សម្ដេចតេជោ ហ៊ុន សែន ចូលធ្វើទាហានចាប់ពីថ្ងៃទី ៤ មេសា ១៩៧០ រហូតដល់ឆ្នាំ ១៩៩៣ ទើបទទួលបានឋានរន្តសក្តិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា សម្ដេចបានចូលធ្វើទាហានចាប់ពីថ្ងៃទី ៤ មេសា ១៩៧០ រហូតដល់ឆ្នាំ ១៩៩៣ ទើបទទួលបានឋានរន្តសក្តិ។
សម្ដេចបានលើកឡើងបែបនេះក្នុងពិធីបំពាក់ ឋានន្តរសក្តិថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ នៃកងយោធពលខេមរភូមិន្ទជូន សម្ដេចពិជ័យសេនា ទៀបាញ់ និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មូលហេតុដែលមិនបំពាក់ឋានន្តរសក្តិផ្កាយមាស៥ ជូនសម្តេចក្រឡាហោម ស ខេង ដោយសារតែសម្ដេចជាមន្រ្តីស៊ីវិល។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានរំលឹកថា ឡើងពីប្រវត្តិសាស្រ្តការតស៊ូ ជាមួយយុទ្ធមិត្ត ដើម្បីរំដោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការតស៊ូមតិក្នុងរដ្ឋសភា ដើម្បីទាមទារសំឡេងពីរភាគបី នៅក្នុងរដ្ឋសភា និងគោលការណ៍៥០បូក១៕

