**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

តៃវ៉ាន់ ថាអាមេរិក នឹងមិនអាចបោះបង់ចោល តំបន់អាស៉ី-ប៉ាស៉ីហ្វិកឡើយ

តៃប៉ិ៖ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ បាននិយាយថា សហរដ្ឋអាមេរិក នឹងមិនអាចបោះបង់ចោល តំបន់អាស៉ី-ប៉ាស៉ីហ្វិកឡើយ ប៉ុន្មានថ្ងៃបន្ទាប់ពីការទាស់ពាក្យសម្តីគ្នា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយនិងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបង្កើនក្តីកង្វល់នៅតៃវ៉ាន់ ជុំវិញការគាំទ្ររបស់អាមេរិក សម្រាប់ដែនកោះនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក Wellington Koo បាននិយាយថា អាមេរិកមិនអាចដកខ្លួនចេញពីអាស៉ី-ប៉ាស៉ីហ្វិកទេ ដោយសារវាជាផលប្រយោជន៍ស្នូលរបស់អាមេរិក ជាផលប្រយោជន៍ជាតិដ៏សំខាន់​បំផុតមួយ សម្រាប់ទីក្រុងវ៉ាស៉ីនតោន ទាំងផ្នែកសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ និងសន្តិសុខយោធា។

លោក Koo បានសួរថា ប្រសិនបើតៃវ៉ាន់ត្រូវបានកាន់កាប់ដោយចិន តើប្រទេសក្បែរខាងដទៃទៀត ដែលមានជម្លោះទឹកដីជាមួយចិន នឹងត្រូវប្រឈមមុខជាមួយស្ថានការណ៍​បែបណា ដ្បិតដែនកោះនេះស្ថិតនៅចំណុចកណ្តាល នៃតំបន់គេហៅថា ខ្សែកោះទី១ នៃអាស៉ី-ប៉ាស៉ីហ្វិក ដែលតភ្ជាប់ពីកោះអូគីណាវ៉ា ទៅតៃវ៉ាន់ រហូតដល់ហ្វីលីពីន ដូច្នេះហើយសន្តិសុខរបស់តៃវ៉ាន់ មានសារសំខាន់ជាខ្លាំង សម្រាប់ប្រទេសដែលនៅជិតខាង។ លោក Koo បានព្រមានថា ការពង្រីកឥទ្ធិពលរបស់ចិន នឹងមិនបញ្ឈប់ត្រឹមតៃវ៉ាន់ឡើយ។

គួរបញ្ជាក់ថា តៃវ៉ាន់សព្វថ្ងៃ កំពុងបន្តប្រឈមការដាក់សម្ពាធនយោបាយនិងយោធា ក៏ដូចជាហានិភ័យនៃការវាយលុកពីប្រទេសចិន ដែលចាត់ទុកកោះនេះ ត្រឹមជាផ្នែកនៃទឹកដីរបស់ខ្លួន ខណៈទីក្រុងតៃប៉ិពឹងផ្អែកខ្លាំងលើទីក្រុងវ៉ាស៉ីនតោន ដើម្បីធ្វើជាខ្នងបង្អែកផ្នែកសន្តិសុខ។ យ៉ាងណាមិញ ការរិះគន់ម្តងហើយម្តងទៀតរបស់លោក ត្រាំ ជុំវិញបញ្ហាឧស្សាហកម្មបន្ទះឈីប និងការចំណាយលើវិស័យយោធា បានបង្កើនភាពស្រពេចស្រពិល អំពីឆន្ទៈរបស់លោក ក្នុងការការពារកោះតៃវ៉ាន់។

អត្ថបទដែលជាប់ទាក់ទង