**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង**ឯកឧត្តម ចាន់ សុធា អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំកិច្ចប្រជុំជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីពិនិត្យនិងវាយតម្លៃឡើងវិញនូវមណ្ឌលសុវត្ថិភាពជនភៀសសឹក**អភិបាលខេត្តកំពត ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតរងនៃចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ប្រចាំកម្ពុជា

រដ្ឋមន្ត្រី ហួត ហាក់៖ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងធានារក្សាកិត្តិនាមកម្ពុជា

ភ្នំពេញ៖ ការគ្រប់គ្រង «កិត្តិនាមកម្ពុជា» គឺជាកិច្ចការងារសំខាន់ដែលអង្គសន្និបាតមហាគ្រួសារវិស័យទេសចរណ៍ក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះ បានធ្វើការចាប់អារម្មណ៍ និងលើកមកជជែកពិភាក្សា តាមរយៈការធ្វើបទបង្ហាញពីសំណាក់វាគ្មិនមួយចំនួនមកពីស្ថាប័នសាធារណៈ និងផ្នែកឯកជន។

ក្នុងការដឹកនាំកិច្ចពិភាក្សា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា «ការគ្រប់គ្រងកិត្តិនាមកម្ពុជា» គឺជាការងារគន្លឹះអាទិភាពគន្លឹះទី១ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ជំរុញ និងផ្សព្វផ្សាយដើម្បីទាក់ទាញទេសចរអន្តរជាតិពីគ្រប់តំបន់ និងពិភពលោកមកកាន់កម្ពុជា។

ផ្តើមពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គមមានភាពរឹងមាំ ជាបុរេលក្ខខណ្ឌក្នុងការធានារក្សាកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត វៃឆ្លាត និងបៃតង។ សកម្មភាពផ្សព្វផ្សាយកិត្តិនាមកម្ពុជា នាពេលកន្លងមកបានផុសផុលនិងទូលំទូលាយ ក៏អាស្រ័យដោយមានកិច្ចសហការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយទាក់ទាញទេសចរ វិនិយោគិន និងពិភពលោកឱ្យមកស្គាល់កម្ពុជាកាន់តែច្បាស់ (Bring Cambodia to the World – Bring the World to Cambodia) ក្រសួងទេសចរណ៍នឹងបន្តដឹកនាំរៀបចំយុទ្ធនាការផ្សព្វផ្សាយឱ្យមានភាពច្នៃប្រឌិតបន្ថែមទៀត និងឱ្យចំគោលដៅទីផ្សារ។ បន្ថែមលើនេះ តាមរយៈការទាក់ទាញក្រុមហ៊ុនផលិតភាពយន្តល្បីៗពីប្រទេសគោលដៅសំខាន់ៗមកថតនៅកម្ពុជា ដោយអាចផ្តល់ជាគោលនយោបាយលើកទឹកចិត្ត និងការសម្រួលនីតិវិធីក្នុងការស្នើសុំការអនុញ្ញាតថតជាដើម។

តាមរយៈអង្គវេទិកា ឯកឧត្តមរដ្ឋមន្ត្រី បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបានគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមាន Film Tourism ពិសេសគាំទ្រយុទ្ធនាការ «រដូវកាលបៃតង-Green Season» ជំនួសឱ្យពាក្យ «រដូវកាលភ្ញៀវតិច- Low Season» ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៀតក្នុងអំឡុងពេលនេះ។

ជាមួយនឹងការគ្រប់គ្រងកិត្តិនាមកម្ពុជា ឱ្យបានល្អនិងទូលំទូលាយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលរាជធានី-ខេត្ត កំណត់និងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំ ឱ្យសមស្របតាមអត្តសញ្ញាណនៃរាជធានី-ខេត្តនីមួយៗ រៀងៗខ្លួន។ ការរៀបចំនេះអនុញ្ញាតឱ្យក្រសួងទេសចរណ៍ចងក្រងជាប្រតិទិនព្រឹត្តិការណ៍ប្រចាំឆ្នាំ និងជំរុញការផ្សព្វផ្សាយ ដោយដាក់បញ្ចូលព្រឹត្តិការណ៍ទាំងនេះទៅក្នុងកញ្ចប់ទស្សនកិច្ចទេសចរណ៍នៅតាមបណ្តាខេត្តគោលដៅ ឬ Cluster ខេត្តគោលដៅផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង