ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឲ្យរួមគ្នាថែរក្សាសន្ដិភាព ខណៈបើគ្នានសន្ដិភាព កម្ពុជាក៏មិនអាចមានភ្ញៀវទេសចរមកទស្សនាដែរ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំពាវនាវឲ្យរួមគ្នា ថែរក្សាសុខសន្តិភាពដែលសម្ដេចតេជោ ហ៊ុន សែន ដឹកនាំស្វែងរកបានដោយលំបាកនេះ ខណៈបើគ្នានសន្ដិភាពទេ កម្ពុជាក៏មិនអាចមានភ្ញៀវទេសចរមកទស្សនាដែរ ។
ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចធិបតី បានកោតសរសើរចំពោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានដឹកនាំក្រសួងទេសចរណ៍ ដោយរយៈពេល៥ខែកន្លងមកនេះ ឱ្យសម្រេចបានសមិទ្ធផលជាច្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងមានសម្ទុះសក្ដានុពលទៅមុខបន្ថែមទៀត។
សម្ដេចធិបតី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលជាច្រើនដែលក្រសួងទេសចរណ៍ សម្រេចបានក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ លើវិស័យទេសចរណ៍កម្ពុជា ៕

