**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ទិសដៅក្នុងការធ្វើការកែទម្រង់សាលារៀន ដែលជាការងារចាំបាច់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់មធ្យមសិក្សា

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា លើកឡើងអំពីទិសដៅក្នុងការធ្វើការកែទម្រង់សាលារៀន ដែលជាការងារចាំបាច់ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់ថ្នាក់មធ្យមសិក្សា។

ក្នុងឱកាសបិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងថា កំណែទម្រង់សាលារៀននៅកម្រិតមត្តេយ្យសិក្សា កត្តាគន្លឹះគឺ សាលារៀនត្រូវមាន បរិស្ថានស្អាត អនាម័យល្អ វិធីសាស្ត្របង្រៀនថ្មីៗ និងការជឿទុកចិត្តពីមាតាបិតា អ្នកអាណាព្យាបាល ដោយគូសបញ្ជាក់ថា ការវិនិយោគលើលើកុមារតូចពិតជាមានសារៈសំខាន់ពោល គឺការវិនិយោគទៅលើអត្តចរិតរបស់ក្មេង ដោយបណ្តុះបំណិនមិនមែនបំណិនវិជ្ជា (Non-Cognitive Skills) គឺការអប់រំអត្តចរិតរបស់សិស្ស និងការលើកទឹកចិត្តភាគីពាក់ព័ន្ធ ឱ្យធ្វើការការវិនិយោគបន្ថែមដល់មត្តេយ្យសិក្សា ដើម្បីឱ្យកុមារតូចនៅកម្ពុជា ទទួលបានការលូតលាស់រាយកាយ សុខភាព និងចរិយាមារយាទល្អ។

ឯកឧត្ដមរដ្ឋមន្ត្រីបន្តថា កំណែទម្រង់សាលារៀននៅបឋមសិក្សា កត្តាគន្លឹះ គឺការអនុវត្តកញ្ចប់អំណានថ្នាក់ដំបូង និងគណិតវិទ្យាថ្នាក់ដំបូង ដោយគ្រូបង្រៀនត្រូវមានសិល្បៈក្នុងការបង្រៀន ត្រូវចេះបង្កើតសម្ភារឧបទេស និងរិះរកវិធីសាស្ត្របង្រៀនថ្មីៗ។ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះរបស់សិស្សបឋមសិក្សាឱ្យបានរឹងមាំ នាយកដ្ឋានជំនាញត្រូវរៀបចំជាឧត្តមានុវត្តន៍ក្នុងការ អនុវត្តកញ្ចប់អំណាននិងគណិតវិទ្យាថា្នក់ដំបូង ដើម្បីងាយស្រួលក្នុងការយល់ដឹង និងការអនុវត្តវិធីសាស្ត្របង្រៀន និងការផ្តល់អន្តរាគមន៍គាំទ្រដូចជា ការរៀបចំបណ្ណាល័យ ឱ្យមានស្តង់ដា និងការប្រើប្រាស់សៀវភៅគោលសិក្សា និងសៀវភៅជំនួយ សម្រាប់បង្កើនគុណភាពសិក្សាបន្ថែម។ ជាមួយគ្នានេះ គ្រូបង្រៀន និងសិស្សានុសិស្សត្រូវស្វែងយល់ច្បាស់ អំពីរបៀបរៀនឱ្យបានច្បាស់លាស់ ដូចជា ១).របៀបរៀនសរសេរ និងវេយ្យាករណ៍ ២).ការប្រើប្រាស់ពាក្យ ដើម្បីឱ្យយល់ដឹង និងចាំច្បាស់ ដោយលើកទឹកចិត្តសិស្សឱ្យអាន បានច្រើន និងមានប្រព័ន្ធអេកូឡូស៊ីក្នុងការសិក្សា។

ឯកឧត្ដមបន្ថែមថា កំណែទម្រង់សាលារៀននៅកម្រិតមធ្យមសិក្សា កត្តាគន្លឹះ គឺការពង្រឹងលទ្ធផលសិក្សារបស់សិស្ស តាមរយៈ ១).ការបង្កើនម៉ោងសិក្សា ២).ការបង្កើនគុណវុឌ្ឍិគ្រូបង្រៀន និង ៣).គណនេយ្យភាព ដែលទាមទារនូវការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងខ្ពស់។ សាលារៀនត្រូវរៀបចំធ្វើតេស្តស្តង់ដា បង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន អនុវត្តការរៀនពេញមួយថ្ងៃ បំប៉នទាំងគ្រូបង្រៀន និងសិស្សអំពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការរៀននិងបង្រៀន រៀបចំបរិស្ថានសិក្សាស្អាត ដើម្បីទាក់ទាញសិស្សឱ្យចង់មករៀនដូចករណីសាលារៀនជំនាន់ថ្មី ជាសាលារៀនដែលមានគុណភាពខ្ពស់ ប៉ុន្តែចំណាយតិច ដោយបានបញ្ចូលការរៀនតាមរយៈការធ្វើពិសោធន៍ ការជំរុញស្វ័យសិក្សា ជាពិសេសការអភិវឌ្ឍសិស្សឱ្យអាចសរសេរសៀវភៅ ដោយខ្លួនឯងបាន និងថ្មីៗនេះបានបញ្ជ្រាបការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងបង្រៀននិងរៀន រៀបចំពិព័រណ៍ស្នាដៃសិស្ស ដើម្បីលើកទឹកចិត្ត និងជួយសិស្សឱ្យចេះស្រមើស្រមៃ និងមានចំណេះដឹងទូលំទូលាយ៕

អត្ថបទដែលជាប់ទាក់ទង