សម្ដេចធិបតីប្រកាសថា មានក្រសួងពីរដែលវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា មានក្រសួងពីរ ដែលបានវះកាត់ ដើម្បីបំពេញការងារឱ្យបានរលូន។
សម្ដេចធិបតីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅទីតាំងភូមិសាស្ត្រ ក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា កន្លងមក កិច្ចការមួយចំនួននៅតាមក្រសួង ស្ថាប័ន មាននីតិវិធីចាស់នាំឲ្យរាំងស្ទះក្នុងកិច្ចការងារ យើងសម្រេចដាក់នីតិវិធីអ្វីដែលសាមញ្ញ ងាយស្រួលដល់ប្រជាពលរដ្ឋ៕

