**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន៖ អូស្ត្រាលី បានក្លាយជាដៃគូយុទ្ធសាស្ត្រ ក្នុងកិច្ចខិតខំប្រឹងប្រែអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាសហអធិបតីក្នុង វេទិកាអប់រំរវាងកម្ពុជា និងអូស្ត្រាលី៖ ការស្វែងរកកាលានុវត្តភាពជាដៃគូ (the Australia-Cambodia Education Forum: Exploring Partnership Opportunities) ដោយមានការចូលរួមពីសំណាក់ Ms. Emma McDonald ស្នងការជាន់ខ្ពស់ផ្នែកពាណិជ្ជកម្ម និងវិនិយោគ អូស្ត្រាលី-វៀតណាម និងកម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធ សាកលវិទ្យាល័យ តំណាងវិស័យឯកជន ដៃគូសហការជាតិ និងអន្តរជាតិ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ប្រតិភូសាកលវិទ្យាល័យ និងវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈរបស់អូស្ត្រាលីដែលបានធ្វើដំណើរមកចូលរួមវេទិកានេះដោយផ្ទាល់នៅកម្ពុជា និងគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធដែលបានចំណាយពេលប្រមាណ៧ខែ ក្នុងការរៀបចំវេទិការនេះឱ្យលេចចេញជារូបរាងឡើង ក្នុងគោលបំណងដើម្បីជំរុញការផ្សារភ្ជាប់ទំនាក់ទំនង ស្វែងរកកាលានុវត្តភាពក្នុងការរួមបញ្ចូលដំណោះស្រាយសិក្សាប្រកបដោយភាពច្នៃប្រឌិតនៅកម្ពុជា និងជំរុញភាពជាដៃគូរវាងស្ថាប័ន/គ្រឹះស្ថានសិក្សានានារបស់កម្ពុជា និងអូស្ត្រាលី ឈានទៅបង្កើតកម្មវិធីសិក្សារួមគ្នា Dual Degree ឬ វគ្គសិក្សាអនឡាញ ដែលជួយដល់ការអភិវឌ្ឍជំនាញ និងលើកទឹកចិត្តដល់អ្នកចូលរួមទាំងអស់ឱ្យទាញយកអត្ថប្រយោជន៍យ៉ាងសម្បូរបែបពីជំនួបថ្ងៃនេះ តាមរយៈការចូលរួមក្នុងកិច្ចប្រជុំពិភាក្សាតាមក្រុម ដើម្បីពិនិត្យមើលឱកាសបន្ថែម និងជំនួបមួយទល់មួយ (Business Matching)។

មានប្រសាសន៍នាឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី គណៈកម្មការពាណិជ្ជកម្ម និងវិនិយោគអូស្ត្រាលី (Austrade) គ្រឹះស្ថានសិក្សា និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំ និងជំរុញឱ្យវេទិកាដ៏មានសារៈសំខាន់នេះដំណើរការទៅដោយរលូននិងជោគជ័យ សំដៅពង្រឹងទំនាក់ទំនងអប់រំ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត។ អូស្ត្រាលីបានក្លាយជាដៃគូយុទ្ធសាស្ត្រក្នុងកិច្ចខិតខំប្រឹងប្រែអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលក្នុងអំឡុងជាងបីទសវត្សរ៍មកនេះ មានបញ្ញវន្តកម្ពុជាលើសពី ១ពាន់នាក់បានបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅគ្រឹះស្ថានឧត្តមសិក្សានានានៅប្រទេសអូស្ត្រាលី និងមានសាលាអូស្ត្រាលីមួយចំនួនត្រូវបានបង្កើតឡើង និងកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់នូវការអប់រំស្តង់ដាអូស្ត្រាលីប្រកបដោយគុណភាព។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តតំណាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងអូស្ត្រាលីឱ្យបន្តស្វែងរកឱកាសថ្មីៗដើម្បីចូលរួមក្នុងការពិភាក្សាឈានទៅបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យសំខាន់ៗដូចជា ការកសាងសមត្ថភាព ការពង្រឹងគ្រឹះស្ថាន ការអភិវឌ្ឍជំនាញត្រៀមខ្លួនសម្រាប់ឧស្សាហកម្ម ការអប់រំឌីជីថល ការអប់រំ STEM បញ្ញាសិប្បនិមិ្មត(AI) កម្មវិធីផ្លាស់ប្តូរការសិក្សា និងគំនិតផ្តួចផ្តើមស្រាវជ្រាវរួមគ្នាជាដើម ដោយបានគូសបញ្ជាក់ពីទំនុកចិត្តលើជំនាញ និងបទពិសោធក្នុងវិស័យអប់រំដ៏មានគុណភាពរបស់អូស្ត្រាលី ព្រមទាំងបានរំលេចនូវការរំពឹងទុកថា វេទិកាថ្ងៃនេះនឹងបើកនូវទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យអប់រំរវាងប្រទេសទាំងពីរ ដោយជំរុញការច្នៃប្រឌិត នាំមកនូវផលប្រយោជន៍ និងពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមក រួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព វិបុលភាព ឆ្លើយតបនឹងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្ពោះសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ២០៥០។

គួរបញ្ជាក់ដែរថា ក្នុងឱកាសនៃវេទិកាអប់រំនេះ មានការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ចំនួន ៣ រវាង ១) SACE Board (South Australian Certificate of Education) និង Australia Cambodia Education Academy (AusCam) ២) សាកលវិទ្យាល័យ Macquarie និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ៣) វិទ្យាស្ថាន CamEd និង NEAS (National ELT Accreditation Scheme) ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

អត្ថបទដែលជាប់ទាក់ទង