**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវយកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ប្រភេទ ជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ ឱ្យកាន់តែល្អប្រសើរ**ខេត្តស្វាយរៀង ប្ដេជ្ញាបោសសម្អាត «ស្កេមអនឡាញ» ឱ្យអស់ពីមូលដ្ឋាន**វត្ថុបុរាណខ្មែរចំនួនពីរបន្ថែមទៀត នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ**UN៖ ចំនួនប្រជាជនដែលផ្លាស់ទីលំនៅដោយបង្ខំបានធ្លាក់ចុះជាលើកដំបូង ក្នុងរយៈពេល ១ទសវត្សរ៍

សេតវិមាន៖ លោក ដូណាល់ ត្រាំ នឹងលើកលែងការយកពន្ធ២៥ភាគរយលើក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកាណាដា និងម៉ិកស៊ិក សម្រាប់រយៈពេលមួយខែ ដរាបណាពួកគេគោរពតាមច្បាប់ពាណិជ្ជកម្មសេរីដែលមានស្រាប់

វ៉ាស៊ីនតោន៖ សេតវិមានបានប្រកាស កាលពីថ្ងៃពុធទី៥ ខែមីនាថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងលើកលែងការយកពន្ធ២៥ភាគរយលើក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកាណាដា និងម៉ិកស៊ិកសម្រាប់រយៈពេលមួយខែ ដរាបណាពួកគេគោរពតាមច្បាប់ពាណិជ្ជកម្មសេរីដែលមានស្រាប់។ លោក ត្រាំ ក៏កំពុងពិចារណាលើកលែងពន្ធសម្រាប់ផលិតផលផ្សេងទៀតផងដែរ។

ការប្រកាសរបស់លោក ត្រាំ បានកើតឡើងមួយថ្ងៃបន្ទាប់ពីជជែគ្នាតាមទូរសព្ទជាមួយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford, General Motors និង Stellantis ។ ទោះប្រកាសលើកលែងពន្ធលើក្រុមផលិតរថយន្ត តែលោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថាលោកមិនបានលុបចោលសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសកាណាដា និងម៉ិកស៊ិកនោះទេ ខណៈដែលលោកដាក់សម្ពាធលើប្រទេសទាំងពីរឱ្យរារាំងការរត់ពន្ធហ្វេតានីលចូលសហរដ្ឋអាម៉េរិក។

បន្ទាប់ពីការសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ លោក ត្រាំ បាននិយាយថាលោកមិនជឿថាស្ថានភាពបានប្រសើរឡើងនោះទេ។ ស្ថិតិផ្លូវការបង្ហាញពីហ្វេតានីលមួយភាគតូចនៅសហរដ្ឋអាម៉េរិកឆ្លងកាត់តាមព្រំដែនប្រទេសកាណាដា។

ការពន្យារពេលមួយខែបានជំរុញឱ្យមានការស្ទុះងើបឡើងវិញនៃភាគហ៊ុនរថយន្ត ប៉ុន្តែភាពតានតឹងពាណិជ្ជកម្មបានបង្កើតភាពមិនច្បាស់លាស់សម្រាប់សាជីវកម្មសហរដ្ឋអាម៉េរិក និងកាត់បន្ថយទំនុកចិត្តអ្នកប្រើប្រាស់ ដែលនាំឱ្យមានការលក់ភាគហ៊ុននៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ភាគហ៊ុនរបស់ក្រុមហ៊ុន General Motors បានកើនឡើង៧,២ ភាគរយ ហើយក្រុមហ៊ុន Ford បានកើនឡើង៥,៨ កាលពីថ្ងៃពុធ ប៉ុន្តែភាគហ៊ុនទាំងពីរនៅតែធ្លាក់ចុះក្នុងឆ្នាំនេះ។ ពន្ធគយរបស់លោក ត្រាំ អាចបង្កការលំបាកយ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្ត ដែលផលិតរថយន្តនៅក្នុងប្រទេសទាំងបី ហើយជារឿយៗដឹកជញ្ជូនគ្រឿងបន្លាស់ឆ្លងកាត់ព្រំដែនអាម៉េរិកខាងជើងច្រើនដង។ ពន្ធគយរបស់បុរសសេដ្ឋកិច្ច ត្រាំ បានធ្វើឱ្យខូចទំនាក់ទំនងរវាងដៃគូពាណិជ្ជកម្មគំពូលទាំងបីរបស់សហរដ្ឋអាម៉េរិក។ កាណាដា បាន វាយបក វិញ ជាមួយ នឹង ការយកពន្ធ លើ ការ នាំចូល របស់ អាម៉េរិក ខណៈ ម៉ិកស៊ិកក៏ បាន ប្តេជ្ញា សងសឹក ដែរ។

ហ្វេតានីលជាមូលហេតុធំនៃការស្លាប់ដោយប្រើថ្នាំញឿនជ្រុលនៅសហរដ្ឋអាម៉េរិក ដែលមនុស្សលើសពី១សែននាក់បានបាត់បង់ជីវិតជារៀងរាល់ឆ្នាំក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ មន្ត្រីសហរដ្ឋអាម៉េរិកចោទកាណាដា និងម៉ិកស៊ិក ថាជាទីតាំងចែកចាយហ្វេតានីល មុនពេលវាត្រូវបានរត់ពន្ធទៅកាន់សហរដ្ឋអាម៉េរិក ក្នុងកញ្ចប់តូចៗ ដែលជារឿយៗមិនត្រូវបានត្រួតពិនិត្យដោយភ្នាក់ងារគយ។ ទិន្នន័យសាធារណៈបង្ហាញថា ០,២ ភាគរយនៃសារធាតុហ្វេតានីលទាំងអស់ដែលរឹបអូសបាននៅក្នុងសហរដ្ឋអាម៉េរិកបានឆ្លងកាត់ព្រំដែនប្រទេសកាណាដា ខណៈដែលភាគច្រើនមានប្រភពមកពីព្រំដែនភាគខាងត្បូង។

ពន្ធគយគំរាមកំហែងដល់ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសកាណាដា ហើយអាចបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។ ប្រទេសនេះពឹងផ្អែកលើសហរដ្ឋអាម៉េរិកសម្រាប់៧៥ ភាគរយនៃការនាំចេញ និងមួយភាគបីនៃការនាំចូលទាំងអស់។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី មេឡានី ជូលី បានបញ្ជាក់ថា កាណាដាអាចមានសក្តានុពលប្រើប្រាស់ការនាំចេញប្រេង និងឧស្ម័នជាគន្លឹះក្នុងការចរចា ប្រសិនបើពន្ធរបស់សហរដ្ឋអាម៉េរិកលើការនាំចូលកាណាដាកើនឡើង។

អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ឧស្សាហកម្មរថយន្តនៅអាមេរិកខាងជើងបានដំណើរការស្ទើរតែគ្មានព្រំដែន ដោយសារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីផ្សេងៗ រួមទាំងលោក ត្រាំ ផងដែរ។រោងចក្រផលិតរថយន្តនៅកាណាដាបានផលិតរថយន្តចំនួន១,៣ លានគ្រឿងកាលពីឆ្នាំមុន ខណៈដែលរោងចក្រនៅម៉ិកស៊ិកផលិតរថយន្តបាន៤ លានគ្រឿង។ ប្រហែល៧០ ភាគរយនៃរថយន្តទាំងនោះត្រូវបានលក់នៅក្នុងក្រុមហ៊ុនចែកចាយរបស់សហរដ្ឋអាមេរិកទៅកាន់អ្នកទិញជនជាតិអាមេរិក។ ទន្ទឹមនឹងនេះដែរ រោងចក្រផលិតរថយន្តនៅសហរដ្ឋអាមេរិកបានផលិតរថយន្តជាង១០លានគ្រឿង។

កាលពីឆ្នាំមុន សហរដ្ឋអាម៉េរិកបាននាំចូលរថយន្តដឹកអ្នកដំណើរតម្លៃ២១៧ ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់នាយកដ្ឋានពាណិជ្ជកម្ម។ ជាងមួយភាគប្រាំនៃរថយន្តទាំងនោះមកពីប្រទេសម៉ិកស៊ិក ដែលជាប្រភពកំពូលនៃការនាំចូលរថយន្តកាលពីឆ្នាំមុន។ តាមពីក្រោយដោយម៉ិកស៊ិក មានប្រទេសជប៉ុន កូរ៉េខាងត្បូង កាណាដា និងអាល្លឺម៉ង់ ដែលបាននាំចេញរថយន្តដឹកអ្នកដំណើរសរុបតម្លៃ១៣១ ពាន់លានដុល្លារទៅកាន់សហរដ្ឋអាមេរិកកាលពីឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង