ្ធភាព

ភ្នំពេញ៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ថ្លៃងបែបនេះពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Khmer Beverages តំណាងដោយ អ្នកឧកញ៉ា លាង ម៉េង និងក្រុមហ៊ុន T.Y Media តំណាងដោយលោក ឈុន សំណាង ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកអន្តរជាតិ Vikingz Mekong Invitational ២០២៥ ក្រោមវត្តមានចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធនឹងវិស័យកីឡានិង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌល T Y។

ក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថាការប្រកួតកីឡាអេឡិចត្រូនិក គឺជាការប្រកួតមួយដែលស្វិតស្វាញ បត់បែន ដែលតម្រូវឲ្យបេក្ខជនក៏ដូចជាក្រុមការប្រកួតត្រូវតែបង្កើតស្មារតីសាមគ្គីភាព រួមគ្នាបង្កើតយុទ្ធសាស្រ្តថ្មី ដើម្បីឆ្ពោះទៅរកជ័យជំនះ ដែលជាបទពិសោធន៍មួយសម្រាប់យុវជនយកទៅអនុវត្តក្នុងការងារគ្រប់គ្រងការងារ។

ជាមួយគ្នានេះ អ្នកឧកញ៉ា លាង ម៉េង ក៏បានផ្ដាំផ្ញើដល់យុវជនទាំងអស់ត្រូវតែរួមគ្នាលេងកីឡាគ្រប់គ្នាយ៉ាងហោចមួយមុខដើម្បីសុខភាព ចៀសចាកឆ្ងាយពីគ្រឿងញៀន ដើម្បីបំពេញបំណងប្រាថ្នារបស់ឪពុកម្ដាយឆ្ពោះទៅកាន់អនាគតរុងរឿង។

លោក លន់ សាមឌី អគ្គលេខាធិការ នៃសហព័ន្ធកីឡាអេឡិចត្រួនិកកម្ពុជា បានលើកឡើងពីសារៈប្រយោជន៍នៃកីឡាអេឡិចត្រូនិកដោយថ្លៃងអំណរគុណដល់ក្រសួង ស្ថាប័ន សប្បុរសជន វិស័យឯកជននានាដែលបានចូលរួម គាំទ្រ កីឡាប្រភេទនេះ ដូចក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើនៅពេលនេះដែរ ហើយតាមរយៈការប្រកួតនានាគឺយើងតែងតែផ្ញើសារទៅកាន់អ្នកចូលរួមទស្សនាទាំងអស់ពីបញ្ហាសង្គមក្នុងនោះមានបញ្ហាគ្រឿងញៀនជាដើម។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្រោយពិធីចុះហត្ថលេខានោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ បានពាំនាំនូវការថ្លែងអំណរគុណ កោតសរសើរ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់គ្រប់សមាសភាពទាំងអស់ដែលតែងតែចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយសហព័ន្ធកីឡាអេឡិកត្រូនិចកម្ពុជាដែលជាដៃគូមួយគ្រប់ជ្រុងជ្រោយក្នុងការជួយផ្សព្វផ្សាយនូវបញ្ហាគ្រឿងញៀននៅគ្រប់ការប្រកួតរៀបចំដោយសហព័ន្ធនិងសូមថ្លែងអំណរគុណដល់អ្នកឧកញ៉ា លាង ម៉េង ដែលបានចូលរួមថ្លែងសារទៅកាន់យុវជនអ្នកទស្សនាការប្រកួតក៏ដូចជាអ្នកដែលទស្សនាការប្រកួតនៅតាមគេហដ្ឋានពីសារៈប្រយោជន៍នៃការលេងកីឡាក៏ដូចជាណែនាំយុវជនឲ្យចាកឆ្ងាយពីគ្រឿងញៀនមិនទៅពាក់ព័ន្ធនឹងគ្រឿងញៀនឆ្ពោះទៅកាន់អនាគតរុងរឿងរបស់យុវជនដោយចាប់ផ្ដើមពីថ្ងៃនេះ ៕

អត្ថបទដែលជាប់ទាក់ទង