**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងទទួលបន្ទុកការងារសមាហរណកម្មនិងទំនើបកម្មបណ្ណសារដ្ឋានជាតិនិងបណ្ណាល័យជាតិ**អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ រំលេចអត្តសញ្ញាណ និងសក្តានុពលខេត្តឱ្យកាន់តែលេចធ្លោ**ថៃ៖ ជនល្មើសឆបោកអនឡាញ ជិត៣០ ០០០នាក់ ត្រូវបានចាប់ខ្លួន ក្នុងរយៈពេល៩ខែកន្លងមកនេះ**ម៉ាឡេស៉ី នឹងបញ្ចុះតម្លៃប្រេងម៉ាស៊ូត សម្រាប់ពលរដ្ឋទាំងអស់ទូទាំងប្រទេស**មជ្ឈមណ្ឌលជំនួយ និងជំនួយមនុស្សធម៌របស់ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត បាននិងកំពុងពង្រីកការគាំទ្រ និងទ្រទ្រង់ ផ្គត់ផ្គង់ដល់ជនភៀសខ្លួននៅទូទាំងពិភពលោក**បង់ក្លាដែសចេញបញ្ជាការដាក់ពង្រាយកងទ័ព នៅក្នុងរដ្ឋធានី Dhaka និងទីក្រុង ៥ផ្សេងទៀត ស្របពេលដែលអាជ្ញាធរបានបង្កើនការធានាសន្តិសុខ មុនគម្រប់ខួបនៃការបង្កើតបក្ស Awami League**លីបង់កំពុងឈានទៅជុំថ្មីនៃកិច្ចចរចាជាមួយអ៉ីស្រាអែល**កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន**ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញសម្ពោធបណ្ណាល័យមរតកក្រមង៉ុយ ចំនួន២ទីតាំង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ**កុងហ្គោប្រកាសថា ចំនួនករណីជំងឺអេបូឡាបានបន្តកើនឡើងដល់១០៤៨នាក់ ក្នុងនោះ​មានអ្នកស្លាប់២៦៧នាក់**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ នាំយកសាររំលែកទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនក្រុមគ្រួសារសពឧបាសិក លី ផលគុន ដែលត្រូវជាឪពុកក្មេង ឯកឧត្តម សុខ សុមនា**មេដឹកនាំកូរ៉េខាងជើង៖ ការអនុវត្តឋានៈជារដ្ឋនុយក្លេអ៊ែរនៃគឺជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខសកលដ៏ស្មុគស្មាញ និងមិនអាចព្យាករបាន**UN សម្តែងការសោកស្ដាយ ចំពោះផែនការរបស់អាមេរិក ក្នុងការដកមូលនិធិ សម្រាប់ដោះស្រាយបញ្ហាមេរោគអេដស៍/ជំងឺអេដស៍ សម្រាប់ប្រទេសអាហ្វ្រិកខាងត្បូង**​លោក Ding Xuexiang អញ្ជើញ​​ជា​អធិបតី​ក្នុង​ពិធីបើក​​ពិព័រណ៍ខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទី៤ ព្រម​និង​ថ្លែង​សុន្ទរកថាគន្លឹះ​**លោកស្រី តៅ សុខម៉ារ៉ា ដឹកនាំកិច្ចប្រជុំពិភាក្សានិងសិក្សាស្វែងយល់ការបញ្ជ្រាបយេនឌ័រ និងការលើកកម្ពស់តួនាទីភារកិច្ចស្រ្តី ក្នុងភាពជាអ្នកដឹកនាំនៅរដ្ឋបាលខេត្តត្បូងឃ្មុំ**ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញចុះពិនិត្យស្ថានភាពរស់នៅ និងអាជីវកម្មប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅភូមិព្រៃចាន់ ទីតាំងរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»

បទវិភាគ៖ការដែលហ្វីលីពីនចង់លូកដៃចូលក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ គឺមិនប្រមើលមើលពីកម្លាំងខ្លួនឯង

នាពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានឃុបឃិតជាមួយអាមេរិកធ្វើសមយុទ្ធ “ប្រកៀកស្មា”ប្រចាំឆ្នាំ២០២៥ ដោយមិនអើពើពីការតវ៉ាយ៉ាងខ្លាំងក្លារបស់ប្រជាពលរដ្ឋប្រទេសហ្វីលីពីន ។ ប្រការដែលគួរឱ្យចាប់អារម្មណ៍ គឺសមយុទ្ធលើកនេះ មិនត្រឹមតែធ្វើនៅកោះLuzon ដែលស្ថិតនៅភាគខាងជើងនៃប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងបានពង្រីកទៅដល់ប្រជុំកោះBatan ដែលមានទីតាំងកាន់តែខិតជិតនឹងតំបន់ចិនតៃវ៉ាន់ ។ ទាក់ទិននឹងករណីនេះ ក្រសួងការបរទេសចិនបានឆ្លើយតបយ៉ាងច្បាស់លាស់ថា ប្រឆាំងយ៉ាងមុតមាំចំពោះប្រទេសណាទាំងអស់ដែលបង្កើនការដាក់ពង្រាយកងទ័ពក្នុងតំបន់ ដោយយកបញ្ហាតៃវ៉ាន់ធ្វើជាលេស ក៏ដូចជាញុះញង់ការបដិបក្ខគ្នានិងបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។
ពិតមែនតែភាគីហ្វីលីពីនអះអាងថា សមយុទ្ធលើកនេះមិនសំដៅចំពោះប្រទេសណាមួយទេ ប៉ុន្តែបើមើលពីការរៀបចំចាត់ចែងរបស់សមយុទ្ធលើកនេះអាចឃើញថា ពាក្យសំដីនេះបានលាក់បាំងការពិតជាក់ស្តែង ។ មួយផ្នែក ទ្រង់ទ្រាយនៃសមយុទ្ធនិងចំនួនប្រទេសអ្នកសង្កេតការណ៍សុទ្ធតែបានបំបែកកំណត់ត្រាខ្ពស់បំផុត ដែលបានបង្កបង្កើតស្ថានការដ៏តានតឹងក្នុងតំបន់ ។ មួយផ្នែកទៀត ឆ្លៀតឱកាសនេះ អាមេរិកបានដឹកជញ្ជូនអាវុធវាយប្រហារធុនថ្មីទៅកាន់ហ្វីលីពីន អាវុធខ្លះប្រហែលនឹងដាក់ពង្រាយនៅហ្វីលីពីនបន្ទាប់ពីបញ្ចប់សមយុទ្ធ ដែលបានធ្វើហានិភ័យបដិបក្ខគ្នានៅក្នុងតំបន់ឡើងខ្ពស់ ។ ទីបី ទីតាំងធ្វើសមយុទ្ធបានងាកទៅកាន់ទិសដៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ចេតនាសំដៅចំពោះប្រទេសចិនក៏ត្រូវលាតត្រដាងយ៉ាងច្បាស់ ។
អាមេរិកសហការជាមួយហ្វីលីពីនកកូរកកាយស្ថានការណ៍នៃតំបន់ច្រកសមុទ្រតៃវ៉ាន់និងសមុទ្រចិនខាងត្បូង នៅពីក្រោយនេះ គឺបង្កប់នូវការគិតគូរដ៏អាក្រក់ដែលចង់ផ្លាស់ប្តូរផលប្រយោជន៍ ។ ចាប់ពីបន្តផ្តល់ជំនួយយោធាចំនួន៣៣៦លានដុល្លារអាមេរិកដល់ហ្វីលីពីន ដល់អនុញ្ញាតឱ្យលក់យន្តហោះប្រយុទ្ធ F-16 ក្នុងតម្លៃ៥៥៨០លានដុល្លារអាមេរិកទៅកាន់ហ្វីលីពីន រហូតដល់ពង្រីកទ្រង់ទ្រាយនិងក្របខ័ណ្ឌធ្វើសមយុទ្ធរួមជាមួយហ្វីលីពីន គោលបំណងសំខាន់របស់អាមេរិក គឺចាប់ចង“ទ័ពស្រួច”នេះកាន់តែតឹង ដើម្បីដាក់កំហិតទៅលើប្រទេសចិនកាន់តែធ្ងន់ធ្ងរ ។
និយាយចំពោះហ្វីលីពីនវិញ បន្ទាប់ពីលោក Ferdinand Romualdez Marcos បានឡើងកាន់មុខតំណែង ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន លោកសុខចិត្តចាប់ចងហ្វីលីពីនទៅនឹងរថពាសសង្គ្រាមរបស់អាមេរិក ។ ហើយបានបង្ហាញអាកប្បកិរិយាអវិជ្ជមាននិងមានទង្វើអាក្រក់ជាច្រើនដងក្នុងបញ្ហាតៃវ៉ាន់ ។
តាមពិតទៅ នៅថ្ងៃដែលធ្វើសមយុទ្ធរួម មហាជនហ្វីលីពីនក៏បានរៀបចំការជួបជុំតវ៉ានៅខាងក្រៅនៃទីស្នាក់ការកណ្តាលនៃកងកម្លាំងប្រដាប់អាវុធរបស់ហ្វីលីពីន ហើយស្រែកពាក្យស្លោកដើម្បីប្រឆាំងតវ៉ាចំពោះសមយុទ្ធរួម ។ ពួកគេសម្គាល់ឃើញថា សមយុទ្ធរួមរបស់អាមេរិកនិងហ្វីលីពីន មិនត្រឹមតែនឹងបង្កជាគំរាមកំហែងដល់សន្តិសុខនិងអធិបេតយ្យភាពរបស់ប្រទេសជាតិហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងនឹងធ្វើឱ្យស្ថានការណ៏ក្នុងតំបន់មានភាពកាន់តែតានតឹងទៀតផង ។
ជាងដប់ថ្ងៃមុន នៅប្រទេសហ្វីលីពីន ចិននិងប្រទេសអាស៊ានបានរៀបចំធ្វើកិច្ចប្រជុំនៃក្រុមការងារចម្រុះលើកទី៤៧ ស្តីពីការអនុវត្ត « សេចកី្តប្រកាសប្រតិបតិ្តសមុទ្រចិនខាងត្បូង» ។ បណ្តាភាគីនានាបានយល់ព្រមជាឯកច្ឆន្ទថា នឹងបន្តបង្កើនកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការ រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូង ។ ប៉ុន្តែ ពេលនេះ ហ្វីលីពីនបែជាឃុបឃិតជាមួយប្រទេសនៅក្រៅតំបន់ធ្វើសមយុទ្ធយោធា ដែលបានក្លាយជា “អ្នកខុសប្លែក” ក្នុងតំបន់និង “អ្នកក្បត់”សន្តិភាព ។ ក្នុងដំណើរនេះ ហ្វីលីពីនបានលក់ភាពម្ចាស់ការរបស់ប្រទេសជាតិទៅឱ្យគេ ប៉ុន្តែអ្វីដែលទទួលបាន គឺក្រដាសទទេស្តីពីពាក្យសន្យសន្តិសុខ និងលទ្ធផលចុងក្រោយដែលគួរឱ្យសង្វេគ ប្រៀបដូចជាប្រលែងលេងជាមួយនឹងភ្លើង ៕

អត្ថបទដែលជាប់ទាក់ទង