ក្រសួងបរិស្ថាន, ស្ថានទូតជប៉ុន និង UNDP ចុះហត្ថលេខាលើឯកសារគម្រោង ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងបរិស្ថាន, ស្ថានទូតជប៉ុន និង UNDP បានរៀបចំពិធីចុះហត្ថលេខាលើឯកសារគម្រោង ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា។
ការបំពុលប្លាស្ទិកបានក្លាយជាវិបត្តិបរិស្ថានពិភពលោកមួយ ដែលធ្វើឱ្យបរិស្ថានរបស់យើងកាន់ តែយ៉ាប់យ៉ឺន និងគំរាមកំហែងដល់សុខភាពមនុស្ស និងសត្វទាំងអស់។ នៅកម្ពុជា បរិមាណសំណល់ ប្លាស្ទិកកើនឡើងដល់កម្រិតមួយ ដែលលើសពីសមត្ថភាពគ្រប់គ្រង។ បញ្ហានេះបាននាំឱ្យប្លាស្ទិក ត្រូវបានបោះចោលលើដី និងធ្លាក់ចូលទៅក្នុងផ្លូវទឹក រួមទាំងទន្លេ និងមហាសមុទ្រ។ ការកាត់បន្ថយការវេចខ្ទប់ប្លាស្ទិកប្រើតែមួយដង និងការបង្កើតសំណល់ប្លាស្ទិកប្រកបដោយប្រសិទ្ធភាព គឺទាមទារនូវ វិធានការណ៍ និងអន្តរាគមន៍បន្ទាប់ជាច្រើន រួមទាំងការបង្កើនសមត្ថភាពកែច្នៃ។ ការរៀបចំលិខិតបទដ្ឋានគិតយុត្តិ ជាវិធានការណ៍ចាំបាច់ដែលត្រូវជំរុញ និងគ្រប់គ្រងការកាត់បន្ថយប្លាស្ទិក ពិសេសការរៀបចំ សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងប្លាស្ទិក ដើម្បីកាត់បន្ថយការវេចខ្ចប់ SUP ប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ជម្រើស និងកៀរគរការចូលរួមពីវិស័យឯកជន និងហិរញ្ញវត្ថុសម្រាប់ដំណោះ ស្រាយប្លាស្ទិក។
ពិភពលោកកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងលើបញ្ហានៃការបំពុលដោយប្លាស្ទិក ដោយបានបង្ហាញឱ្យ ឃើញតាមរយៈកិច្ចប្រជុំចរចារអន្តរជាតិ និងរកដំណោះស្រាយ ៥/១៤ របស់ UNEA ដែលត្រូវបានស្នើឡើងជាឧបករណ៍ផ្នែកច្បាប់អន្តរជាតិ ដើម្បីកាត់បន្ថយប្លាស្ទិក។ រដ្ឋជាសមាជិកភាគច្រើនយល់ស្របលើធាតុសំខាន់ៗនៃដំណោះស្រាយដូចជា វិសាលភាព គោលបំណង កាតព្វកិច្ចស្នូល វិធានការត្រួតពិនិត្យ និងវិធីសាស្ត្រសម្រាប់ការអនុវត្ត។ ដូច្នេះហើយ កម្ពុជាត្រូវបង្កើត និងអនុវត្តវិធានការនានាដែលរួម ចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកលប្រឆាំងនឹងការបំពុលដោយប្លាស្ទិក បន្ថែមពីលើកិច្ចខិតខំរបស់ ថ្នាក់ជាតិ ពិសេសក្រសួងបរិស្ថាន ដែលបាន និងកំពុងអនុវត្តន៍ក្នុងមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យ បរិស្ថានផ្តោតលើភាពស្អាត យុទ្ធនាការ «ខ្ញុំថ្ងៃនេះមិនប្រើថង់ប្លាស្ទិកទេ», «កម្ពុជាស្អាត ខ្មែរធ្វើបាន» និង «ផ្លូវជាតិ គ្មានសំរាមប្លាស្ទិក»។
តាមរយៈកិច្ចសហប្រតិបត្តិការល្អ និងភាពជោគជ័យក្នុងការអនុវត្តគំនិតផ្តួចផ្តើមនានា លើវិស័យ បរិស្ថាន ការគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិករវាងប្រទេសជប៉ុន និងកម្ពុជា ពិសេសស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រសួងបរិស្ថាន។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងក្រសួងបរិស្ថាន បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏សំខាន់នេះ តាមរយៈការកែលម្អសមត្ថភាពនៃការចោលសំរាមប្លាស្ទិកនៅក្នុងខេត្តក្រុងគោលដៅ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាម ខេត្តកំពត ខេត្តកែប ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង។
ដើម្បីដោះស្រាយការបំពុលប្លាស្ទិកបន្ថែមទៀត គម្រោងថ្មីនេះនឹងបន្តបង្កើតបទប្បញ្ញត្តិ លើក កម្ពស់ការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិកនៅក្នុងតំបន់គោលដៅ និងលើកកម្ពស់ការកែច្នៃ និង សម្ភាជំនួសប្លាស្ទិក ៕

