**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សម្ដេចតេជោ សង្ឃឹមថា កម្ពុជា-សិង្ហបុរី នឹងអាចបញ្ចប់កិច្ចព្រមព្រៀងសំខាន់មួយ ទាក់ទងទៅនឹងកាបោនក្រេឌីត ដើម្បីអបអរសាទរខួប ៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យ លោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបពិភាក្សានោះ សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយ និងស្វាគមន៍ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីសារជាថ្មីម្ដងទៀត ដែលជួបលើកទី១ គឺកាលពីឆ្នាំ២០២១ ក្នុងឋានៈសម្ដេចជានាយករដ្ឋមន្ត្រី។

សម្ដេចតេជោបានរំលេចអំពីបញ្ហាមួយចំនួនដែលកើតឡើងនៅក្នុងតំបន់ក៏ដូចជាពិភពលោកទាំងមូលផងដែរ ជាពិសេសបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកើតឡើងក្នុងពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យប្រទេសយើងទាំងពីរ ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និងសិង្ហបុរី។ សម្ដេចតេជោបានបន្តទៀតថា កន្លងមកយើងមើលទៅលើទីផ្សារឆ្ងាយពេកក៏មានការពិបាក ដូច្នេះយើងត្រូវសម្លឹងមើលទីផ្សារដែលនៅជិតនៅភូមិផងរបងជាមួយគ្នា ជាពិសេសប្រទេសក្នុងតំបន់អាស៊ាន និង RCEP។ សម្ដេចតេជោចង់ឱ្យកម្ពុជាក៏ដូចសិង្ហបុរីសម្លឹងមើលក្នុងក្របខណ្ឌអាស៊ាន ព្រោះក្នុងក្របខណ្ឌអាស៊ានយើងមានប្រជាជនរហូតទៅដល់៦០០លាននាក់
និង RCEP មានដល់២០០០លាននាក់។ ដែលជាទីផ្សារមួយដ៏ធំ ដែលយើងគួរតែយកចិត្តទុកដាក់ដែលអំណោយផលសម្រាប់ការធ្វើពាណិជ្ជកម្ម។

សម្ដេចតេជោបានមានប្រសាសន៍អំពីខ្លឹមសារ ដែលសម្ដេចរំពឹងថាតាមរយៈជំនួបទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរី ដែលរហូតមកដល់ពេលនេះយើងមានការរីកចម្រើនជាបន្តបន្ទាប់ទាំងការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។សម្ដេចតេជោក៏បាន មានប្រសាសន៍លើកឡើងដោយជំរុញឲ្យ ពង្រីកការធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា និងសិង្ហបុរី ឲ្យកាន់តែកើតឡើងបន្ថែមទៀត ដែលរហូតមកដល់ពេលនេះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានខ្ទង់ជាង១ពាន់លានដុល្លារ ហើយសង្ឃឹមថាតាមរយៈឱកាសខួប៦០ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ នឹងជំរុញពាណិជ្ជកម្មបន្ថែមទៀតនៅពេលខាងមុខ។

សម្ដេចតេជោក៏បានមានប្រសាសន៍អំពីជើងហោះហើរត្រង់រវាងកម្ពុជា និងសិង្ហបុរី ដែលមានកំណើនគួរឲ្យកត់សម្គាល់ ហើយសម្ដេចចង់ឃើញការហោះហើរត្រង់ឱ្យច្រើនបន្ថែមទៀត ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរីបានលើកឡើងថា លោកជំទាវនឹងខិតខំប្រឹងប្រែងជំរុញការធ្វើពាណិជ្ជកម្ម និងការវិនិយោគសិង្ហបុរីមកកាន់កម្ពុជាបន្ថែមទៀត ក្នុងពេលដែលលោកជំទាវជាឯកអគ្គរដ្ឋទូតសិង្ហបុរីនៅកម្ពុជាទាំងពេលកន្លងមក និងពេលខាងមុខ។ លោកជំទាវបានគោរពកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន តាំងពីសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចតែងតែមានគតិបណ្ឌិត ពិសេសក្នុងការដោះស្រាយបញ្ហា ទាំងបញ្ហាតំបន់ និងបញ្ហាពិភពលោក ដោយលោកជំទាវបានមានប្រសាសន៍ថាសម្ដេចតេជោគឺជារដ្ឋបុរសរបស់ប្រជាជនកម្ពុជា និងជាមេដឹកនាំដោយមានគតិបណ្ឌិតជាច្រើន ក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ជាមួយគ្នានោះលោកជំទាវក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំបន្តវេនាពេលបច្ចុប្បន្ននេះ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលរហូតមកដល់ពេលនេះ គឺរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។
លោកជំទាវសង្ឃឹមថា ក្នុងអាណត្តិលោកជំទាវនៅពេលនេះលោកជំទាវចង់ឃើញនូវសមិទ្ធផលថ្មីៗបន្ថែមទៀតដូចជា ការសម្ពោធនៅព្រលានយន្តហោះថ្មី និងសមិទ្ធផលសំខាន់ៗជាច្រើនទៀតរបស់កម្ពុជា។
ក្នុងឱកាសខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០២៦នេះ ភាគីទាំងពីរ នឹងមានការរៀបចំប្រកួតប្រជែងធ្វើឡូហ្គោខួប៦០ឆ្នាំដើម្បី បង្ហាញមិត្តភាពរវាងកម្ពុជា និងសិង្ហបុរី។

លោកជំទាវសង្ឃឹមថា ក្នុងខួប ៦០ឆ្នាំនេះទៀតសោត រំពឹងថាកិច្ចព្រមព្រៀងសំខាន់មួយ ទាក់ទងទៅនឹងកាបោនក្រេឌីត នឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀងនេះ ដើម្បីបង្ហាញឲ្យពិភពលោកបានដឹងថា ប្រទេសយើងទាំងពីរបានយកចិត្តទុកដាក់អំពីការប្រែប្រួលអាកាសធាតុ នៅក្នុងពិភពលោកទាំងមូល។ ត្រង់ចំណុចនេះសម្ដេចតេជោ ក៏បានស្វាគមន៍ និងរីករាយហើយសង្ឃឹមថា ភាគីទាំងពីរនឹងអាចបញ្ចប់នូវកិច្ចព្រមព្រៀងនេះ ដើម្បីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។

ជាចុងក្រោយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី សូមទទួលបាននូវភាពជោគជ័យជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង