**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ប្រធានធនាគារធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្មី លោក Masato Kanda ចូលកាន់តំណែងជាផ្លូវការ

ភ្នំពេញ៖ លោក Masato Kanda បានចូលកាន់តំណែងជាផ្លូវការជាប្រធានទី១១ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃនេះ។

លោក Kanda បានថ្លែងថា «ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានចូលកាន់តួនាទីជាប្រធាន ADB ក្នុងកាលៈទេសៈដ៏សំខាន់នេះសម្រាប់តំបន់របស់យើង។ ដោយមានការជឿទុកចិត្ត ពីសមាជិកទាំង ៦៩ របស់ ADB និងការគាំទ្រយ៉ាងមុតមាំពីបុគ្គលិកដ៏សកម្មរបស់យើង ខ្ញុំប្តេជ្ញាជំរុញបេសកកម្មរបស់ ADB ក្នុងការលើកកម្ពស់កំណើនប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ ដោយធ្វើការរួមគ្នា យើងនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមចម្បងៗនៃការអភិវឌ្ឍ ដោយធានាថា ADB នៅតែជាដៃគូចាំបាច់សម្រាប់តំបន់»។

លោក Kanda ចូលកាន់តួនាទីជំនួស លោក Masatsugu Asakawa ដោយបន្តកេរ្តិ៍ដំណែលប្រកបដោយឧត្តមភាព និងភាពច្នៃប្រឌិត។ ជាមួយនឹងបទពិសោធន៍ជិត ៤ទសវត្សរ៍ ក្នុងការងារហិរញ្ញវត្ថុអន្តរជាតិ និងការអភិវឌ្ឍគោលនយោបាយ លោក Kanda ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ សម្រាប់ភាពជាអ្នកដឹកនាំប្រកបដោយ ការគិតគូរឆ្ពោះទៅមុខ និងអន្តរាគមន៍ដ៏មុតស្រួចរបស់គាត់ក្នុងស្ថានភាពទីផ្សារដែលមានការប្រែប្រួលខ្លាំង។

ក្នុងពេលកាន់តំណែងជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ សម្រាប់កិច្ចការអន្តរជាតិរបស់ប្រទេសជប៉ុន គាត់បានដើរតួយ៉ាងសំខាន់ ក្នុងការត្រួសត្រាយដំណោះស្រាយហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិត និងរៀបចំសកម្មភាពគោលនយោបាយដែលជួយធ្វើឱ្យទីផ្សារមានស្ថិរភាព។

ប្រធានក្រុមប្រឹក្សាភិបាល ADB លោក Fabio Panetta បានថ្លែងថា «លោក Masato Kanda នាំមកនូវបទពិសោធន៍សម្បូរបែប និងទស្សនៈវិស័យទូលំទូលាយសម្រាប់ ADB ។ បទពិសោធន៍របស់គាត់ ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុដ៏ស្មុគស្មាញ និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិធ្វើឱ្យគាត់សមជាអ្នកដឹកនាំដ៏ល្អរបស់យើង ខណៈដែលយើងបន្តបង្កើនចំណុចខ្លាំងរបស់យើង និងចាប់យកឱកាសថ្មីៗ។ ខ្ញុំមានទំនុកចិត្តថា ក្រោមការដឹកនាំរបស់គាត់ ADB នឹងផ្ដល់ដំណោះស្រាយដែលមានគោលដៅ និងផលជះជាក់លាក់សម្រាប់ប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់យើង»។
លោក Kanda បានបន្ថែមថា «ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ក្នុងការទាញយកប្រយោជន៍នៃជំនាញរួមនៅក្នុងស្ថាប័នរបស់យើង និងសហការជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព ជាពិសេសសម្រាប់អ្នកដែលត្រូវការជំនួយបំផុត។ ការយកចិត្តទុកដាក់របស់យើង នឹងផ្តោតលើសកម្មភាពជាក់ស្តែង ដែលផ្តល់នូវលទ្ធផលជាក់លាក់ ដោយធានាថាការគាំទ្ររបស់យើងនាំមកនូវការរីកចម្រើនយូរអង្វែងសម្រាប់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក»។

ការតែងតាំងរបស់លោក Kanda គូសបញ្ជាក់ពីការវិវត្តដែលកំពុងបន្ត និងការប្តេជ្ញាចិត្តរបស់ ADB ដើម្បីឆ្លើយតបនឹងតម្រូវការជាគន្លឹះរបស់ប្រទេសសមាជិកកំពុងអភិវឌ្ឍរបស់ ADB។ នៅពេលដែល ADB ចាប់ផ្តើមដំណាក់កាលថ្មីនៃការរីកចម្រើនជាយុទ្ធសាស្រ្ត ភាពជាអ្នកដឹកនាំរបស់លោក Kanda នឹងបន្តកេរ្តិ៍ដំណែលដ៏រឹងមាំរបស់ ADB ព្រមទាំងដឹកនាំស្ថាប័ននេះដើម្បីដោះស្រាយបញ្ហាប្រឈម និងឱកាសនាពេលអនាគតផងដែរ។

ការសម្រេចចិត្តជាឯកច្ឆ័ន្ទ របស់ក្រុមប្រឹក្សាភិបាល ADB ក្នុងការជ្រើសរើសលោក Kanda ឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងខ្លាំងលើសមត្ថភាពរបស់គាត់ក្នុងការដឹកនាំ ADB ក្នុងអំឡុងពេល ដែលមានការផ្លាស់ប្តូរសំខាន់ៗ។ បទពិសោធន៍ដ៏ទូលំទូលាយរបស់គាត់ ក្នុងការគ្រប់គ្រងគោលនយោបាយសេដ្ឋកិច្ចដ៏ស្មុគស្មាញ និងក្នុងបរិបទកិច្ចសហការជាពហុភាគី នឹងមានតម្លៃមិនអាចកាត់ថ្លៃ បានខណៈដែល ADB បន្តសម្របខ្លួនទៅនឹងស្ថានការណ៍ពិភពលោក ដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគីឈានមុខគេមួយដែលគាំទ្រកំណើនប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់ នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ក្នុងកិច្ចសហការជាមួយសមាជិក និងដៃគូរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមដ៏ស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់មធ្យោបាយហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់ជីវិតរស់នៅ កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB គ្រប់គ្រងដោយសមាជិកចំនួន ៦៩ ដែលក្នុងនោះមាន ៤៩ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។

អត្ថបទដែលជាប់ទាក់ទង