**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

សមាជិកសហភាពអឺរ៉ុប នៃស្ថានកុងស៊ុលកិត្តិយសប្រចាំកម្ពុជា និងក្រសួងសេដ្ឋកិច្ច ប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រួមគ្នា

ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារ ក្នុងគោលបំណងពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសកម្ពុជា ជាមួយសមាជិកសហភាពអឺរ៉ុប និងម៉ិកស៊ិក នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលស្វាគមន៍ ឯកឧត្តម សាឡា អ៉ីសា ស្ថានកុងស៊ុលកិត្តិយសប្រទេសស៊ីបប្រចាំកម្ពុជា ព្រមទាំង មានតំណាងស្ថានកុងស៊ុលកិត្តិយស ប្រចាំនៅកម្ពុជាផ្សេងទៀត រួមមាន កុងស៊ុលកិត្តិយសប្រទេសអូស្ត្រាលី H.E Markus Gridling, ស្ថានកុងស៊ុលអ៉ីតាលី H.E Aurelio Flacco, ស្ថានកុងស៊ុលស៊ុយអ៊ែត H.E Kim Tol Tan, ស្ថានកុងស៊ុលហូឡង់ H.E Gerhard Jan និងស្ថានកុងស៊ុលម៉ិកស៊ិក H.E Seng Takakneary។

កិច្ចប្រជុំនេះ បានគូសបញ្ជាក់ ពីការប្តេជ្ញាចិត្តជាបន្តរួមគ្នា របស់សមាជិកសហភាពអឺរ៉ុប និងម៉ិកស៊ិក ក៏ដូចជា កម្ពុជា ក្នុងការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងផ្តោតលើប្រធានបទសំខាន់ៗមួយចំនួន ជាពិសេស ឱកាសវិនិយោគក្នុងការស្វែងរកមធ្យោបាយ សម្រាប់ការកើនឡើង នៃការវិនិយោគ របស់សហភាពអឺរ៉ុបនៅកម្ពុជា។ កិច្ចសន្ទនាពាក់ព័ន្ធនឹងការបញ្ជាក់អំពីបទប្បញ្ញត្តិ ការកំណត់វិស័យពាណិជ្ជកម្ម និងការដោះស្រាយបញ្ហាប្រឈម ដែលសហភាពអឺរ៉ុប និងម៉ិកស៊ិក ដែលកំពុងប្រតិបត្តិការក្នុងប្រទេសកម្ពុជា។

តាមរយៈកិច្ចប្រជុំនេះ បានផ្តល់នូវវេទិកា សម្រាប់ផ្លាស់ប្តូរទស្សនៈលើកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងកំណែទម្រង់សេដ្ឋកិច្ចរបស់កម្ពុជា ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ពន្ធដារ និងតំបន់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាព ដែលសហភាពអឺរ៉ុប និងម៉ិកស៊ិកបាននឹងកំពុងបន្តការគាំទ្រ។

ជាចុងក្រោយក្នុងជំនួបនេះ បានស្វែងយល់ពីយុទ្ធសាស្ត្រ ក្នុងការសម្រួលដល់លំហូរពាណិជ្ជកម្ម ជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហភាពអឺរ៉ុប និងម៉ិកស៊ិក និងធានាបាននូវការអនុលោមតាមស្តង់ដារអន្តរជាតិ។ ជំនួបនេះឆ្លុះបញ្ចាំង ពីការយកចិត្តទុកដាក់ របស់សហភាពអឺរ៉ុប និងម៉ិកស៊ិក ក្នុងការជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់ការកសាងទំនាក់ទំនងសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ និងលើកកម្ពស់វិបុលភាពទៅវិញទៅមក ៕

អត្ថបទដែលជាប់ទាក់ទង