**ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញ វត្ថុតាងគ្រឿងញៀននៅខេត្តស្វាយរៀង​ ក្រោមប្រធានបទ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត”**នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបបទល្មើសនេសាទនៅលើផ្ទៃបឹងទន្លេសាប**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពចូលរួមសម្ពោធបើកចូលទស្សនាជាសាធារណៈ «សារមន្ទីរព្រះវិហារអដ្ឋរស្ស» នៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ)**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា**វិចារណកថា! មន្ត្រីឧទ្យានុរក្សរបស់យើងនៅសមរភូមិជួរមុខ៖ ការការពារព្រៃឈើកម្ពុជាក្នុងអំឡុងពេលមានបាតុភូតអែលនីញ៉ូ (El Niño)**អាម៉េរិក និងអ៊ីរ៉ង់ ព្រមព្រៀងគ្នាជាថ្មីដើម្បី«ផ្អាករាល់សកម្មភាពវាយប្រហារដាក់គ្នា» នៅក្នុងតំបន់ឈូងសមុទ្ទ និងត្រៀមបើកកិច្ចចរចាឡើងវិញ**ចិនបញ្ចូលក្រុមហ៊ុនរបស់ជប៉ុន ២០បន្ថែមទៀត ទៅក្នុងបញ្ជីខ្មៅ**ក្រុមអ្នកជួយសង្គ្រោះកំពុងប្រណាំងប្រជែងនឹងពេលវេលា ដើម្បីរុករកអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីភ្លោះដ៏បំផ្លិចបំផ្លាញនៅវេណេស៊ុយអេឡា ស្របពេលតួលេខអ្នកស្លាប់បានបន្តហក់ឡើង**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពង្រឹងគុណភាព និងថែទាំផ្លូវជនបទឱ្យមានភាពធន់ ដើម្បីជំរុញការតភ្ជាប់សេដ្ឋកិច្ចមូលដ្ឋាន**ទៅបង់ត្រីឃើញមេឃភ្លៀងផ្គររន្ទះរៀបនឹងត្រឡប់មកផ្ទះវិញតែអកុសលត្រូវរន្ទះបាញ់ស្លាប់នៅវាលស្រែ**ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល “ទុរេនបែកអន្លូង” ជា ម៉ាកសមូហភាព (Collective Mark) លើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា**សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់ផ្ទះជូនដល់អតីតយុទ្ធជន និងនិវត្តជនមានជីវភាពខ្វះខាតចំនួន ៧គ្រួសារ ស្ថិតនៅភូមិតេជោសន្តិភាព ស្រុកភ្នំស្រុក**សាលាចំណេះទូទៅ អ៊ែបភល រៀបចំកម្មវិធីប្រឡងប្រជែងសរសេរតាមអាន កម្រិតបឋមសិក្សាលើកទី១១ ក្នុងគោលបំណងដើម្បីលើកកម្ពស់អក្សរសាស្ត្រជាតិ**ឧទ្ធម្ភាគចក្រក្រុមហ៊ុនប្រេងខ្នាតយក្ស Aramco បានធ្លាក់នៅតាមបណ្តោយឆ្នេរច្រកសមុទ្រហ័រមូស បណ្តាលឱ្យជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៤នាក់បាត់បង់ជីវិត**កូនប្រុសពៅលោកស្រី អ៊ុងសាន ស៊ូជី ចេញមុខអំពាវនាវយ៉ាងទទូចឱ្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បង្ហាញភស្តុតាងជាក់លាក់ដែលបញ្ជាក់ថា ម្តាយរបស់លោកនៅមានជីវិត**ឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់**ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយ«សារពិសេសរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា» ក្នុងទិវារំលឹកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា**ឯកឧត្តម កៅ ថាច ៖ គ្រឹះដ៍រឹងមាំរបស់សមាជិកសមាជិកាគណបក្សប្រជាជន គឺសាមគ្គីភាពផ្ទៃក្នុង ធ្វើការជាក្រុម អភិវឌ្ឍពង្រឹងសមត្ថភាព ចំណេះដឹងជំនាញ បង្កើនចំណូលអោយជីវភាពកាន់តែខ្ពស់**ឯកឧត្តម​ ណុប រ័ត្ននិមល អញ្ជេីញជាអធិបតី​ ក្នុងពិធីផ្សព្វផ្សាយផែនការបោះឆ្នោតជ្រេីសរេីសក្បាលម៉ាស៊ីនដឹកនាំយុវជនគណបក្សឃុំ​ ទូទាំងស្រុកកណ្តាលស្ទឹង​**ខេត្តកំពង់ធំ ធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ចំនួន ១៩ អដ្ឋិធាតុថ្មី​ទៀត​ ទៅកាន់ប្រទេសកំណើតវិញ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី តំណាងសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដំបូលព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក ស្ថិតក្នុងភូមិឈូក ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ពិធីនេះ ក៏មានការនិមន្តចូលរួមពីព្រះមេគណខេត្ត ព្រះមន្ត្រីសង្ឃ និងព្រះថេរានុថេរៈ ព្រមទាំងមានវត្តមានអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះរដ្ឋបាលខេត្តគ្រប់លំដាប់ថ្នាក់ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត យុវជន ស.ស.យ.ក. យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស បុគ្គលិកសុខាភិបាល ប្រជាការពារ និងតាជីយាយជី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបចំនួនប្រមាណ ២,៦៥០អង្គ/នាក់។

ក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជម្រាបជូនអង្គពិធីថា វត្តឧប្បលវត្តី ហៅវត្តឈូក បានផ្តួចផ្តើមកសាងឡើងនាឆ្នាំ១៩៥៩ បើគិតមកដល់បច្ចុប្បន្ននេះមានអាយុកាលប្រមាណ ៦៦ឆ្នាំ លើផ្ទៃដីទំហំ ៤៧.០០០ម៉ែត្រការេ ដឹកនាំផ្តួចផ្តើមដោយព្រះគ្រូចៅអធិការ ៤ព្រះអង្គ ដែលមាន ព្រះគ្រូនាម ទូច កេន ព្រះគ្រូនាម ហ៊ូង ហ៊ាន ព្រះគ្រូនាម ឃួយ អ៊ាង និងព្រះគ្រូចៅអធិការ ឡេង នាត ដែលកំពុងដឹកនាំកសាងវត្តនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការគោរពដឹងគុណ ចំពោះគុណូបការៈដ៏ធំធេងរបស់សម្តេចទាំងបី ជាប្រមុខដឹកនាំ និងជាមគ្គុទេសន៍ដ៏ឈ្លាសវៃ ក្នុងការសង្គ្រោះរំដោះប្រទេសជាតិមាតុភូមិ សាសនា ដោយបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ធើ្វពលិកម្មគ្រប់បែបយ៉ាង ក្នុងការដឹកនាំ ស្ថាបនា ស្តារ និងអភិវឌ្ឍប្រទេសជាតិ ឱ្យទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស រក្សាបានស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺទទួលបានការចូលរួមឧបត្ថម្ភគាំទ្រមួយផ្នែកធំពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ រួមជាមួយសប្បុរសជន ពុទ្ធបរិស័ទក្នុង និងក្រៅប្រទេសជាច្រើនទៀត។

ថ្លែងក្នុងពិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បាននាំមកការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនអ្នកស្រុកក្រូចឆ្មារ និងសម្តែងនូវសេចក្តីសប្បាយរីករាយ ដែលបានមកចូលរួមក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងវត្តឧប្បលវត្តី ហៅវត្តឈូក នាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផលទាំងឡាយដែលយើងធ្វើការសម្ពោធនាពេលនេះ គឺកើតចេញដោយផ្ទាល់ពីកិច្ចខិតខំប្រឹងប្រែង និងការឧបត្ថម្ភជ្រោមជ្រែងពីសប្បុរសជនជិតឆ្ងាយទាំងអស់ ប៉ុន្តែយើងទាំងអស់គ្នា ក៏គួរចងចាំថា កត្តា ដែលអនុញ្ញាតឱ្យយើងទាំងអស់គ្នា អាចមានឱកាសចូលរួមជួយសាងសង់សមិទ្ធផលទាំងអស់នេះបាន គឺដោយយើងទាំងអស់គ្នារស់នៅក្រោមដំបូលនៃសុខសន្តិភាព ជាមួយជំនឿសាសនាដ៏ពេញលេញ និងជីវភាពធូរធាររបស់ប្រជាជនកម្ពុជាបច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលអាចទាញយកជាមេរៀនជីវិត ព្រមទាំងជាការចងចាំមិនអាចបំភ្លេចបាន នូវអ្វីដែលប្រជាជាតិរបស់យើង បានឆ្លងកាត់មកដល់ពេលសព្វថ្ងៃនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនរស់ក្នុងអតីតកាលទេ ក៏ប៉ុន្តែអតីតកាលបានបញ្ជាក់នូវមេរៀនប្រវត្តិសាស្ត្រ និងភាពជូរចត់នៃសង្គមជាតិ និងប្រជាជនរបស់យើងដូចគ្នាដែរ ហើយអ្វីដែលយើងអាចទាញយកជាមេរៀននៃប្រវត្តិសាស្ត្រនេះ មិនខុសពីព្រះរាជបណ្តាំរបស់សម្តេចតាទេ គឺជាការចងចាំ និងក្រើនរំលឹកជាប្រចាំថា ខ្មែររួបរួម គឺខ្មែរខ្លាំង។ “សូមបន្តការជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាលទាំងអស់គ្នា មិនថាក្នុងបរិយាកាសសប្បាយរីករាយ ឬក៏ជួបនូវវិបត្តិយ៉ាងណា យើងអាចឆ្លងកាត់ការលំបាកជាមួយគ្នា តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែម។

សូមជម្រាបថា សមិទ្ធផលត្រូវឆ្លង និងសម្ពោធនាពេលនេះ រួមមាន៖ ដំបូលព្រះវិហារ, ឧបដ្ឋានសាលា, កុដិថ្មី, កញ្ចុះ, ផ្លូវបេតុង, ចេតិយ៍ព្រះសព, បន្ទប់ទឹក និងទីចាត់ការ ៕

អត្ថបទដែលជាប់ទាក់ទង