**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

សហរដ្ឋអាម៉េរិក ឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល 

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃអង្គារទី២៥មីនា បានឈានដល់កិច្ចព្រមព្រៀងទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ី ដើម្បីផ្អាកការវាយប្រហារនៅសមុទ្ទ និងហេដ្ឋារចនាសម្ព័ន្ធថាមពល ខណៈរដ្ឋធានីវ៉ាស៊ីនតោនត្រូវដកទណ្ឌកម្មប្រឆាំងនឹងរដ្ឋធានីមូស្គូមួយចំនួន។

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​សហរដ្ឋ​អាម៉េរិក​បាន​បញ្ចប់​កិច្ច​ពិភាក្សា​រយៈពេល​បី​ថ្ងៃ​ជាមួយ​គណៈប្រតិភូ​អ៊ុយក្រែន​ និង​រុស្ស៊ី ​នៅ​អារ៉ាប៊ីសាអូឌីត​អំពី​ជំហាន​អនាគត​ឆ្ពោះ​ទៅ​រក​បទ​ឈប់​បាញ់​។ កិច្ចព្រមព្រៀងដាច់ដោយឡែកនេះ គឺជាការជោគជ័យលើកដំបូងក្នុងការស្វែងរកសន្តិភាពឱ្យអ៊ុយក្រែន ចាប់តាំងពីការឡើងកាន់តំណែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ដែលកំពុងជំរុញឱ្យមានការបញ្ចប់សង្គ្រាម និងមានទំនាក់ទំនងល្អូកល្អឺនជាមួយរដ្ឋធានីមូស្គូ ដែលបានធ្វើឱ្យរដ្ឋធានីកៀវ និងបណ្តាប្រទេសអឺរ៉ុបស្រឡាំងកាំង។

កិច្ចព្រមព្រៀងអាម៉េរិកជាមួយរុស្ស៊ី ដើរទៅមុខជាងកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ដោយរដ្ឋធានីវ៉ាស៊ីនតោន ប្តេជ្ញាជួយស្វែងរកការដកទណ្ឌកម្មអន្តរជាតិលើការនាំចេញ កសិកម្ម និងជីរបស់រុស្ស៊ី ដែលជាតម្រូវការរបស់រុស្ស៊ីជាប់រហូត។ វិមានក្រឹមឡាំងបានបញ្ជាក់ថា កិច្ចព្រមព្រៀងសមុទ្ទខ្មៅនឹងមិនចូលជាធរមានទេលុះត្រាតែទំនាក់ទំនងរវាងធនាគាររុស្ស៊ីមួយចំនួន និងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិត្រូវបានស្តារឡើងវិញ។ កិច្ចព្រមព្រៀងនេះ នឹងតម្រូវឱ្យមានការបន្ធូរបន្ថយទណ្ឌកម្ម រួមទាំងការស្ដារឡើងវិញនូវទំនាក់ទំនងរវាងធនាគារនាំចេញកសិកម្មរបស់រុស្ស៊ី និងប្រព័ន្ធទូទាត់អន្តរជាតិSWIFT។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Володимир Зеленський) បាននិយាយថា នេះមិនមែនជាការពិតទេ ហើយមិនមានតម្រូវការនៃការបន្ធូរបន្ថយទណ្ឌកម្មសម្រាប់កិច្ចព្រមព្រៀងចូលជាធរមាននោះទេ។ លោក ហ្សេឡេនស្គី បាននិយាយនៅសេចក្តីថ្លែងការណ៍មួយថា៖«ជាអកុសល..សូម្បីតែឥឡូវ! សូម្បីថ្ងៃនេះ នៅថ្ងៃនៃការចរចាក៏ដោយ យើងឃើញពីរបៀបដែលជនជាតិរុស្ស៊ី បានចាប់ផ្តើមរៀបចំរួចហើយ។ ពួកគេកំពុងព្យាយាមបង្ខូចកិច្ចព្រមព្រៀងរួចហើយ ហើយតាមពិតទៅ បញ្ឆោតទាំងអន្តរការីរបស់យើង និងពិភពលោកទាំងមូល»។

លោកបន្តថា កិច្ចព្រមព្រៀងបទឈប់បាញ់នឹងចូលជាធរមានភ្លាមៗ ហើយថាប្រសិនបើរុស្ស៊ីបានរំលោភបំពាននោះ លោកនឹងស្នើឱ្យលោក ត្រាំ ដាក់ទណ្ឌកម្មបន្ថែមលើរដ្ឋធានីម៉ូស្គូ និងផ្តល់អាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន។

ទាំងរុស្ស៊ី និងអ៊ុយក្រែន អះអាងថា ពួកគេនឹងពឹងផ្អែកលើរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីអនុវត្តកិច្ចព្រមព្រៀង។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គី ឡាវរ៉ូវ (Сергей Лавров) បានលើកឡើងថា៖«យើងនឹងត្រូវការការធានាច្បាស់លាស់។ ហើយដោយសារបទពិសោធដ៏ក្រៀមក្រំនៃកិច្ចព្រមព្រៀងជាមួយរដ្ឋធានីកៀវ ការធានាអាចគ្រាន់តែជាលទ្ធផលនៃការបញ្ជាពីរដ្ឋធានីវ៉ាស៊ីនតោនទៅកាន់លោក ហ្សេឡេនស្គី»។

កិច្ចព្រមព្រៀងនេះ ត្រូវបានសម្រេចបន្ទាប់ពីកិច្ចពិភាក្សាជាច្រើនលើករវាងមន្ត្រីអាម៉េរិក និងអ៊ុយក្រែន-រុស្ស៊ី ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើឡើងបន្ទាប់ពីការហៅទូរសព្ទដាច់ដោយឡែកកាលពីសប្តាហ៍មុនរវាងលោក ត្រាំ និងប្រធានាធិបតីទាំងពីរគឺ លោក ហ្សេឡេនស្គី និងលោក វ្ល៉ាឌីមៀ ពូទីន។
តាមរយៈបទឈប់បាញ់ រដ្ឋធានីកៀវអាចបើកកំពង់ផែរបស់ខ្លួនឡើងវិញ និងបន្តការនាំចេញនៅកម្រិតមុនសង្គ្រាម។

គួរបញ្ជាក់ថា លោក ត្រាំ បាននិងកំពុងដាក់សម្ពាធលើរដ្ឋធានីម៉ូស្គូ និងកៀវឱ្យបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ជាគោលដៅដែលលោកបានសន្យាថា នឹងសម្រេចបាននៅពេលលោកបានឈរឈ្មោះជាប្រធានាធិបតីកាលពីឆ្នាំមុន។ ក្នុងពេលជាមួយគ្នានេះ លោកកំពុងបន្តទំនាក់ទំនងជាប់លាប់ជាមួយរុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង