**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ**កាសែតអង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ត្រូវបានរំពឹងថានឹងលាលែងចេញពីតំណែង នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ**ក្រុមអ្នកចរចារអាម៉េរិក និងអ៊ីរ៉ង់ ធ្វើដំណើរទៅដល់ទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីត្រៀមបើកកិច្ចចរចាលម្អិត ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្ន**រលកកម្តៅខ្លាំងពាសពេញទ្វីបអឺរ៉ុប បានជំរុញឱ្យមានកិច្ចប្រជុំបន្ទាន់ក្នុងប្រទេសបារាំង ខណៈដែលសីតុណ្ហភាពកើនឡើងដល់កម្រិតកំណត់ត្រា**លោក ម៉េ​ង​​ ស្រ៊ុន​​​​​ ​ដឹកនាំ​ក្រុម​ការងារចុះ​សួរ​សុខទុក្ខ​លោកស្រី តិច ស្រីភ័ស្ត ត្រូវជាភរិយារបស់ លោកព្រឹន្ទបាលឯក ផុន សុធារិទ្ធ​ កំពុងសម្រាកឆ្លងទន្លេនៅមន្ទីរពេទ្យគ្លីនិកក្បាលថ្នល់​​​ រាជធានី​ភ្នំពេញ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​ មេបញ្ជាការ​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​​​ ១,១០៤.០០០រៀល​ ក្នុងការឧបត្ថម្ភ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​ កំពុងជួបការលំបាក មានជំងឺប្រចាំកាយនិងលោកយាយចាស់ជរាមានជំងឺស្លាប់មួយចំហៀងខ្លួនក្នុងភូមិសាស្ត្រក្រុងច្បារមន**អភិបាលខេត្តឧត្តរមានជ័យ នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនបងប្អូនប្រជាពលរដ្ឋជាគ្រួសារកងទ័ពជួរមុខចំនួន២៥០គ្រួសារ នៅតំបន់ប្រតិបត្តិការសឹករងឧត្ដរមានជ័យ**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

សេវាចារកម្មរបស់ប្រទេសកាណាដា ព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដា

អូតាវ៉ា៖ កាលពីថ្ងៃចន្ទទី២៤មីនា សេវាចារកម្មរបស់ប្រទេសកាណាដា បានព្រមានថា ចិន និងឥណ្ឌា នឹងប៉ុនប៉ងជ្រៀតជ្រែកក្នុងការបោះឆ្នោតសកលនៅកាណាដានៅថ្ងៃទី២៨ ខែមេសា ខណៈរុស្ស៊ី និងប៉ាគីស្ថាន ក៏អាចនឹងមានសកម្មភាពដូចគ្នា។

សេវាស៊ើបការណ៍សម្ងាត់សន្តិសុខកាណាដា (CSIS) ចេញការព្រមានបែបនេះ ស្របពេលទំនាក់ទំនងរបស់រដ្ឋធានីអូតាវ៉ាជាមួយឥណ្ឌា និងចិន ធ្លាក់ចុះកាន់តែខ្លាំង។ រដ្ឋធានីប៉េកាំង និងញូវដេលី បានបដិសេធការចោទប្រកាន់ពីមុនអំពីការជ្រៀតជ្រែកក្នុងការបោះឆ្នោតកាណាដា។

លោកស្រី វ៉ាណេសសា ឡយ (Vanessa Lloyd) នាយករង CSIS បាននិយាយថា រដ្ឋអរិភាពកំពុងបង្កើនការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីជ្រៀតជ្រែកក្នុងការបោះឆ្នោត។

លោកស្រីលើកឡើងថា៖«ចិនទំនង ជា ប្រើ ឧបករណ៍ ដែល អាច ប្រើ AI ដើម្បី ព្យាយាម ជ្រៀត ជ្រែក ដំណើរការ ប្រជាធិបតេយ្យ របស់ កាណាដា ក្នុង ការ បោះឆ្នោត បច្ចុប្បន្ន »។

ថ្មីៗនេះទំនាក់ទំនងរវាងចិន និងកាណាដា បានល្អក់កករខ្លាំង ដោយចិនបានប្រកាសដាក់ពន្ធលើផលិតផលកសិកម្ម និងអាហាររបស់កាណាដាមានតម្លៃជាង២,៦ពាន់លានដុល្លារ សងសឹកប្រឆាំងនឹងការយកពន្ធរបស់រដ្ឋធានីអូតាវ៉ាលើរថយន្តអគ្គិសនីរបស់ចិន និងផលិតផលដែកថែប និងអាលុយមីញ៉ូមកាលពីឆ្នាំមុន។

កាណាដាបានអះអាងកាលពីសប្តាហ៍មុនថា ចិនបានប្រហារជីវិតពលរដ្ឋកាណាដាចំនួន៤នាក់ជុំវិញការចោទប្រកាន់ពីការរត់ពន្ធគ្រឿងញៀន ខណៈរដ្ឋធានីអូតាវ៉ាបានថ្កោលទោសយ៉ាងខ្លាំងចំពោះការកាត់ទោសប្រហារជីវិតរបស់រដ្ឋធានីប៉េកាំង។

កាល ពី ឆ្នាំ មុន កាណាដា បាន បណ្ដេញ អ្នក ការទូត ឥណ្ឌា ចំនួន៦នាក់ រួម ទាំង ប្រធាន បេសកកម្ម ផង ដែរ ជុំវិញ ការ ចោទ ប្រកាន់ ថា ពួកគេ មាន ជាប់ ពាក់ព័ន្ធ នឹង ផែនការ ប្រឆាំង នឹងក្រុម បំបែក ខ្លួន Sikh នៅ លើ ទឹកដី កាណាដា។

លោកស្រី ឡយ បាននិយាយថា៖«យើងក៏បានមើលឃើញថា រដ្ឋាភិបាលនៃប្រទេសឥណ្ឌា មានចេតនា និងសមត្ថភាពនៃការជ្រៀតជ្រែកក្នុងសហគមន៍កាណាដា និងដំណើរការប្រជាធិបតេយ្យ»។ លោកស្រីបន្ថែមថា រុស្ស៊ី និងប៉ាគីស្ថាន ក៏អាចធ្វើសកម្មភាពជ្រៀតជ្រែកពីបរទេសប្រឆាំងនឹងកាណាដាដែរ៕

អត្ថបទដែលជាប់ទាក់ទង