**ព្រឹទ្ធសភា រដ្ឋសភា ប្រជុំត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC) លើកទី២**តៃវ៉ាន់ដាក់ដំណើរការវែបសាយមួយ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋចិននាំគ្នារាយការណ៍ព័ត៌មានសម្ងាត់ផ្សេងៗ**រដ្ឋមន្រ្តីសន្តិសុខជាតិអ៉ីស្រាអែល ចេញមុខថ្កោលទោស កិច្ចព្រមព្រៀងរវាងអាមេរិកនិងអ៉ីរ៉ង់ ដែលសំដៅបិទបញ្ចប់សង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាទាំងមូលរាប់បញ្ចូលទាំងលីបង់**លោក Min Aung Hlaing ទៅចិនដើម្បីបំពេញទស្សនកិច្ច ៥ថ្ងៃ ដែលជាដំណើរទស្សនកិច្ចផ្លូវរដ្ឋទី២របស់លោក**លោក ហ្សេលេនស្គី សន្ទនាតាមទូរសព្ទជាមួយលោក ដូណាល់ ត្រាំ ពិភាក្សាគ្នាអំពីកិច្ចប្រឹងប្រែងឆ្ពោះទៅបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី**លោក ពូទីន ជូនពរលោក ដូណាល់ ត្រាំ ក្នុងឱកាសថ្ងៃខួបកំណេីត ជាមួយការលេីកឡេីងថាមេដឹកនាំទាំងពីរអាចបង្កើនទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានដល់កម្រិតថ្មី**អ្នកលោតឆត្រយោង ១១នាក់ និងពីឡុតម្នាក់បានស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្ដហោះខ្នាតតូចមួយគ្រឿង នៅក្នុងទីក្រុង Butler រដ្ឋ Missouri សហរដ្ឋអាមេរិក**តម្លៃប្រេង ធ្លាក់ចុះជាង៤ភាគរយ បន្ទាប់ពីអាមេរិក និងអ៉ីរ៉ង់ អះអាងពីការឈានដល់ក្របខណ្ឌនៃកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម**អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញត្រូវពង្រឹងការទប់ស្កាត់ និងបង្រ្កាបការនាំចូលសាច់បង្កកខុសច្បាប់ពីថៃចូលមកកម្ពុជា**លោក Xi Jinping សមាជិកបក្សកុម្មុយនីស្តចិន**បទវិភាគ៖​សេដ្ឋកិច្ច​ក្នុង​អំឡុង​បុណ្យសែននំចាំងបំផុសកម្លាំងរស់រវើកនៃ​ការ​ប្រើប្រាស់​**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំចាប់ផ្តើមបេសកកម្មគាំទ្រការអនុវត្តគម្រោងរបស់ក្រុមការងារធនាគារពិភពលោក**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្នើឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ជួយជំរុញលើកទឹកចិត្តដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ លោកជំទាវ ជា សិរី  ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឯកអគ្គរដ្ឋទូតឥណ្ឌាថ្មី ជួយជំរុញលើកទឹកចិត្តដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ឱ្យមកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ដែលទើបត្រូវបានតែងតាំងថ្មីកាលពីថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២៥ លោកជំទាវ ជា សិរី បានលើកឡើងពីទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ព្រមទាំងចែករំលែកអំពីវឌ្ឍនភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងប្រព័ន្ធហិរញ្ញវត្ថុ និងការសហការរៀបចំគម្រោងទូទាត់ឆ្លងដែនរវាងកម្ពុជា-ឥណ្ឌា ដែលនឹងសម្រួលដល់ការទូទាត់ភ្លាមៗរវាងអ្នកទេសចរខ្មែរនៅប្រទេសឥណ្ឌា ក៏ដូចជាអ្នកទេសចរឥណ្ឌាមកទស្សនាកម្ពុជាផងដែរ។

លោកជំទាវ ទេសាភិបាលធនាគារជាតិ ក៏បានជម្រាបលោកឯកអគ្គរដ្ឋទូត អំពីស្ថានភាពអំណោយផលសម្រាប់វិនិយោគិនឥណ្ឌា ដែលមានបំណងមកធ្វើការវិនិយោគនៅកម្ពុជា ព្រោះកត្តាសុខសន្តិភាព ស្ថិរភាពនៃការធ្វើដំណើរតាមរយៈការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីញូវដេលី ជាដើម។

ផ្អែកលើកត្តាទាំងនេះ លោកជំទាវ ជា សិរី ស្នើដល់លោកឯកអគ្គរដ្ឋទូត សូមជួយផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនឥណ្ឌា ជាពិសេសគ្រឹះស្ថានហិរញ្ញវត្ថុធំៗ ឱ្យមកសិក្សាស្វែងយល់ពីទីផ្សារវិនិយោគនៅកម្ពុជា ឱ្យបានច្រើន។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានអរគុណដល់លោកស្រី ជា សិរី ព្រមទាំងបានលើកសរសើរផងដែរពីបរិយាសកាសវិនិយោគកម្ពុជា។

លោកឯកអគ្គរដ្ឋទូត រំលេចថា ការវិនិយោគនៅកម្ពុជា គឺជាឱកាសមួយដែលវិនិយោគិនឥណ្ឌាមិនត្រូវមើលរំលង ជាពិសេសក្នុងវិស័យធនាគារ ដែលមានការវិវត្តរីកចម្រើនយ៉ាងឆាប់រហ័ស! នេះសបញ្ជាក់ឱ្យឃើញថាលោកនឹងមិនរារែកក្នុងការជួយផ្សព្វផ្សាយពីបរិយាកាសវិនិយោនេះ ទៅកាន់វិនិយោគិនឥណ្ឌាឡើយ។

លោកឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរនូវប្រព័ន្ធទូទាត់កម្ពុជា ដែលមានភាពទំនើបប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការតភា្ជប់ ការទូទាត់ឆ្លងដែនដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍ ក៏ដូចជាសេដ្ឋកិច្ចនៃប្រទេសទាំងពីរបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង