**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន**អភិបាលខេត្តកំពត អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពីឃុំចំនួន២ នៃស្រុកទឹកឈូ**ជប៉ុនគាំទ្រកិច្ចប្រឹងប្រែងក្នុងការដោះស្រាយវិវាទកម្ពុជា-ថៃ ដោយសន្តិវិធី និងធ្វើឱ្យមានប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ**អាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ នឹងចាប់ផ្ដើមធ្វើសមយុទ្ធយោធាក្នុងទ្រង់ទ្រាយតូចជាងមុននៅសមុទ្របាល់ទិក នាចុងសប្តាហ៍នេះ**នាយករដ្ឋមន្ត្រីថៃ នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម ដើម្បីបន្តរឹតចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**លោក Rubio៖ គោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតៃវ៉ាន់មិនមានការផ្លាស់ប្ដូរឡើយ**ទីបញ្ជាការកងទ័ពកណ្តាលអាម៉េរិកប្រកាសថា កងទ័ពខ្លួន បានបន្តបើកវាយប្រហារទៅលើកោះកេស (Qeshm) ជាកោះធំជាងគេរបស់អ៊ីរ៉ង់**នាយឧត្តមសេនីយ៍ ស ថេត ដាក់បទបញ្ជាដល់អង្គភាពពាក់ព័ន្ធ បង្កើនការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យកាន់តែសកម្មខ្លាំងក្លាបន្ថែមទៀត**ឯកឧត្តម គន់ គីម៖ អាជ្ញាធរឃុំសង្កាត់ទាំងអស់នៅក្នុងមូលដ្ឋានខេត្តឧត្ដរមានជ័យ គួរតែសម្របសម្រួលរឿងវិវាទ និងករណីក្មេងទំនើងឱ្យអស់លទ្ធភាព ចុងក្រោយទើបបញ្ជូនមកតុលាការ

ធនាគារ​ ARDB បាននឹងកំពុងផ្តល់ឥណទានបៃតង​គាំទ្រដល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ, ឡជីវឧស្ម័ន, ប្រព័ន្ធអាក្វាផូនិក និងការអនុវត្តកសិកម្មដែលមានលក្ខណៈកាត់បន្ថយផលប៉ះពាល់ការប្រែប្រួសអាកាសធាតុ

ខេបថោន, អាហ្វ្រិកខាងត្បូង៖ កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB ត្រូវ​បានអញ្ជើញឱ្យធ្វើជាវាគ្មិនពិភាក្សាលើប្រធានបទ​ស្តីពី “ប្រព័ន្ធស្បៀងអាហារប្រកប​ដោយ​ចីរភាព, បញ្ហាប្រឈមជាសកល៖ តួនាទីជាចលករ​របស់ធនាគារអភិវឌ្ឍន៍សាធារណៈជាតិ (Sustainable Food Systems, Global Challenges: The Catalytic Role of National Public Development Banks)” ដោយមានបទអន្តរាគមដោយលោក Alvaro Lario ប្រធានអង្គការមូលនិធិអន្តជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងមានវាគ្មិនចូលរួមមាន នាយកគ្រប់គ្រងហិរញ្ញវត្ថុ និងការវិនិយោគនៃគណៈកម្មការអឺរ៉ុប, ប្រធានធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសម៉ាលី, ប្រធានធនាគារ Land Bank នៃអាហ្រ្វិកខាងត្បូង, នាយកប្រតិបត្តិនៃបណ្តាញអង្គការសម្រាប់ការអភិវឌ្ឍជាអន្តរជាតិរបស់ចក្រភពអង់គ្លេស, បេសកជនពិសេសរបស់បារាំងស្តីពីអាហារូបត្ថម្ភ និងជាអគ្គលេខាធិការនៃកិច្ចប្រជុំកំពូលអាហារូបត្ថម្ភសម្រាប់ការលូតលាស់, នាយកប្រតិបត្តិនៃមូលនិធិវិនិយោគអន្តរជាតិរបស់ចក្រភពអង់គ្លេស, និងអគ្គលេខាធិការនៃសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីហ្វិក​ និងនាយកប្រតិបត្តិនៃមូលនិធិនៃ OPEC Fund។

ជាកិច្ចចាប់ផ្តើម​ ឯកឧត្តមបណ្ឌិត បានណែនាអំពីធនាគារ ARDB ដែលជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ និងកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។ មួយវិញទៀត វិស័យកសិកម្ម និងប្រព័ន្ធស្បៀងអាហារ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់លុបបំបាត់គ្រោះអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ និងការអិវឌ្ឍប្រកបដោយចីរភាព ដោយធានាថានឹងពុំមាននរណាម្នាក់ត្រូវបានទុកចោលនោះឡើយ។

បន្ថែមពីលើនេះ ធនាគារ ARDB ក្នុងនាជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា​ បាននិងកំពុងផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព​ដល់តួអង្គក្នុងខ្សែច្រវាក់ស្បៀងអាហារ​ ចាប់ពីកសិករខ្នាតតូច (ដាំដុះនិងផលិត)​, សគ្រាសការកែច្នៃនិងវេចខ្ចប់ ក្នុងគោលដៅធានាសន្តិសុខស្បៀងអាហារ និងអាហារូបត្ថម្ភសម្រាប់សុខភាព។​​ ការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាពគឺផ្តោតលើលក្ខណៈវិនិច្ឆ័យ​កាត់បន្ថផលប់ះពាល់បរិស្ថាន និរន្តភាពសង្គម-សេដ្ឋកិច្ច និងអភិបាលកិច្ចល្អ ដោយអនុលោមគោលការណ៍ស្តីពី​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​កម្ពុជា។

ជាទីបញ្ចាប់ ឯកឧត្តមបណ្ឌិត បានរំលេចផងដែរថា ការកសាងប្រព័ន្ធស្បៀងអាហារប្រកបដោយចីរភាពកំពុងប្រឈមមុខនឹងឧបសគ្គជាច្រើនដោយសារតែការអាក់ខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលបណ្ដាលមកពីគ្រោះរធម្មជាតិ គ្រោះរាំងស្ងួត ទឹកជំនន់ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត ជាដើម។​ ឆ្លើយតបនឹងបញ្ហានេះ ធនាគារ​ ARDB បាននឹងកំពុងផ្តល់ឥណទានបៃតង​គាំទ្រដល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ, ឡជីវឧស្ម័ន, ប្រព័ន្ធអាក្វាផូនិក និងការអនុវត្តកសិកម្មដែលមានលក្ខណៈកាត់បន្ថយផលប៉ះពាល់ ឬបន្សាំទៅនឹងការប្រែប្រួសអាកាសធាតុ ជាដើម។ គម្រោងហិរញ្ញប្បទានអាកាសធាតុកម្ពុជា (Cambodia Climate Finance Facility​ -​ CCFF) ដែលជាគម្រាងគាំទ្រដោយមូលនិធិអាកាសធាតុបៃតង (Green Climate Fund-GCF) ក្នុងគោលបំណងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ រួមចំណែកគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលបញ្ចេញ​​កាបូនតិច ហើយដែលធន់នឹងអាកាសធាតុ ៕

អត្ថបទដែលជាប់ទាក់ទង