**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ប្រទេសតួកគីដែលមានកងទ័ពធំជាងគេទីពីរក្នុងអង្គការណាតូ អាចនឹងចូលរួមក្នុងបេសកម្ម រក្សាសន្តិភាពនៅអ៊ុយក្រែន

អង់ការ៉ា៖បើតាមប្រភព ពី ក្រសួង ការពារ ជាតិ តួកគី ដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ប្រទេស តួកគី ដែល មាន កងទ័ព ធំ ជាង គេ ទី ពីរ ក្នុង អង្គការ ណាតូ (NATO) បន្ទាប់ ពី សហរដ្ឋអាមេរិក អាច នឹង ចូលរួម ក្នុង បេសកកម្ម រក្សា សន្តិភាព នៅ អ៊ុយក្រែន ប្រសិនបើ មាន កិច្ចព្រមព្រៀង សន្តិភាព រវាង រុស្ស៊ី និង អ៊ុយក្រែន។

ប្រភព ដដែល បាន បញ្ជាក់ ថា ការ ចូលរួម ចំណែក របស់ តួកគី ក្នុង បេសកកម្ម នេះ នឹង ត្រូវ ពិចារណា ប្រសិនបើ ចាំបាច់ ដើម្បី ធានា ស្ថិរភាព និង សន្តិភាព ក្នុង តំបន់ ហើយ នឹង ត្រូវ វាយតម្លៃ ដោយ ផ្អែក លើ កិច្ច ពិភាក្សា ជាមួយ គ្រប់ ភាគី ពាក់ព័ន្ធ។

ការ លើក ឡើង នេះ កើតឡើង បន្ទាប់ ពី មហាអំណាច យោធា អឺរ៉ុប ដូចជា អង់គ្លេស និង បារាំង បាន ពិភាក្សា រួច ហើយ អំពី លទ្ធភាព នៃ ការ ដាក់ ពង្រាយ កងទ័ព ដើម្បី តាមដាន បទ ឈប់ បាញ់ នៅ អ៊ុយក្រែន ក្រោយ មាន កិច្ចព្រមព្រៀង សន្តិភាព។ ទោះ ជា យ៉ាង ណា សហរដ្ឋអាមេរិក បាន បញ្ជាក់ ថា ខ្លួន នឹង មិន បញ្ជូន កងទ័ព អាមេរិក ទៅ ចូលរួម ក្នុង បេសកកម្ម នេះ ទេ។

អ៊ុយក្រែន បាន អះអាង ថា កិច្ចព្រមព្រៀង សន្តិភាព ណាមួយ ត្រូវតែ មាន វត្តមាន កងកម្លាំង ដ៏ រឹងមាំ នៅ នឹង កន្លែង ដើម្បី ធានា សន្តិសុខ។ រុស្ស៊ី បាន បដិសេធ រាល់ ការ ដាក់ ពង្រាយ កងកម្លាំង ណាតូ ប៉ុន្តែ ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ជឿជាក់ ថា រុស្ស៊ី អាច នឹង យល់ព្រម។

គួរបញ្ជាក់ថា ការពិភាក្សាអំពីការដាក់ពង្រាយកងទ័ពតួកគី នៅតែស្ថិតក្នុងដំណាក់កាលពិចារណានៅឡើយ ដោយមិនទាន់មានការសម្រេចចិត្តចុងក្រោយនោះទេ នេះបើតាមប្រភពពីប្រទេសតួកគី។

ប្រភពដដែលបានគូសបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាលក្ខខណ្ឌចាំបាច់មុន ហើយការដាក់ពង្រាយដំបូង នឹងកំណត់ត្រឹមតែអង្គភាពមិនចូលរួមប្រយុទ្ធ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ប៉ុណ្ណោះ។

តួកគី រក្សា ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ ទាំង រុស្ស៊ី និង អ៊ុយក្រែន តាំងពី ដើម សង្គ្រាម មក ទោះបីជា តួកគី ជា គូប្រជែង ជា ប្រវត្តិសាស្ត្រ របស់ រុស្ស៊ី ក៏ ដោយ។

តួកគី បាន បដិសេធ មិន ចូលរួម ក្នុង ការ ដាក់ ទណ្ឌកម្ម របស់ លោក ខាង លិច ប្រឆាំង នឹង រុស្ស៊ី ហើយ ធ្លាប់ បាន សម្របសម្រួល កិច្ចព្រមព្រៀង រវាង អ៊ុយក្រែន និង រុស្ស៊ី កាលពី ពេល កន្លង មក ដូចជា កិច្ចព្រមព្រៀង អនុញ្ញាត ឲ្យ អ៊ុយក្រែន នាំ ចេញ គ្រាប់ ធញ្ញជាតិ តាម សមុទ្រ ខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង