**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម

អង្គការក្រៅរដ្ឋាភិបាលមួយរបស់ដាណឺម៉ាក៖ មនុស្សប្រហែល ៦.៧លាននាក់ ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីលំនៅថ្មីទូទាំងពិភពលោក នៅចុងឆ្នាំ២០២៦

ហ្សឺណែវ៖ Danish Refugee Council ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយរបស់ដាណឺម៉ាក ធ្វើការងារជួយដល់ ជនភៀសខ្លួន បានឱ្យដឹងនាថ្ងៃសុក្រ ទី១៤ ខែមីនាថា មនុស្សបន្ថែមទៀតប្រហែល ៦.៧លាននាក់ ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីលំនៅថ្មីទូទាំងពិភពលោក នៅចុងឆ្នាំ ២០២៦ ខណៈការកាត់បន្ថយជំនួយពីម្ចាស់ជំនួយធំៗ ដូចជាសហរដ្ឋអាមេរិក ចូលជាធរមាន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោកស្រី Charlotte Slente នាយកគ្រប់គ្រងទូទៅនៃអង្គការជនភៀសខ្លួននេះ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា «នេះមិនមែនជាស្ថិតិល្អទេ។ មានគ្រួសារដែលត្រូវបានបង្ខំ ឱ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដោយមិនអាចយក អ្វីទៅតាមខ្លួនបាន ហើយដើរស្វែងរកទឹក អាហារ និងទីជម្រក»។

សេចក្តីថ្លែងការណ៍ដដែលបន្ថែមថា ប្រជាជនក្នុងប្រទេស ២៧ មានការផ្លាស់ទីលំនៅទូទាំងពិភពលោក។ ការព្យាករណ៍ គឺផ្អែកលើគំរូដែលជំរុញដោយ AI ព្យាករណ៍ទៅលើនិន្នាការផ្លាស់ទីលំនៅ ដោយការវិភាគលើសូចនាករជាង ១០០ រួមទាំងកត្តាសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច នៅក្នុងប្រទេសទាំងនោះផងដែរ។

គួរបញ្ជាក់ថា អង្គការ Danish Refugee Council គឺជាក្រុមផ្តល់ជំនួយមួយក្នុងចំណោម ក្រុមផ្តល់ជំនួយរងគ្រោះផ្សេងទៀត ហើយមានកញ្ចប់កិច្ចសន្យាជាង ២០នៅក្នុងដៃ។ ការកាត់បន្ថយពីទីក្រុងវ៉ាស៉ីនតោន និងម្ចាស់ជំនួយសំខាន់ៗផ្សេងទៀត កំពុងជះឥទ្ធិពលដល់ជនភៀសខ្លួនរួចហើយ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ កាលពីឆ្នាំមុន បានឱ្យដឹងថា ចំនួនអ្នកផ្លាស់ទីលំនៅដោយបង្ខំ នៅជុំវិញពិភពលោក មានជាង ១១៧លាននាក់ ព្រមជាមួយការព្រមានថា ចំនួននេះអាចនឹងកើនឡើងទៀត៕

អត្ថបទដែលជាប់ទាក់ទង