**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ប៉ូលិសថៃឃាត់ខ្លួនមនុស្សចំនួន១០០នាក់ ពីបទជាប់ពាក់ព័ន្ធការឆបោកតាមអ៊ីនធឺណេតនៅកម្ពុជា

បាងកក៖ បើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) ប៉ូលិសថៃនៅថ្ងៃពុធទី៥ ខែមីនា បានឃាត់ខ្លួនមនុស្សចំនួន១០០នាក់ ពីបទជាប់ពាក់ព័ន្ធក្នុងមជ្ឈមណ្ឌលឆបោកមួយកន្លែងនៅប្រទេសកម្ពុជា ខណៈរឿងនេះគឺជាការបង្ក្រាបទ្រង់ទ្រាយធំក្នុងតំបន់ប្រតិបត្តិការឆបោកតាមអ៊ីនធឺណេត។

អាជ្ញាធរថៃ ដែលកំពុងសម្របសម្រួលការធ្វើមាតុភូមិនិវត្តន៍ អះអាងថា មនុស្ស១០០នាក់ត្រូវបានចាប់ខ្លួន ជាផ្នែកមួយនៃក្រុមឧក្រិដ្ឋជន ដែលដំណើរការប្រតិបត្តិការឆបោកតាមអនឡាញ និងបណ្តាញអ៊ីនធឺណេត។ ស្នងការនគរបាលថៃ លោក ថាតឆៃ ភីតានីឡាប៊ូត បានអះអាងថា ដីកាចាប់ខ្លួនក៏ត្រូវបានចេញផងដែរសម្រាប់ជនជាតិចិនពីរនាក់ ដែលត្រូវបានចោទប្រកាន់ថាជា«មេខ្លោងនៅពីក្រោយ»។

លោក ថាតឆៃ បានប៉ាន់ប្រមាណថា ប្រជាជនថៃជាង១០០០នាក់ កំពុងធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោកតាមព្រំដែន ហើយពួកគេកំពុងបោកប្រាស់ជនរងគ្រោះបន្តដោយការក្លែងបន្លំជាមន្ត្រីរាជរដ្ឋាភិបាល។ លោកបានសង្កត់ធ្ងន់ថា៖«មជ្ឈមណ្ឌលឆបោកទាំងនេះ គឺជាអង្គការឧក្រិដ្ឋកម្មឆ្លងដែន ត្រូវបានអនុវត្តដោយជនបរទេសជាមួយជនជាតិថៃ ដើម្បីបោកប្រាស់ជនជាតិថៃ»។

គួរជម្រាបថា ប្រតិបត្តិការចុះបង្ក្រាបនេះ កើតឡើងបន្ទាប់ពីការឆ្មក់ចូលមជ្ឈមណ្ឌលឆបោកមួយកន្លែង ដោយប៉ូលិសថៃ និងកម្ពុជានៅក្រុងប៉ោយប៉ែត កាលពីខែមុន។ មជ្ឈមណ្ឌលឆបោក ឬ Call-Center បានដំណើរការតាមបណ្តោយបន្ទាត់ព្រំដែនប្រទេសថៃ-មីយ៉ាន់ម៉ា និងថៃ-កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

គួរបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបានជួញដូរមនុស្សរាប់សែននាក់ឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌលឆបោក ដែលប្រើបច្ចេកទេសទំនើបដើម្បីបោកបញ្ឆោត និងល្បួងមនុស្សឱ្យធ្លាក់ចូលទៅក្នុងអន្ទាក់នៃការបោកប្រាស់។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ ជាក់ស្តែង ក្នុងសប្តាហ៍នេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាឱ្យសិក្សាពីប្រសិទ្ធភាពនៃការសាងសង់ជញ្ជាំងព្រំដែនជាមួយប្រទេសកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងឧក្រិដ្ឋកម្មនានា៕

អត្ថបទដែលជាប់ទាក់ទង