**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

រុស្ស៉ី បញ្ចេញប្រតិកម្មទាំងសប្បាយរីករាយ ទៅនឹងជម្លោះពាក្យសម្ដីរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី

Reuters៖ រុស្ស៉ី បានបញ្ចេញប្រតិកម្មទាំងសប្បាយរីករាយ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ទៅនឹងជម្លោះពាក្យសម្ដីរវាងលោក ដូណាល់ ត្រាំ និងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដោយនិយាយថាមេដឹកនាំអ៊ុយក្រែនរូបនេះ ទទួលបាននូវអ្វីដែលលោកសមនឹងទទួលបាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ហ្សេលេនស្គី បានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក ដើម្បីពិភាក្សា និងចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយលោក ត្រាំ។ ប៉ុន្តែ គម្រោងចុះកិច្ចព្រមព្រៀងត្រូវបានលុបចោល ហើយលោក ហ្សេលេនស្គី នៅតែទទូច ដដែលថាកិច្ចព្រមព្រៀងរ៉ែកម្រត្រូវតែមានបញ្ចូលផងដែរនូវការធានាសន្តិសុខរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន ជាការធានាមួយដែលសហរដ្ឋអាមេរិក ក្រោមអាណត្តិរបស់លោក ត្រាំ កំពុងគេចវេស គិតមកទល់ពេលនេះ។

ក្នុងការប៉ះសម្ដីគ្នាធ្ងន់ៗ អនុប្រធានាធិបតីអាមេរិក លោក JD Vance ដែលមានវត្តមានក្នុងសន្នីសីទសារព័ត៌មាននៅការិយាល័យពងក្រពើនៃសេតវិមាននោះដែរ បានចោទប្រកាន់ថាលោក ហ្សេលេនស្គី មិនបានផ្ដល់ ការគោរព និងដឹងគុណចំពោះជំនួយរបស់អាមេរិក។ លោក ហ្សេលេនស្គី បានចាកចេញពីសេតវិមានទាំងកណ្ដាលទី ហើយក្រោយមក លោក ត្រាំ បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថាលោក ហ្សេលេនស្គី អាចត្រឡប់ទៅកាន់សេតវិមានជាថ្មី នៅពេលត្រៀមខ្លួនរួចរាល់ដើម្បីសន្តិភាព។

ជាប្រតិកម្មទៅនឹងការឈ្លោះប្រកែកគ្នានេះដែរ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev បាននិយាយថាលោក ហ្សេលេនស្គី ដែលត្រូវបានលោក ត្រាំ និងលោក JD Vance ចោទថាមិនបានផ្ដល់ការគោរពចំពោះ សហរដ្ឋអាមេរិក ហាក់ត្រូវបានគេទះមួយកំផ្លៀងយ៉ាងធ្ងន់។ ដោយឡែក អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី គឺលោកស្រី Maria Zakharova បាននិយាយថាវាជាពិតអស្ចារ្យណាស់ដែលលោក ត្រាំ និងលោក JD Vance អាចទប់កំហឹងមិនដាល់លោក ហ្សេលេនស្គី ក្នុងពេលឈ្លោះប្រកែកគ្នា ដែលត្រូវបានចាក់ផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោក។

អ្នកនាំពាក្យរូបនេះថែមទាំងបានចោទប្រកាន់លោក ហ្សេលេនស្គី ទៀតផងថា ជាមនុស្សរមិលគុណចំពោះអ្នកដែលបានជួយខ្លួន។
ក៏ប៉ុន្តែ ក្រោយការទាស់ទែងសម្ដីគ្នានៅសេតវិមានរវាងលោក ត្រាំ និងលោក ហ្សេលេនស្គី បណ្ដាមេដឹកនាំអឺរ៉ុបបានចេញមុខគាំទ្រមេដឹកនាំអ៊ុយក្រែនម្ដងម្នាក់ៗ ដោយនិយាយថាអ៊ុយក្រែនមិននៅឯកោតែម្នាក់ឯងនោះទេ៕

អត្ថបទដែលជាប់ទាក់ទង