ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន
ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ បានបញ្ចប់ដោយភាពជោគជ័យ មានការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសាធារណជន ដែលបានបន្សល់ទុកនូវស្នាមញញឹមដក់ក្នុងដួងចិត្តបងប្អូនប្រជាពលរដ្ឋខ្មែរ។
គណៈកម្មការរៀបចំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារ យុវជនស្ម័គ្រចិត្ត កងកម្លាំងមានសមត្ថកិច្ច លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាពិសេសអាជ្ញាធរខេត្តសៀមរាបដែលបានសហការរៀបចំបានយ៉ាងល្អប្រសើរ ដែលជម្រុញដល់ភាពជោគជ័យនៃការរៀបចំព្រឹត្តិការណ៍។
បន្ទាប់ពីបំពេញភារកិច្ចនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដសូូមជូនពរឱ្យក្រុមការងារទាំងអស់ជួបតែសុខសុភមង្គល សុខភាពល្អពេញបរិបូរណ៍ កម្លាំងពលំមាំមួនជោគជ័យគ្រប់ភារកិច្ចការងារ៕