ឯកឧត្តម សួស ប្រាថ្នា អញ្ជើញជួបប្រជុំជាមួយក្រុមការងារយេនឌ័រនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យក្រុមការងារយេនឌ័រនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលជួបប្រជុំពិភាក្សាការងារ និងធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់ក្រុមការងារយេនឌ័រនៃអគ្គនាយកដ្ឋានរដ្ឋបាល ដែលដឹកនាំដោយ លោកស្រី តៅ សុខម៉ារ៉ា អគ្គនាយករង និងជាប្រធានក្រុមការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង និងលោក លោកស្រី ជាមន្រ្តីរាជការនៃអគ្គនាយកដ្ឋានរដ្ឋបាល ដែលជាសមាជិក សមាជិកាក្រុមការងារយេនឌ័រ ៕

