ឱកាសការងារថ្មីបន្ថែម ២ ០០២ កន្លែង ពីក្រុមហ៊ុនធំៗ ២៣ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ ក្នុងវេទិកាការងាររបស់ NEA

ភ្នំពេញ៖ ឱកាសការងារថ្មីបន្ថែមទៀតចំនួន ២ ០០២ កន្លែង ពីក្រុមហ៊ុនធំៗ ២៣ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងាររបស់ NEA នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច។
ដាក់ពាក្យភ្លាម សម្ភាសភ្លាមៗ! អ្នកមិនទាន់មានបទពិសោធន៍ ក៏អាចដាក់ពាក្យបានដែរ។
វេទិកាការងារនេះ នឹងត្រូវរៀបចំនៅក្នុងបរិវេណវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន (NPTI) ដែលមានទីតាំងនៅផ្លូវជាតិ២១ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ (សូមស្វែងរកទីតាំងវិទ្យាស្ថានតាមរយៈ Link ខាងក្រោម)
https://maps.app.goo.gl/dgws6YwWixCpoYmKA?g_st=com.google.maps.preview.copy។
ព័ត៌មានបន្ថែម សូមទាក់ទងមក ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ 1286 / 1297 ឬតេលេក្រាម និង CoolApp 077 232 378៕

