**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

បទវិភាគ៖តបតវិញចំពោះអាមេរិក ចិនដាក់ចេញវិធានការទប់ទល់មួយចំនួនយ៉ាងម៉ឺងម៉ាត់

      នៅថ្ងៃទី ២ ខែ​មេសា តាមម៉ោង​ក្នុង​តំបន់ រដ្ឋាភិបាល​អាមេរិក​បាន​ប្រកាសថា ​យក​ពន្ធគយស្មើគ្នាចំពោះ​ដៃគូ​ពាណិជ្ជកម្មទាំងអស់ ភាគីចិន​បាន​ឆ្លើយតប​ភ្លាម​ថា នឹង​ធ្វើ​ការ​តបតវិញ ដើម្បី​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​ស្របច្បាប់​របស់​ខ្លួន​ ។ ​មួយ​ថ្ងៃ​ក្រោយ​មក​ វិធានការ​តបតវិញ​មួយ​ចំនួន​ត្រូវ​បាន​អនុវត្ត​ ក្នុង​នោះ​បូករួម​ទាំង​ដំឡើងពន្ធគយ​៣៤​ភាគ​រយ​ទៅលើ​ផលិត​ផល​ទាំង​អស់​ដែលនាំ​ចូលពីអាមេរិក​ ដាប់​ពាក្យ​បណ្តឹងអំពី​ទង្វើ​របស់​អាមេរិក​​​ទៅកាន់​យន្តការ​ដោះស្រាយ​វិវាទ​របស់​អង្គការពាណិជ្ជកម្ម​ពិភពលោក ព្រម​និង​ដាក់​បញ្ចូល​អង្គភាពអាមេរិក​ជាច្រើន​ក្នុងបញ្ជីឈ្មោះស្តីពីការដាក់កំហិតលើការនាំចេញជា​ដើម​ ។ ខណៈពេល​ចិន​ប្រកាស​ព័ត៌មាន​ ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទក្នុង​ទីផ្សារ​ភាគហ៊ុន​របស់អាមេរិក​ក៏បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង សន្ទស្សន៍ Dow Jones Average, NASDAQ 100 និង S&P 500 សុទ្ធតែ​បាន​ធ្លាក់ចុះច្រើនជាង ៣ភាគរយ ។ អ្នក​វិភាគ​ទីផ្សារ​មាន​ការ​ព្រួយបារម្ភថា បើ​សិន​ជា​រដ្ឋាភិបាល​អាមេរិក​មិន​កែ​ប្រែ​គោលនយោបាយ​ពន្ធគយ​ នោះ​កំណើ​នសេដ្ឋកិច្ច​អាមេរិក​នឹង​បង្អង់​ល្បឿនយ៉ាង​ច្បាស់លាស់ ។
ទាក់ទិន​នឹង​សង្គ្រាម​ពាណិជ្ជកម្មនិង​សង្គ្រាម​ពន្ធគយ​ ប្រទេស​ចិន​បាន​បង្ហាញ​អាកប្បកិរិយា​នៅកាល​ពីមុន​រួច​ហើយ​ មិន​ចង់​ប្រយុទ្ធ តែ​ក៏​មិន​ខ្លាច​នឹង​ប្រយុទ្ធ​ដែរ ​​នៅពេលដ៏​ចាំបាច់ ត្រូវចេញ​​ប្រយុទ្ធ​ដោយ​ខាន​ពុំ​បាន ។
ចិន​និង​អាមេរិក​ មាន​ទំនាក់ទំនងល្អ​នោះ​នឹង​មាន​អំណោយ​ផល​ដល់​ប្រទេស​ទាំងពីរ​ តែ​បើបដិបក្ខគ្នាវិញ នោះនឹងត្រូវខាតបង់ទាំងអស់គ្នា ។ អ្នក​វិភាគ​ជំនាញ​សម្គាល់​ឃើញ​ថា ក្នុង​រយៈពេល​ខ្លី ការ​ដែល​អាមេរិក​​យកពន្ធគយស្មើគ្នា នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ចិន​ ។ ប៉ុន្តែ ឆ្លងតាម​រយៈជម្លោះ​ពាណិជ្ជកម្ម​ជា​ច្រើនជុំ ​ ភាពធន់​និង​សមត្ថភាព​ទប់​ទល់​នឹង​កម្លាំង​សម្ពាធរបស់​សេដ្ឋកិច្ច​ចិន​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ។ ក្រៅពីនេះ ​ចិន​មាន​ក្រុម​មិត្តភកិ្តពាណិជ្ជកម្ម​កាន់តែ​ធំឡើង​ៗ ក៏បាន​បង្វែកម្លាំង​សម្ពាធ​របស់​អាមេរិកពី​​ការ​យក​ពន្ធគយ​ផង​ដែរ ។ ដោយឡែក ចិន​មាន​ទីផ្សារ​ទ្រង់ទ្រាយ​ធំ​ដែល​មាន​ប្រជាជន​ចំនួន​១ពាន់​៤រយ​លាននាក់ បាន​ពន្លឿន​អភិវឌ្ឍ​កម្លាំង​ផលិត​កម្ម​គុណភាពថ្មី និង​បាន​អនុវត្ត​គោល​នយោបាយ​បើក​ទូលាយ​ជាបន្តបន្ទាប់ ប្រការ​ទាំង​នេះធ្វើ​ឱ្យ​សេដ្ឋកិច្ច​ចិន​មាន​ទីបង្អែក​ទប់ទល់នឹង​ហានិភ័​យ​ និង​មានភាពល្អប្រសើរឡើង​ប្រកប​ដោយ​ភាពនឹង​នរ ។
បើ​ក្រឡេកមើលសភាពការណ៍​ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះអាច​ឃើញថា ការ​ដែល​អាមេរិក​ដំឡើង​​​យកពន្ធគយ មិនត្រឹម​តែ​មិន​​បាន​ដោះស្រាយ​បញ្ហា​អតុល្យភាព​ពាណិជ្ជកម្ម​ប៉ុណ្ណោះ ថែមទាំង​បាន​ធ្វើ​ឱ្យ​បញ្ហា​សេដ្ឋកិច្ច​របស់​ខ្លួន​មាន​សភាព​កាន់តែធ្ងន់ធ្ងរ​ទៅទៀត ។
យោង​តាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្មអាមេរិក​អាចឃើញថា នៅឆ្នាំ​២០២៤​ ឱនភាព​ពាណិជ្ជកម្មរបស់អាមេរិក​បាន​ឡើង​ដល់​១,២១ទ្រីលានដុល្លារអាមេរិក បាន​កើន​ឡើង​៥០ភាគរយ​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ពេលមុននឹង​អាមេរិក​ធ្វើ​សង្គ្រាម​ពន្ធគយ​សកល​ ។ ពីឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៤ អតិរេកពាណិជ្ជកម្មរបស់​ចិន​ចំពោះអាមេរិក​បាន​កើន​ឡើង​ពី​៣២៣,៣៣ប៊ីលាន​ដុល្លារអាមេរិក​ ដល់​៣៦១ប៊ីលាន​ដុល្លារអាមេរិក​ ។​ ប្រការ​នេះបាន​បញ្ជាក់ថា របាំង​ពន្ធគយ​មិន​អាច​ដោះស្រាយ​កង្វល់របស់​អាមេរិក​នោះទេ ការ​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ដែល​ផ្តល់ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​ ទើប​ជាក្តីបំណង​រួម​របស់ប្រជាន​នៃ​បណ្តាប្រទេស​នានា ។
បច្ចុប្ប​ន្ន​នេះ ​ ពហុប៉ូល​ភាវូបនីយកម្ម​ពិភពលោកនិង​សកល​ភាវូនីយកម្ម​សេដ្ឋកិច្ច​ទទួល​បាន​ការ​អភិវឌ្ឍ​កាន់តែ​ស៊ីជម្រៅ ឯកតោភាគីនិយម​និង​ការការពារនិយម​ដែល​ទម្លាក់កំហុសទៅលើអ្នក​ជិត​ខាង មិនអាច​ទទួល​បាន​ការ​គាំទ្រ​ជា​ដាច់​ខាត ។ អាមេរិក​គួរកែតម្រូវកំហុសរបស់ខ្លួនឱ្យបានទាន់ពេលវេលា បញ្ឈប់​ចាត់ទុក​ពន្ធគយ​ជា​ឧបករណ៍​បង្ខិត​បង្ខំ​ប្រទេស​ដទៃទៀត ។ ការ​ធ្វើសង្រ្គ​ម​ពន្ធគយ​និងសង្គ្រាម​ពាណិជ្ជកម្ម​ គឺគ្មាន​អ្នកឈ្នះទេ នេះជា​ការពិតដែលមិនអាចប្រកែកបាន ៕

អត្ថបទដែលជាប់ទាក់ទង