**បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនី WhatsApp និងក្លែងបន្លំគណនីធនាគារ ឆបោកប្រាក់ជនរងគ្រោះ**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន

រុស្ស៊ី សម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ

ម៉ូស្គូ៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសរុស្ស៊ី បានសម្រេចលុបឈ្មោះក្រុមតាលីបង់ ចេញពីបញ្ជីអង្គការភេរវករ ដែលខ្លួនបានកំណត់អស់រយៈពេលជាងពីរទសវត្សរ៍មកហើយ ដែលជាចំណាត់ការមួយត្រួសត្រាយផ្លូវឲ្យទីក្រុងម៉ូស្គូធ្វើឲ្យទំនាក់ទំនងមានលក្ខណៈធម្មតាឡើងវិញ ជាមួយមេដឹកនាំបច្ចុប្បន្នរបស់អាហ្វហ្គានីស្ថាន។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថា តុលាការកំពូលបានសម្រេចលុបចោលការហាមឃាត់នេះ (ដែលបានដាក់តាំងពីឆ្នាំ ២០០៣) ដោយនឹងមានប្រសិទ្ធភាពភ្លាមៗ។

បច្ចុប្បន្ន គ្មានប្រទេសណាមួយទទួលស្គាល់ជាផ្លូវការនូវរដ្ឋាភិបាលតាលីបង់ ដែលបានឡើងកាន់អំណាចកាលពីខែសីហា ឆ្នាំ២០២១ នោះទេ ប៉ុន្តែរុស្ស៊ីបាននិងកំពុងកសាងទំនាក់ទំនងជាបណ្តើរៗជាមួយចលនានេះ ដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីឆ្នាំមុនបានហៅថាជាសម្ព័ន្ធមិត្តក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។

ទីក្រុងម៉ូស្គូមើលឃើញពីតម្រូវការ ក្នុងការធ្វើការជាមួយក្រុមតាលីបង់ ខណៈដែលខ្លួនប្រឈមនឹងការគំរាមកំហែងផ្នែកសន្តិសុខ ពីក្រុមសកម្មប្រយុទ្ធឥស្លាមនិយមដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន និងតំបន់ផ្សេងទៀត។ កាលពីខែមីនា ឆ្នាំ២០២៤ ការវាយប្រហារនៅសាលប្រគុំតន្ត្រីក្រៅទីក្រុងម៉ូស្គូ ដែលសម្លាប់មនុស្ស ១៤៥នាក់ ត្រូវបានក្រុមរដ្ឋឥស្លាម (ISIS) អះអាងទទួលខុសត្រូវ ខណៈក្រុមតាលីបង់អះអាងថា ខ្លួនកំពុងធ្វើការលុបបំបាត់ក្រុមនេះចេញពីអាហ្វហ្គានីស្ថាន។

ទោះជាយ៉ាងណា អ្នកការទូតលោកខាងលិចយល់ថា ផ្លូវរបស់ក្រុមតាលីបង់ឆ្ពោះទៅរកការទទួលស្គាល់ជាអន្តរជាតិ នឹងនៅតែជាប់គាំង ដរាបណាក្រុមនេះមិនផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនលើសិទ្ធិស្ត្រី។ ក្រុមតាលីបង់បានបិទសាលាមធ្យមសិក្សា និងសាកលវិទ្យាល័យសម្រាប់ក្មេងស្រី និងស្ត្រី ព្រមទាំងដាក់កម្រិតលើការធ្វើដំណើររបស់ពួកគេដោយគ្មានអាណាព្យាបាលបុរស។

គួរបញ្ជាក់ថា ការដកក្រុមតាលីបង់ចេញពីបញ្ជីភេរវកររបស់រុស្ស៊ី អាចនឹងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ ជាពិសេសលើបញ្ហាសន្តិសុខក្នុងតំបន់៕

អត្ថបទដែលជាប់ទាក់ទង