ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”

ភ្នំពេញ៖ ក្រសួងបរិស្ថានជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង១០.៥៥ µg/m3 ធៀបនឹងស្តង់ដារ ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
-ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកែប ខេត្តព្រះសីហនុ ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តមណ្ឌលគីរី ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តរតនគិរី រាជធានីភ្នំពេញ ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តកោះកុង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តឧត្តរមានជ័យ៕

