**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

លោក ត្រាំ ថារដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយចិនដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងពន្ធគយក្នុងពេលឆាប់ៗខាងមុខ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទូរសព្ទមកលោក ហើយថារដ្ឋបាលរបស់លោកកំពុងពិភាក្សាជាមួយចិនដើម្បីឈានទៅសម្រេចកិច្ចព្រមព្រៀងពន្ធគយក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមបទសម្ភាសន៍ជាមួយទស្សនាវដ្តី TIME និងត្រូវបានចុះផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះជាយ៉ាងណា លោក ត្រាំ មិនបានបញ្ជាក់លម្អិតអំពីពេលវេលា ឬខ្លឹមសារនៃការសន្ទនាតាមទូរសព្ទជាមួយលោក ស៊ី នោះទេ ដោយគ្រាន់តែប្រាប់ទស្សនាវដ្ដី TIME ថាលោក ស៊ី បានទូរសព្ទមក ហើយខ្ញុំមិនគិតថានោះជាសញ្ញានៃភាពទន់ខ្សោយទេ។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងរបស់អាមេរិកលើពន្ធគយនឹងត្រូវសម្រេចបានក្នុងពេលប្រហែល ៣ ទៅ ៤ សប្ដាហ៍ទៀត។ គួរកត់សម្គាល់ថា មុនពេលការអត្ថាធិប្បាយនេះត្រូវបានចេញផ្សាយ ទីក្រុងប៉េកាំងបានជំទាស់នឹងការពណ៌នារបស់អាមេរិក អំពីកិច្ចពិភាក្សាទ្វេភាគីរួចទៅហើយ។

នៅក្នុងបទសម្ភាសន៍ដដែល លោក ត្រាំ ក៏បានរៀបរាប់ពីផែនការធ្វើកិច្ចព្រមព្រៀងលើបញ្ហាពិភពលោកផ្សេងទៀត។ ទាក់ទងនឹងសង្គ្រាមនៅអ៊ុយក្រែន លោកបានអះអាងថា គ្រីមៀនឹងនៅជាមួយរុស្ស៊ី។ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy យល់ពីរឿងនេះ ហើយគ្រប់គ្នាក៏យល់ថា តំបន់នេះនៅជាមួយរុស្ស៊ីយូរមកហើយដែរ។

លោកក៏បានព្យាករណ៍ដែរថា អារ៉ាប៊ីសាអូឌីតនឹងចូលរួមក្នុងកិច្ចព្រមព្រៀង Abraham Accords ដែលជាកិច្ចព្រមព្រៀងធ្វើឲ្យទំនាក់ទំនងមានភាពប្រក្រតីរវាងអ៊ីស្រាអែល និងប្រទេសឈូងសមុទ្រមួយចំនួន ដែលរដ្ឋបាលលោកសម្របសម្រួលក្នុងអាណត្តិទីមួយ។ លោក ត្រាំ ក៏បានបន្ថែមថា លោកជឿជាក់ថា សហរដ្ឋអាមេរិកនឹងធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ផងដែរ។

គួរបញ្ជាក់ថា ការអះអាង និងការព្យាករណ៍របស់លោក ត្រាំ នៅក្នុងបទសម្ភាសន៍នេះ អាចនឹងមានឥទ្ធិពលលើកិច្ចចរចាការទូតដែលកំពុងបន្តលើបញ្ហាពាណិជ្ជកម្ម និងជម្លោះប្រដាប់អាវុធធំៗរបស់ពិភពលោក។

អត្ថបទដែលជាប់ទាក់ទង