**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

បាតុកម្មរបស់ក្រុមប្រឆាំងនៅកូរ៉េខាងត្បូង បរាជ័យព្រោះអ្នកចូលរួមមិនបាន១% ខណៈដែលពលរដ្ឋនៅកូរ៉េ៩៩% បន្តជឿលើរាជរដ្ឋាភិបាលលើបញ្ហាទឹកដី

ភ្នំពេញ៖ បើទោះបីជាយកបញ្ហាកោះគុតធ្វើជានុយក៏ដោយក៏បាតុកម្មនៅកូរ៉េខាងត្បូងដែលបំផុសបំផុលដោយក្រុមប្រឆាំងជ្រុលនិយម ក៏មិនអាចប្រមូលផ្តុំមនុស្សឱ្យចូលរួមច្រើនបាននោះឡើយ។ ជាក់ស្តែង ក្រុមប្រឆាំងជ្រុលនិយមដែលដឹកនាំដោយលោកស្រី មូរ សុខហួរ បានប្រឹងប្រែងប្រកូកប្រកាស ប៉ុន្តែគ្មានអ្នកចូលរួមទេក្រៅពីសកម្មជនរបស់ខ្លួននោះ។

លោក សំ សឿន អ្នកឃ្លាំមើលសង្គម និងនយោបាយបានគូសបញ្ជាក់ថា ចំនួនចូលរួមក្នុងរង្វង់តិចតួចប្រមាណ២០០នាក់ប៉ុណ្ណោះ ហើយចំនួននេះមិនអាចចាត់ទុកជាតំណាងឱ្យពលរដ្ឋខ្មែរ៦ម៉ឺននាក់ដែលកំពុងស្នាក់នៅ ធ្វើការ នៅប្រទេសកូរ៉េខាងត្បូងបាននោះទេ។

លោកបានអះអាងថា៖« ផែនការបាតុកម្ម គឺជាក្រុមជ្រុលនិយម និងជាដៃ ជើង រចនាសម្ព័ន្ធក្រុមប្រឆាំងខុសច្បាប់ប៉ុណ្ណោះដែលមិនតំណាងឱ្យឆន្ទៈរបស់ពលរដ្ឋខ្មែរដែលកំពុងរស់នៅកូរ៉េខាងត្បូងនោះទេ»។

បើតាមអ្នកតាមដានសង្គមរូបនេះដដែល ការប្រឹងប្រែងកៀរគរពលរដ្ឋខ្មែរបង្កចលាចលនៅលើទឹកដីបរទេស ជាការបង្កការរំខានការបំពេញការងាររបស់ពលករ និងសិស្សនិស្សិត និងជាការធ្វើឱ្យខូចកិត្តិយសជាតិខ្មែរនៅលើឆាកអន្តរជាតិ និងធ្វើឱ្យជាតិសាសន៍ដទៃមើលងាយជាតិសាសន៍ខ្មែរ។

ដោយឡែក លោក អ៊ុន ដារ៉ា ដែលជាអ្នកតាមដានសង្គមនយោបាយនៅកម្ពុជា បានកត់សម្គាល់ពីមូលហេតុដែលក្រុមប្រឆាំងបរាជ័យជាបន្តបន្ទាប់លើការប្រមូលពលរដ្ឋធ្វើបាតុកម្ម គឺដោយសារពលរដ្ឋនៅកូរ៉េអស់ជំនឿព្រោះតែជាបាតុកម្មដែលប្រមូលលុយ និងគ្រាន់តែជាបាតុកម្មជំនួញនយោបាយដែលមិនឆ្លុះបញ្ចាំងពីប្រយោជន៍ជាតិពិតប្រាកដ។

លោកបញ្ជាក់ថា៖ “ក្រុមប្រឆាំងតែងតែធ្វើបាតុកម្មដើម្បីតែប្រមូលលុយដើម្បីតែប្រយោជន៍ខ្លួន ហើយពលរដ្ឋក៏គេលែងជឿទៀតដែរ ព្រោះមិនដែលឃើញបានស្អីផង”។

លោកបានកត់សម្គាល់ថា ប្រជាពលរដ្ឋខ្មែរក្នុងនិងក្រៅប្រទេសបានបន្តភាពជឿជាក់មកលើរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនដែលមានសម្តេចតេជោ និងសម្តេចធិបតីទាំងការការពារបូរណភាពទឹកដីជាមួយប្រទេសជិតខាង និងការអភិវឌ្ឍរបស់កម្ពុជា។

ទន្ទឹមនឹងនេះ លោក សំ សឿន អ្នកតាមដានសង្គមនយោបាយ បានអំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់ទិសទី និងនៅទឹកដីកូរ៉េខាងត្បូងសូមបន្តជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជាដើម្បីអធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ ៕

អត្ថបទដែលជាប់ទាក់ទង