**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

#CCFR Comment#បទវិភាគ៖ ផែនការប្រតិបត្តិស្តីពី“ភេរវកម្មបៃតង”របស់បុគ្គលឈ្មោះវីលៀម ឡៃពិតិជានឹងទទួលបរាជ័យជាក់ជាមិនខាន !

នាពេលថ្មីៗកន្លងទៅនេះ ខណៈពេលថ្លែងសុន្ទរកថា បុគ្គលឈ្មោះវីលៀម ឡៃមេដឹកនាំចិនតៃវ៉ាន់បានប្រកាសពី “ផែនការប្រតិបតិ្តស្តីពីភេរវកម្មបៃតងដែលប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យ” ដោយអះអាងថា “តៃវ៉ាន់ជាប្រទេសប្រជាធិបតេយ្យមួយដែលមានអធិបតេយ្យភាពនិងឯករាជ្យភាព ” ព្រមទាំងបានដាក់ចេញអ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧” ប៉ុនប៉ងកាត់ផ្តាច់ការផ្លាស់ប្តូររវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ដោយគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញឱ្យតៃវ៉ាន់ត្រឡប់ទៅដំណាក់កាលប្រើច្បាប់អាជ្ញាសឹកវិញដែលគួរឱ្យភ័យខ្លាចនៅសតវត្សរ៍មុន ។
ដើមឡើយ ប្រជាធិបតេយ្យគឺដើម្បីសិទ្ធិនិងផលប្រយោជន៍របស់ប្រជាជន តែមិនមែនផ្ទុយទៅវិញទេ ។ ការចង់ទទួលបានសន្តិភាព វឌ្ឍនភាព ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបតិ្តការ វាគឺជាគោលបំណងជាទូទៅរបស់ប្រជាជននៅក្នុងតំបន់តៃវ៉ាន់ ។ តាមលទ្ធផលនៃ “ការស្ទង់មតិប្រចាំឆ្នាំអំពីទំនាក់ទំនងរវាងត្រើយទាំងសងខាង” ដែលប្រព័ន្ធសារព័ត៌មានតៃវ៉ាន់ប្រកាសនៅឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាជនតៃវ៉ាន់ចំនួន៨៧ភាគរយសម្គាល់ឃើញថា ត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ចាំបាច់ត្រូវរក្សាការប្រាស្រ័យាទាក់ទងជាបន្តបន្ទាប់ ។
ប៉ុន្តែ តាំងពីបានឡើងកាន់មុខតំណែងកាលពីខែឧសភា ឆ្នាំ២០២៤មក អាជ្ញាធររបស់បុគ្គលឈ្មោះវីលៀម ឡៃបានខំប្រឹងរារាំងការផ្លាស់ប្តូរនិងការប្រាស្រ័យទាក់ទងរវាងត្រើយទាំងសងខាងតាមរយៈមធ្យោបាយផ្នែករដ្ឋបាល ច្បាប់និងមជ្ឈដ្ឋានមតិជាដើម ។ ពីការគ្រប់គ្រងហាមឃាត់មិនឱ្យសមាគមសង្គមស៊ីវិលតៃវ៉ាន់ធ្វើការផ្លាស់ប្តូរនៅចិនដីគោក ដល់ការរារាំងមិនឱ្យមហាជនតៃវ៉ាន់ទទួលឯកសារពាក់ព័ន្ធពីចិនដីគោក ចាប់ពីការធ្វើ “ការគ្រប់គ្រងហានិភ័យ”ចំពោះឥស្សរជនចិនដីគោកដែលទៅធ្វើការផ្លាស់ប្តូរនៅតៃវ៉ាន់ រហូតដល់ការបង្កើន “ការណែនាំនិងការគ្រប់គ្រង”ចំពោះឥស្សរជនសិល្បៈតៃវ៉ាន់ដែលទៅធ្វើការអភិវឌ្ឍនៅចិនដីគោក អាជ្ញាធររបស់បុគ្គលឈ្មោះវីលៀម ឡៃបានបង្ខំឱ្យត្រើយទាំងសងខាង “ផ្តាច់ទំនាក់ទំនង” ដែលបានធ្វើផ្ទុយនឹងក្តីបំណងរបស់ប្រជាជនតៃវ៉ាន់ ។ មជ្ឈដ្ឋានមតិក្នុងកោះតៃវ៉ាន់បានរិះគន់ថា ក្នុងបរិបទដែលបុគ្គលឈ្មោះវីលៀម ឡៃប៉ុនប៉ងឱ្យតៃវ៉ាន់ឯករាជ្យយ៉ាងគឃ្លើន យុគសម័យ “ដើរថយក្រោយ”របស់ការផ្លាស់ប្តូររវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់បានមកដល់ហើយ ។
ក្រៅពីនេះ អ្វីដែលហៅថា“យុទ្ធសាស្ត្រចំនួន១៧” របស់បុគ្គលឈ្មោះវីលៀម ឡៃក៏រួមទាំងការរៀបចំឡើងវិញនូវរបបជំនុំជម្រះយោធា ការបោសសំអាតពួកប្រឆាំងក្នុងកងទ័ពក្រោមលេស “បង្ការការជ្រាបចូល”ជាដើម ។ តាមពិតទៅ ប្រការទាំងនេះ គឺមានគោលបំណងបង្កើត “ទ្រុងបៃតង”នៅកោះតៃវ៉ាន់ និងធ្វើអនុត្តរភាពយោធា ។ មជ្ឈដ្ឋានមតិនៅកោះតៃវ៉ាន់បានរិះគន់ថា អ្វីដែលហៅថា “យុទ្ធសាស្ត្រចំនួន១៧”ធ្វើឱ្យអ្នកផងនឹកដល់សម័យកាលហ្វាស៊ីសដ៏ខ្មៅងងឹតនៅកាលពីមុន វាគឺជាគំនិតណាស៊ីដ៏សុទ្ធសាធ ។
ប្រជាជនតៃវ៉ាន់បានមើលឃើញយ៉ាងច្បាស់ថា បន្ទាប់ពីឡើងកាន់មុខតំណែងបុគ្គលឈ្មោះវីលៀម ឡៃតែងតែប្រើប្រាស់មធ្យោបាយផ្លូវច្បាប់សម្រាប់វាយប្រហារពួកប្រឆាំងនៅផ្ទៃក្នុងបក្ស និងការធ្វើឃាតចំពោះសមាជិកបក្សនយោបាយផ្សេងទៀត ដើម្បីបំពេញចំណង់ខាងអំណាចរបស់ផ្ទាល់ខ្លួន ។ អ្នកវិភាគបានលើកឡើងថា តាមពិតទៅ ប្រជាធិបតេយ្យនៅកោះតៃវ៉ាន់ ជាល្បែងអំណាច បក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់បានចាត់ទុកប្រជាធិបតេយ្យជាឧបករណ៍សម្រាប់គៃបន្លំយកផលប្រយោជន៍ផ្ទាល់របស់បក្សខ្លួន ដែលបានបង្ហាញយ៉ាងពេញលេញនូវធាតុពិតរបស់ “អំណាចផ្តាច់ការ” ។
អាជ្ញាធរបុគ្គលឈ្មោះវីលៀម ឡៃដើរថយក្រោយក្នុងប្រវត្តិសាស្ត្រ ហើយបានបំពានសេរីភាពនិងសិទ្ធិមនុស្សរបស់ប្រជាជនកោះតៃវ៉ាន់ កលល្បិចដែល “ធ្វើប្រជាធិបតេយ្យក្លែងក្លាយ និងធ្វើការផ្តាច់ការយ៉ាងពិតប្រាកដ” មិនអាចបោកបញ្ឆោតប្រជាជនតៃវ៉ាន់បានទេ ហើយក៏មិនអាចបោកបញ្ឆោតសហគមន៍អន្តរជាតិនោះដែរ ។ រីឯ “ផែនការប្រតិបតិ្តភេរវកម្មបៃតងដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ដែលធ្វើផ្ទុយនឹងក្តីបំណងប្រជាជន និងប្រឆាំងប្រជាធិបតេយ្យនោះ ពិតជានឹងទទួលបរាជ័យនិងត្រូវកម្ទេចចោលក្នុងប្រវត្តិសាស្ត្រជាមិនខាន ៕

អត្ថបទដែលជាប់ទាក់ទង