អាណិតណាស់! ផ្លូវចិត្តប៉ះទង្គិច ព្រោះសម្តីមនុស្សជុំវិញខ្លួន
ភ្នំពេញ៖ ក្មេងប្រុសម្នាក់ ឈ្មោះ កាន់ សងមឿង អាយុ ១៣ ឆ្នាំ រស់នៅភូមិអូរ ស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដែលឪពុកម្តាយបានលែងលះគ្នា ហើយមានជីវភាពលំបាកខ្លាំង បច្ចុប្បន្នស្នាក់ ជាមួយជីដូនចាស់។
ជាអកុសលនៅ ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ៣០ នាទី ក្មួយប្រុស បានសម្រេចចិត្តធ្វើអត្តឃាត(ចងក)។ មូលហេតុដោយតូចចិត្តនឹងក្មេងៗដូចគ្នាច្រើនតែហៅថាអាកូនអត់ឪ។
សមត្ថកិច្ចជំនាញបច្ចេកទេស និង កោសល្យវិច្ច័យ ចុះទៅពិនិត្យស៊ើបអង្កេតកន្លែងកើតហេតុផង ដោយក្តីអាណិតអាសូរដែលបានដឹងពីដំណើររឿងជីវិត របស់ក្មួយប្រុស ពីអ្នកជិតខាង និង មិត្តភ័ក្តផងនោះ ខ្ញុំបាទបានចូលបុណ្យតាមរយៈក្រុមការងារថវិកាចំនួន ២០០.០០០ រៀល ( ពីរសែនរៀល ) និង អង្ករមួយការ៉ុង ៥០ គីឡូ៕