**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

គណបក្ស Demokraatit ដែលជាបក្សប្រឆាំងមួយរបស់ Greenland បានឈ្នះការបោះឆ្នោតសកល

កូប៉ិនហាក៖ បើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១២ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា គណបក្ស Demokraatit ដែលជាបក្សប្រឆាំងមួយរបស់ Greenland មាននិន្នាការគាំទ្រការធ្វើអាជីវកម្ម មិនទាន់ចង់បានឯករាជ្យភ្លាមៗ ពីប្រទេសដាណឺម៉ាក បានឈ្នះការបោះឆ្នោតសកល កាលពីថ្ងៃអង្គារសប្តាហ៍នេះ។

ក្រោយការរាប់សន្លឹកឆ្នោត Demokraatit party ទទួលបានសំឡេងគាំទ្រ ២៩.៩ភាគរយ ដែលកើនឡើងពីចំនួន ៩.១ភាគរយ ក្នុងឆ្នាំ ២០២១ និងនាំមុខគណបក្សប្រឆាំងមួយទៀតគឺ Naleraq ដែលគាំទ្រចង់បានឯករាជ្យភ្លាមៗ និងទទួលបានសំលេងគាំទ្រ ២៤.៥ភាគរយ។

លោក Jens-Frederik Nielsen មេដឹកនាំបក្ស Demokraatit និងជាអតីតរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងរ៉ែ និយាយថា «មនុស្សចង់បានការផ្លាស់ប្តូរ។ យើងចង់បានអាជីវកម្មបន្ថែមទៀត ដើម្បីផ្តល់ហិរញ្ញប្បទានដល់សុខុមាលភាពរបស់យើង»។

លោកបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងទីក្រុង Nuuk ថា «យើងមិនទាន់ចង់បានឯករាជ្យនៅថ្ងៃស្អែកទេ យើងចង់បានគ្រឹះដ៏រឹងមាំសិន»។

គណបក្សកាន់អំណាច Inuit Ataqatigiit និងបក្សដៃគូ Siumuta ដែលមិនទាន់ចង់បានឯករាជ្យពីដាណឺម៉ាកភ្លាមៗដែរនោះ ទទួលបានសំលេងគាំទ្របូកសរុបគ្នាត្រឹមតែ ៣៦ភាគរយប៉ុណ្ណោះ ដែលជាការថយចុះពី៦៦.‌ភាគរយ កាលពីឆ្នាំ២០២១។ នាយករដ្ឋមន្រ្តី Greenland លោក Mute Egede គូសបញ្ជាក់ថា «យើងគោរពលទ្ធផលបោះឆ្នោតនេះ»។

គួរបញ្ជាក់ថា ការបោះឆ្នោតខាងលើ ប្រព្រឹត្តទៅក្នុងគ្រាមួយដែល Greenland កំពុងត្រូវបានប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បង្ហាញពីបំណងចង់គ្រប់គ្រង៕

អត្ថបទដែលជាប់ទាក់ទង