**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ក្រសួង ៣ និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកភាពគ្នាដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់កម្ពុជា ដើម្បីបម្រើឧត្តមប្រយោជន៍សង្គមជាតិ

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន រដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ បានឯកភាពគ្នាដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធអាសយដ្ឋានរួមសម្រាប់កម្ពុជា ដើម្បីបម្រើឧត្តមប្រយោជន៍របស់សង្គមជាតិ។

ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំលេខរដ្ឋបាលផ្លូវនិងផ្ទះនៅទូទាំងប្រទេស, ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងថា បច្ចុប្បន្ន តាមរយៈការងារចុះបញ្ជីដីធ្លី បានធ្វើឱ្យក្បាលដីនីមួយៗមានអាសយដ្ឋានពិតប្រាកដរួចអស់ហើយ ដែលនេះគឺជាប្រយោជន៍ជួយសម្រួលដល់ការងាររៀបចំប្រព័ន្ធអាសយដ្ឋានឱ្យបានត្រឹមត្រូវច្បាស់លាស់។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបន្តថា ដល់ពេលវេលាហើយ ដែលកម្ពុជាគួរតែមានប្រព័ន្ធអាសយដ្ឋានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ ដែលនេះបង្ហាញឱ្យឃើញពីភាពរីកចម្រើនជឿនលឿនរបស់កម្ពុជានាយុគសម័យឌីជីថលហើយក៏ជាចំណុចយុទ្ធសាស្ត្រនយោបាយមួយក្នុងការរៀបចំប្រទេសជាតិឱ្យមានរបៀបរៀបរយផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងអំណរគុណដល់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ដែលបានគិតគូរផ្ដួចផ្ដើមរៀបចំកិច្ចការនេះ ដែលជាចំណុចចាប់ផ្ដើមមួយដ៏ល្អ ហើយយើងសង្ឃឹមថាប្រព័ន្ធអាសយដ្ឋាននៅកម្ពុជានឹងអាចដំណើរការបានល្អ ខណៈដែលក្រសួងប្រៃសណីយ៍ នឹងចូលរួមសហការអនុវត្តតាមការណែនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ធ្វើយ៉ាងណាដើម្បីឱ្យកិច្ចការរៀបចំប្រព័ន្ធអាសយដ្ឋាននេះទទួលបានជោគជ័យ។

សូមជម្រាបថា ប្រព័ន្ធអាសយដ្ឋាននៅកម្ពុជា ដែលជាមូលដ្ឋានគ្រឹះសហសម័យ អនុញ្ញាតអោយមានការទំនាក់ទំនងអភិបាលកិច្ច និងសកម្មភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។ បន្ថែមពីនោះ វាមានសារៈសំខាន់លើភស្តុភារ សុវត្ថិភាព សន្តិសុខសង្គម បច្ចេកវិទ្យា និងសមធម៌សង្គម ហើយវាបម្រើជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់សម្រាប់ជីវិតប្រចាំថ្ងៃ និងការអភិវឌ្ឍជាតិ។

ប្រព័ន្ធអាសយដ្ឋាន ជាក្របខ័ណ្ឌស្តង់ដាមួយ ដែលប្រើដើម្បីកំណត់អត្តសញ្ញាណ នៃទីតាំងជាក់លាក់ក្នុងតំបន់ភូមិសាស្ត្រមួយ ដែលរួមបញ្ចូលគ្នានូវលេខផ្ទះ/អគារ លេខ/ឈ្មោះផ្លូវ ឈ្មោះនៃទីតាំងរដ្ឋបាល (ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ រាជធានីខេត្ត) លេខកូដប្រៃសណីយ៍ និងឈ្មោះប្រទេស ដែលបញ្ជាក់ជាទីសម្រាប់នៅអាស្រ័យ /លំនៅនៃជនណាមួយ៕

អត្ថបទដែលជាប់ទាក់ទង