**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំគណៈប្រតិភូសមាសភាពគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាធ្វើទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្តែងស្ថានភាពទន្លេមេគង្គ ភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង

ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូសមាសភាពគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជាធ្វើដំណើរទស្សនកិច្ចសិក្សាស្វែងយល់ជាក់ស្តែងស្ថានភាពភូមិសាស្ត្រទន្លេមេគង្គ បណ្តាញស្នូលតាមដានទន្លេ នៅតំបន់អន្លង់ឈើទាល ភូមិព្រះរំកិល ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅលើដងទន្លេសេសាន ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការរៀបចំដំណើរទស្សនកិច្ចសិក្សាសម្រាប់សមាសភាពគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ទៅកាន់តំបន់ទន្លេមេគង្គ ភាគខាងជើងប្រទេសកម្ពុជា គឺក្នុងគោលបំណងស្វែងយល់លើទិដ្ឋភាពជាក់ស្តែង បន្ថែមពីលើរបាយការណ៍នៅក្នុងអង្គប្រជុំ ដោយធ្វើការពិនិត្យលើចំណុចមួយចំនួនដូចជា៖ ទី១). ស្ថានភាពភូមិសាស្ត្រ និងរបបជលសាស្ត្រ ក្នុងប្រព័ន្ធទន្លេមេគង្គ និងប្រព័ន្ធទន្លេ ៣អេស, ទី២). ស្វែងយល់អំពីកិច្ចដំណើរការ និងប្រតិបត្តិការទំនប់វារីអគ្គិសនីសេសានក្រោម២ និងទី៣). កិច្ចសហប្រតិបត្តិការតំបន់ក្នុងការអនុវត្តបណ្តាញស្នូលតាមដានទន្លេរបស់គណៈកម្មការទន្លេមេគង្គ ដូចជាស្ថានភាពជលសាស្ត្រ កំណកកករដី គុណភាពទឹក ជលផល និងសុខភាពអេកូឡូស៊ី។

សូមបញ្ជាក់ថា អាងទន្លេ ៣អេស ដែលរួមមានទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ជាដៃដ៏សំខាន់នៃទន្លេមេគង្គ ដែលតំណាងឱ្យ១០% នៃផ្ទៃអាងទន្លេមេគង្គ និងមានធារទឹកប្រចាំឆ្នាំជាមធ្យម ២០%នៃធារទឹកមធ្យមប្រចាំឆ្នាំពីទន្លេមេគង្គ។ ក្នុងនោះ អាងទន្លេសេសាន គ្របដណ្តប់ផ្នែកខ្លះនៃខេត្ត Gia Lai និងខេត្ត Kon Tum ក្នុងប្រទេសវៀតណាម និងខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា និងអាងទន្លេស្រែពកគ្របដណ្ដប់ផ្នែកខ្លះ នៃខេត្ត Gia Lai និង ខេត្ត Lam Dong ក្នុងប្រទេសវៀតណាម និងខេត្តមណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ បណ្តាញស្នូលតាមដានស្ថានភាពទន្លេក្នុងអាងទន្លេមេគង្គ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យសុខភាពទូទៅរបស់ទន្លេ ដើម្បីប្រមូល និងវិភាគទិន្នន័យលើទិដ្ឋភាពរួមសំខាន់ៗនៃសុខភាពទន្លេមេគង្គ រួមមាន កម្រិតកម្ពស់ទឹក កម្រិតធារទឹក គុណភាពទឹក កម្រិតកករដី ជលផល និងសុខភាពអេកូឡូស៊ី ៕

អត្ថបទដែលជាប់ទាក់ទង