**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ហ៊ាននិយាយហើយហ៊ានធ្វើ ប្រទេសចិនប្តេជ្ញាចិត្តលើកកម្ពស់ “ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍” ក្នុងយុគសម័យថ្មី

លទ្ធផលនៃមហាសន្និបាតសភាទាំងពីរ បានបញ្ជូនសញ្ញាយ៉ាងច្បាស់ដល់ពិភពលោកថា ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ របស់ពិភពលោក ប្រទេសចិននឹងប្តេជ្ញាចិត្តយ៉ាងរឹងមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ ដោយផ្តោតសំខាន់លើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសកម្លាំងផលិតកម្មគុណភាពថ្មី ក្នុងយុគសម័យថ្មី។
នេះមិនមែនគ្រាន់តែជាជម្រើសយុទ្ធសាស្រ្តសម្រាប់ចិន ដើម្បីឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់សកលដែលកំពុងកើនឡើង និងលើកកម្ពស់កិត្យានុភាពជាតិទេ ប៉ុន្តែគឺជាចក្ខុវិស័យប្រកបដោយបរិវត្តន៍កម្ម ដែលនឹងផ្តល់ឧត្តមប្រយោជន៍ដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ច សម្រាប់ដំណើរឆ្ពោះទៅសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ។

មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា រដ្ឋាភិបាលចិននៅតែប្រកាន់ជំហរឥតងាករេ ក្នុងការពង្រឹងការអភិវឌ្ឍប្រកបដោយគុណខ្ពស់ និងចាត់ទុក “នវានុវត្តន៍” គឺជាកម្លាំងជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច។ ដូចបានរំលេចក្នុងរបាយការណ៍ការងាររដ្ឋាភិបាលចិនដែលមានកម្រាស់ ៤៤ ទំព័រ រដ្ឋាភិបាលចិនបានសង្កត់ធ្ងន់លើការអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី ស្របតាមលក្ខខណ្ឌក្នុងស្រុក ខណៈលើកកម្ពស់បច្ចេកវិទ្យាកម្រិតខ្ពស់ ការបណ្តុះទេពកោសល្យ និងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្ម ដើម្បីវិវត្តខ្លួនក្លាយទៅជាប្រទេសឈានមុខក្នុងនវានុវត្តន៍សកល។

អ្វីដែលសហគមន៍អន្តរជាតិកោតសរសើរ និងមើលឃើញជាទូទៅនោះគឺថា ចិនគឺជាប្រទេសដែលហ៊ាននិយាយ ហើយហ៊ានធ្វើ។ គ្រប់ផែនការដែលចិនបានដាក់ចេញ តែងត្រូវបានអនុវត្តជាមួយនឹងសកម្មភាពជាក់ស្តែង ហើយរមែងទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។ ជាមួយនឹងកិច្ចប្រឹងប្រែងជាបន្តបន្ទាប់ ប្រទេសចិនបានសម្រេចនូវវឌ្ឍនភាពសំខាន់ៗជាច្រើន នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដែលរាប់ចាប់តាំងពីបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឆ្លាតវៃ រថភ្លើងល្បឿនលឿន យន្តហោះពាណិជ្ជកម្ម ឧស្សាហកម្មមនុស្សយន្ត យានយន្តដើរដោយថាមពលបង្កើតថ្មី រហូតដល់បច្ចេកវិទ្យាជីវសាស្ត្រ និងថាមពលបៃតង។

កាន់តែគួរឱ្យកោតស្ញប់ស្ញែងនោះគឺថា វាលខ្សាច់ល្វឹងល្វើយក្នុងប្រទេសចិន ជាពិសេសនៅ Kubuqi ត្រូវបានកែប្រែក្លាយទៅជាវាលស្មៅពណ៌ខៀវស្រងាត់ ដោយសារតែការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប និងបច្ចេកទេសកែលម្អដី និងការប្រើប្រាស់ពូជរុក្ខជាតិដែលធន់នឹងគ្រោះរាំងស្ងួត។ លើសពីនេះ ការលេចចេញឡើងនូវវត្តមានក្រុមហ៊ុន AI របស់ចិនឈ្មោះថា “Deepseek” ដែលមានឯកទេសក្នុងការអភិវឌ្ឍគំរូភាសាធំៗ ជាមួយនឹងប្រភពបើកចំហរ និងសមត្ថភាពខ្ពស់ បានបង្ករការភ្ញាក់ផ្អើលដល់សហគមន៍អន្តរជាតិ និងបានរួមចំណែកដល់ការបង្កើតទិដ្ឋភាពថ្មីសម្រាប់ AI សកល ព្រមទាំងជំរុញការប្រកួតប្រជែងនៅក្នុងវិស័យនេះ។

ផ្អែកលើទស្សនៈថា “ព្រិលទឹកកកក៏ជាភ្នំមាស ភ្នំប្រាក់” ប្រទេសចិនបានទាញយកដោយជោគជ័យនូវសក្តានុពលនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដើម្បីកែប្រែធនធានរដូវរងាររបស់ខ្លួនឱ្យក្លាយទៅជាទ្រព្យសម្បត្តិសេដ្ឋកិច្ច និងបានវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់លើវិស័យទេសចរណ៍រដូវរងា ការពង្រីកឧស្សាហកម្មកីឡាព្រិល និងទឹកកក ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ។ ជាលទ្ធផល ប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះដោយជោគជ័យ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាលើកទី៩កាលពីពេលថ្មីៗនេះ ខណៈប្រជាប្រិយភាព នៃកីឡារដូវរងាក្នុងប្រទេសចិនក៏ចាប់ផ្តើមមានសន្ទុះគួរឱ្យកត់សម្គាល់។ ទំហំសេដ្ឋកិច្ចទឹកកកចិន ត្រូវបានរំពឹងទុកថានឹងកើនលើសពី ១ ទ្រីលានយ័ន នៅត្រឹមឆ្នាំ២០២៥ និង ១,៥ ទ្រីលានយ័ន នៅត្រឹមឆ្នាំ២០៣០។ ភាពជោគជ័យរបស់ចិននៅក្នុងវិស័យសេដ្ឋកិច្ចទឹកកកនេះ គឺជាគំរូនៃ “កម្លាំងផលិតកម្មគុណភាពថ្មី” តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលបានក្លាយទៅជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។

ពិតណាស់ថា សមិទ្ធផលលេចធ្លោខាងលើនេះគឺពុំកើតឡើងដោយចៃដន្យទេ ប៉ុន្តែជាលទ្ធផលដែលបានមកពីកិច្ចប្រឹងប្រែង និងកម្លាំងសាមគ្គីភាពរបស់ប្រជាជនចិន ទាំង ១,៤ ពាន់លាននាក់ និងថ្នាក់ដឹកនាំចិនគ្រប់ជាន់ថ្នាក់ ជាពិសេសក្រោមការដឹកនាំដ៏រឹងមាំរបស់លោកប្រធានរដ្ឋចិន ស៊ី ជីនពីង។ ភាពជោគជ័យរបស់ចិនក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ មិនត្រឹមតែបានក្លាយទៅជាមោទកភាពជាតិសម្រាប់ប្រជាជនចិនទេ តែក៏រួមចំណែកដល់ការអភិវឌ្ឍសកលផងដែរ។

ក្នុងនាមជាប្រទេសឈានមុខគេមួយក្នុងការអភិវឌ្ឍ AI ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ការបង្កើតអភិបាលកិច្ច AI សកល។ ការដាក់ចេញនូវគំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល ដោយលោកប្រធាន ស៊ី កាលពីឆ្នាំ២០២៣ បានបង្ហាញពីជំហរប្រកបដោយបុរេសកម្មរបស់ចិន ក្នុងការដោះស្រាយគម្លាតនៃប្រព័ន្ធឌីជីថលសកលដែលកំពុងបន្តកើនឡើង និងរួមចំណែកដល់ការកសាងសមត្ថភាព AI របស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីធានាឱ្យបាននូវអភិបាលកិច្ច AI ប្រកបដោយអភិសមាចារ និងបរិយាបន្ន សម្រាប់ប្រជាជាតិទាំងអស់។
ជារួម ការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការលើកកម្ពស់ការអភិវឌ្ឍដែលជំរុញដោយនវានុវត្តន៍ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ដំណើរឆ្ពោះទៅសម្រេចឱ្យបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដែលនឹងមិនត្រឹមតែពង្រឹងកិត្យានុភាពរបស់ចិននោះទេ ប៉ុន្តែក៏នឹងនាំមកនូវឧត្តមប្រយោជន៍ដល់ពិភពលោកទាំងមូល ក្នុងយុគសម័យថ្មីនៃបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផងដែរ។

ដោយលោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា

អត្ថបទដែលជាប់ទាក់ទង