បណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ បន្តដឹកនាំកិច្ចប្រជុំតម្រង់ទិស ដល់មន្ត្រីកសិកម្មឃុំចាស់-ថ្មី ដែលដាក់ពង្រាយនៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ បានបន្តដឹកនាំកិច្ចប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំចាស់-ថ្មី ដែលបានដាក់ពង្រាយនៅក្នុងខេត្តកំពង់ឆ្នាំង។
ទន្ទឹមនឹងនោះ មន្ត្រីកសិកម្មឃុំនឹងបន្តជួយដល់កសិករ ក្នុងឃុំគោលដៅរបស់ខ្លួនដែលកំពុងបំពេញការងារ ដើម្បីជួយសម្របសម្រួល បង្កើនទិន្នផល ពង្រឹងគុណភាព កាត់បន្ថយថ្លៃដើមផលិតកម្ម ស្វែងរកទីផ្សារ និងបង្កើនប្រាក់ចំណូល៕

