**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ស្នើដល់សេវាករដែលកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីសូមយកចិត្តទុកដាក់លើការបង្កើនស្ថិរភាព និងពង្រឹងគុណភាពការផ្គត់ផ្គង់អគ្គិសនីដល់អតិថិជន

ភ្នំពេញ៖ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានស្នើដល់សេវាករដែលកាន់អាជ្ញាបណ្ណផ្គត់ផ្គង់អគ្គិសនីសូមយកចិត្តទុកដាក់លើការបង្កើនស្ថិរភាព និងពង្រឹងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីដល់អតិថិជន ពិសេសត្រូវបញ្ឈប់ការយកថ្លៃសេវាភ្ជាប់ចរន្តអគ្គិសនីលើសគោលការណ៍ដែលបានកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា។

នៅក្នុងសន្និបាត បូកសរុប លទ្ធផល ការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់សមាគមអគ្គិសនីជនបទ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥លោកប្រធាន យឹម វិសិដ្ឋ បានណែនាំបន្ថែមដល់សេវាករដែលកាន់អាជ្ញាបណ្ណត្រូវយកចិត្តទុកដាក់លើការបង្កើនស្ថិរភាព និងពង្រឹងគុណភាពនៃការផ្គត់ផ្គង់អគ្គិសនីដល់អតិថិជន។ ត្រង់ចំណុចនេះ សេវាករទាំងឡាយត្រូវត្រួតត្រួពិនិត្យនូវអ្វីដែលខ្លួនអាចធ្វើបាន ដូចជា ការកាត់ក្រីមែកឈើដែលនៅជិតបណ្ដាញខ្សែអគ្គិសនី ថែទាំងបរិស្ថានអគ្គិសនីជាប្រចាំ កុំប្រើត្រង់ស្យ័រ ឬខ្សែបញ្ជូនលើសបន្ទុក។

លោកបានបន្តថា ប្រសិនបើមានបញ្ហាដាច់ចរន្តអគ្គិសនី សេវាករត្រូវប្រញាប់ជួសជុល ឬផ្លាស់ថ្មីដាក់ឱ្យប្រើប្រាស់វិញឱ្យបានលឿន។ ប្រសិនមានគម្រោងកាត់ផ្ដាច់ចរន្តអគ្គិសនីដើម្បីជួសជុលនិងថែទាំ ត្រូវជូនដំណឹងទៅអតិថិជនជាមុន ហើយខិតខំកាត់បន្ថយការផ្ដាច់ចរន្តឱ្យមានរយៈពេលខ្លី។

បើតាមការបន្ថែមរបស់ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ត្រូវដាក់របាយការណ៍ពីការដាច់ចរន្តអគ្គិសនីប្រចាំត្រីមាស និងប្រចាំឆ្នាំ ដើម្បីឱ្យអាជ្ញាធរអគ្គិសនីអាចគ្រប់គ្រងពីស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី។

លោកប្រធាន យឹម វិសិដ្ឋ បានសង្កត់ធ្ងន់ថា កន្លងមក មានករណីសេវាយកថ្លៃសេវាភ្ជាប់ចរន្តអគ្គិសនីលើសគោលការណ៍ដែលបានកំណត់ ដូច្នេះលោកបានណែនាំឱ្យបញ្ឈប់ការយកថ្លៃសេវាភ្ជាប់ចរន្តអគ្គិសនីលើសគោលការណ៍ដែលបានកំណត់ ពោលថ្លៃប្រាក់កក់ ថ្លៃភ្ជាប់ចរន្តអគ្គិសនី គឺត្រូវតែអនុវត្តតាមការណែនាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។ ម្យ៉ាងវិញទៀត ត្រូវភ្ជាប់ចរន្តអគ្គិសនីតាមរយៈពេលដែលកំណត់ មិនត្រូវយឺតយ៉ាវដោយមិនគ្មានហេតុផល ឬរកលេសមិនសមស្របនោះឡើយ។

លោកក៏បានលើកឡើងពីការប្រើប្រាស់ EAC App ផងដែរ គឺត្រូវជួយផ្សព្វផ្សាយជំរុញឱ្យអតិថិជននៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យយល់ដឹងនិងប្រើប្រាស់ឱ្យបានទូលំទូលាយនូវ EAC App នេះ។ ការប្រើប្រាស់ EAC App អតិថិជនស្នើសុំភ្ជាប់ចរន្តអគ្គិសនី និងស្នើដំឡើងចរន្តអគ្គិសនី ឬអាចបង់ប្រាក់កម្មវិធីទូរស័ព្ទនេះបាន។ បើតាមទិសដៅរបស់អាជ្ញាធរអគ្គិសនីកម្ពុជា គឺចង់ឱ្យអតិថិជនប្រើប្រាស់ EAC App ឱ្យបាន៩៥ភាគរយ នៅចុងឆ្នាំ២០២៥។

លោក យឹម វិសិដ្ឋ ក៏បានស្នើឱ្យសេវាករដែលកាន់អាជ្ញាបណ្ណសូមចូលរួម ឬបញ្ជូនបុគ្គលិកដែលអាចដឹងការងារអាជីវកម្មសេវាកម្មរបស់ខ្លួន ឱ្យចូលរួមជាមួយវេទិកាសាធារណៈ ដើម្បីអាចដោះស្រាយបញ្ហាផ្គត់ផ្គង់សេវាកម្មអគ្គិសនីជូនប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពសេវាកម្មអគ្គិសនីនៅតាមមូលដ្ឋាន។

ជាមួយគ្នានោះ លោក ទ្រី ឈុនហេង ប្រធាន សមាគម អគ្គិសនីជនបទ បានឱ្យដឹងថា បច្ចុប្បន្ន សម្រាប់ឆ្នាំ២០២៥ សមាគមអគ្គិសនីជនបទមានទិសដៅជំរុញឱ្យសេវាករជាសមាជិកចូលរួមអនុវត្តតាមការណែនាំ គោលការណ៍ យុទ្ធសាស្ត្ររបស់អាជ្ញាធរអគ្គិសនីកម្ពុជា ក៏ដូចជាក្រសួងរ៉ែនិងថាមពល។ បង្កើនការយកចិត្តទុកដាក់លើការផ្ដល់សេវាកម្មផ្គត់ផ្គង់ ថែទាំ និងគុណភាពនៃការចែកចាយអគ្គិសនីដល់ប្រជាពលរដ្ឋ។ ជំរុញឱ្យសេវាករទាំងឡាយយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់។ ពិសេសគឺជំរុញឱ្យសេវាករទាំងឡាយចូលរួមតាមការស្នើ ឬអញ្ជើញឱ្យចូលរួមវេទិកាសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្មអគ្គិសនីនៅតាមមូលដ្ឋានប្រជាពលរដ្ឋ។

តាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ប្រភពអគ្គិសនីដែលបានអភិវឌ្ឍបានកើនដល់៥,០៤៤មេហ្កាវ៉ាត់ និងបណ្ដាញបញ្ជូនដែលបានអភិវឌ្ឍបានកើនដល់៣,៨៩០គីឡូម៉ែត្រ និងអនុស្ថានីយដែលបានអភិវឌ្ឍបានកើនដល់៧០កន្លែង។ ការផ្គត់ផ្គង់បណ្ដាញអគ្គិសនីបានគ្របដណ្ដប់លើរាជធានី-ខេត្តទាំង២៥រួចហើយ។ រីឯការអភិវឌ្ឍបណ្ឌាញតង់ស្យុងមធ្យម និងតង់ស្យុងទាបបានកើនដល់៩៩,២៥៧គីឡូម៉ែត្រ ដែលធ្វើឱ្យការគ្របដណ្ដប់នៃការផ្គត់ផ្គង់អគ្គិសនីចេញពីប្រព័ន្ធបណ្ដាញជាតិកើនដល់៩៩.១៥ភាគរយនៃភូមិទូទាំងប្រទេស និងភ្ជាប់ចរន្តទៅប្រជាពលរដ្ឋរហូតដល់៩៥.២៤ភាគរយនៃមូលដ្ឋានទូទាំងប្រទេស៕

អត្ថបទដែលជាប់ទាក់ទង