**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

អ៊ុយក្រែន ចុះកិច្ចព្រមព្រៀងទទួលកម្ចី ២.៨៤ពាន់លានដុល្លារ ជាមួយចក្រភពអង់គ្លេស ដើម្បីយកទៅពង្រឹងសមត្ថភាពការពារជាតិ

ឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃារ ស្តាមឺ បានផ្តល់ការស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅរាជធានីឡុងដ៍ មួយថ្ងៃបន្ទាប់ពីការប៉ះទង្គិចរវាងមេដឹកនាំអ៊ុយក្រែន និងលោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ។

ក្នុងជំនួបនេះ លោក ស្តាមឺ បានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះរដ្ឋធានីកៀវនៅមុនកិច្ចប្រជុំកំពូល ដើម្បីពិភាក្សាអំពីវិធីគាំទ្រអ៊ុយក្រែន ក្នុងអំឡុងនៃការឈ្លានពានរបស់រុស្ស៊ី។

លោកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងភាពជាដៃគូជាមួយសម្ព័ន្ធមិត្តរបស់យើង យើងត្រូវពង្រឹងការរៀបចំសម្រាប់ការធានាសន្តិសុខរបស់អឺរ៉ុប រួមជាមួយនឹងការបន្តពិភាក្សាជាមួយសហរដ្ឋអាម៉េរិក។

លោកបានបន្ថែមថា ឥឡូវនេះគឺជាពេលវេលាសម្រាប់ពួកយើង ក្នុងការរួបរួមគ្នាដើម្បីធានានូវលទ្ធផលល្អបំផុតសម្រាប់អ៊ុយក្រែន ការពារសន្តិសុខអឺរ៉ុប និងធានាអនាគតរួមរបស់យើង។ ប៉ុន្មានម៉ោងមុននេះ អ៊ុយក្រែន និងចក្រភពអង់គ្លេស បានបង្ហាញកិច្ចព្រមព្រៀងប្រាក់កម្ចីចំនួន ២,៨៤ពាន់លានដុល្លារ ដើម្បីគាំទ្រដល់សមត្ថភាពការពារជាតិរបស់អ៊ុយក្រែន ដែលត្រូវសងវិញដោយប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី។

លោក ហ្សេឡេនស្គី បានសរសេរនៅលើកម្មវិធី X ថា នេះជាយុត្តិធម៌ពិតប្រាកដ! អ្នកដែលបានចាប់ផ្តើមសង្គ្រាមត្រូវតែជាអ្នកខាតបង់។ ទន្ទឹមគ្នានោះ លោក ហ្សេឡេនស្គី ក៏បានសម្ដែងការដឹងគុណដល់ប្រជាជនចក្រភពអង់គ្លេស ចំពោះការគាំទ្ររបស់ពួកគេតាំងពីដំបូងនៃសង្គ្រាម។

លោកគ្រោងនឹងជួបស្តេចឆាលស៍ទី៣ នៅថ្ងៃអាទិត្យនេះ។ យ៉ាងណា លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា ការគាំទ្ររបស់លោក ត្រាំ នៅតែមានសារសំខាន់សម្រាប់អ៊ុយក្រែន ទោះបីជាមានជម្លោះពាក្យសម្តីដ៏ក្ដៅគគុកក៏ដោយ។

អត្ថបទដែលជាប់ទាក់ទង