សម្តេចធិបតី៖ វិវាទការងារសូមកុំឱ្យមានជនទី៣លូកដៃចូលធ្វើឱ្យរាំងស្ទះដល់ការដោះស្រាយ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ចំពោះវិវាទការងារ សូមកុំឱ្យមានជនទី៣លូកដៃចូលធ្វើឱ្យរាំងស្ទះដល់ការដោះស្រាយហើយ អង្គការ ឬសហជីពត្រូវធ្វើជាតំណាងរបស់កម្មករនិយោជិត និងអនុវត្តទៅតាមច្បាប់ និងវិជ្ជាជីវៈដែលបានអនុលោម កុំឱ្យមានការពាក់ព័ន្ធទៅរឿងផ្សេង។
សម្ដេចធិបតីបានបញ្ជាក់បែបនេះ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២៧ ខែមេសានេះ។
ជាមួយគ្នានេះសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវបងប្អូនអង្គការសហជីពអង្គការវិជ្ជាជីវៈត្រូវធ្វើតាមវិជ្ជាជីវៈ អនុវត្តអនុលោមតាមច្បាប់បើយើង ទាមទារហួសពីច្បាប់ដែរអនុញ្ញាតមិនអាចដោះស្រាយបាននោះទេ វាអាចចូលក្នុងអន្ទាក់នយោបាយក្រុមណាមួយនោះ។
សម្ដេចធិបតីបន្ថែមថា រាជរដ្ឋាភិបាលខិតខំដោះស្រាយ ដោយតម្លាភាពដើម្បីប្រយោជន៍ទាំងអស់គ្នាកុំឲ្យផ្ទះយើងរោងចក្រយើងឆេះនាំឲ្យបាត់បង់ផលប្រយោជន៍ទាំងអស់គ្នា៕

