ACU ឃាត់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ ពាក់ព័ន្ធការបោកលុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចាប់ខ្លួន លោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ រួមជាមួយមនុស្ស២នាក់ទៀត (ម្នាក់ជាទាហាន) ពាក់ព័ន្ធបោកប្រាស់លុយអ្នកវិនិយោគជនជាតិចិន៤០ម៉ឺនដុល្លារ។
សម្រាប់ជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥។
ប្រភពបានបញ្ជាក់ថា លោក ទិត វុទ្ធី និងបក្ខពួក ត្រូវបាន ACU ចាប់ខ្លួន ដោយសារស៊ីដាច់លុយចិន៤០ម៉ឺនដុល្លារ រឿងរត់អាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច។
ប្រភពបន្ថែមថា ក្រោយការចាប់ខ្លួន និងចោទប្រកាន់ពីតំណាងអយ្យការ ពួកគេទាំង៣នាក់ ត្រូវបានតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ៕

