រដ្ឋបាលខេត្តសៀមរាប ដាក់ឱ្យប្រើប្រាស់សាកល្បងនូវម៉ាស៊ីនប្រកាសអាសន្ន សម្រាប់បម្រើឱ្យការស្នើសុំជំនួយនានា ក្នុងក្រុងសៀមរាប

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប ជូនដំណឹងស្តីពីការដាក់ឱ្យប្រើប្រាស់សាកល្បងនូវម៉ាស៊ីនប្រកាសអាសន្ន សម្រាប់បម្រើឱ្យការស្នើសុំជំនួយនានាក្នុងក្រុងសៀមរាប នៃខេត្តសៀមរាប
ម៉ាស៊ីនប្រកាសអាសន្ននេះដំណើរការ២៤ម៉ោងលើ២៤ម៉ោង ហើយដែលចាប់ផ្តើម អនុវត្តចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ នេះតទៅ។
ក្នុងគម្រោងសាកល្បងម៉ាស៊ីនប្រកាសអាសន្ននេះ មានមួយទីតាំងស្ថិតនៅលើផ្លូវសុខសាន្តក្នុងតំបន់ Pub-street នៃក្រុងសៀមរាប។

