**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ឯកឧត្តម ហេង សួរ៖ ពានរង្វាន់ GEMSET Award នៃប្រទេសសិង្ហបុរី ដែលវិទ្យាស្ថាន TVET ទទួលបាន គឺឆ្លុះបញ្ចាំងការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាឱ្យស្របទៅតាមតម្រូវការទីផ្សារការងារក្នុងការពង្រឹងចំណេះដឹង, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាមូលដ្ឋានគ្រឹះដ៏ចម្បងក្នុងការបង្កើតនិងអភិវឌ្ឍធនធានមនុស្ស ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មដែលមានជំនាញច្បាស់លាស់ និងអ្នកបច្ចេកទេសយ៉ាងច្រើនគ្រប់វិស័យ។

ការគូសបញ្ជាក់នេះ នៅក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការគិតឡើងវិញលើឧត្ដមភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) សម្រាប់បរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាព» និង ពិធីប្រគល់ពានរង្វាន់គំរូឧត្តមភាពសកលសម្រាប់ការអប់រំនិងបណ្ដុះបណ្ដាលជំនាញ នៃប្រទេសសិង្ហបុរីជូនវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI)។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការអបអរសាទរដល់វិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC) ដែលទទួលបានពានមាស (Gold Award) និង វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ទទួលបានពានប្រាក់ (Silver Award) ដែលជាពានរង្វាន់ GEMSET Award ពី ITE Education Services (ITEES) នៃប្រទេសសិង្ហបុរី  ដោយពានរង្វាន់នេះ គឺជាការឆ្លុះបញ្ចាំងការរីកចម្រើននៃវិស័យ TVET នៅកម្ពុជា។ ទន្ទឹមនេះ ក៏ជាការសបញ្ជាក់យ៉ាងច្បាស់ផងដែរអំពីដំណើរវិវត្តវិជ្ជមាន នៃការឆ្លើយតបនឹងចំណុចអាទិភាព “មនុស្ស” ដែលបានឆ្លុះបញ្ចាំងជាចម្បងក្នុងបញ្ចកោណទី១ “ការអភិវឌ្ឍមូលធនមនុស្ស” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ITEES ដែលកន្លងមកបានសហការរៀបចំវគ្គបណ្តុះបណ្តាលក្នុងស្រុក ដែលរួមមានវគ្គគ្រប់គ្រងនិងភាពជាអ្នកដឹកនាំ, វគ្គគរុកោសល្យ។ ទន្ទឹមនេះ ក៏មានវគ្គបណ្តុះបណ្តាលនៅសិង្ហបុរី រួមមាន វគ្គជំនាញព័ត៌មានវិទ្យា, អេឡិចត្រូនិក, និងបច្ចេកវិទ្យារថយន្ត និងសិក្ខាសាលាចែករំលែកបទពិសោធជាច្រើន។ ជាពិសេស តាមរយៈសិក្ខាសាលាដែលរៀបចំនៅកម្ពុជានាពេលនេះ នឹងជួយពង្រឹង និងកំណត់នូវតម្រូវការឧត្តមភាពសម្រាប់ TVET ក្នុងដំណើរឆ្ពោះទៅរកការកែលម្អជាបន្តបន្ទាប់តាមរយៈការវាស់វែង និងវាយតម្លៃជារួមទៅលើប្រព័ន្ធអេកូរបស់ TVET ដើម្បីរកឱ្យឃើញនូវផលប៉ះពាល់ និងលទ្ធផលប្រកបដោយនិរន្តរភាព និងការចែករំលែកពីបទពិសោធរបស់សិង្ហបុរីសម្រាប់ឧត្តមភាពលើការធ្វើបរិវត្តកម្ម និងផលជះប្រកបដោយនិរន្តរភាពឆ្ពោះទៅរកការអនុវត្តកម្រិតពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង