**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

មន្ត្រីជាន់ខ្ពស់បរិស្ថាន វាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ការអភិវឌ្ឍជីវភាពសហគមន៍ ពីគម្រោង INRM

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ការអភិវឌ្ឍជីវភាពសហគមន៍ ពីគម្រោង INRM ក៏ដូចជាជាអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសពីមន្ទីរបរិស្ថានខេត្តនានា អាជ្ញាធរមូលដ្ឋាន។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រតិភូក្រសួងបរិស្ថាន និងអ្នកសារព័ត៌មានមកពី២០ស្ថាប័ន បានពិនិត្យឃើញថា សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក នៅក្នុងដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្រ្តស្ថិតនៅឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ បានកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ និងបានបង្កើនជីវភាព ប្រកបដោយនិរន្តរភាព ជាពិសេសគឺការងារដាំស្តារព្រៃ និងការគិតគូរពីចំណូលទ្រទ្រង់ដល់សេដ្ឋកិច្ចក្នុងសហគមន៍។

លោក កែវ វិបុល ប្រធានសហគមន៍ព្រៃឈើជាំធ្លក បានបញ្ជាក់ថា កន្លងមកសហគមន៍បានចូលរួមពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ការធ្វើផ្លូវភ្លើងជុំវិញតំបន់ព្រៃសហគមន៍ ការបណ្តុះដាំស្តាព្រៃឈើ ដើម្បីបង្កើនគម្របបៃតង និងការរៀបចំឱ្យសមាជិក មានជីវភាពផ្លាស់ប្តូរពីការពឹងអាស្រ័យលើព្រៃឈើ ជាមួយមុខរបរថ្មីដូចជាការដាំដុះបន្ថែលក្ខណៈគ្រួសារ ការបង្កើតជាក្រុមសន្សំ និងការបើកហាងកាហ្វេសហគមន៍ ដែលកំពុងទាញបានចំណូលប្រសើរដល់សហគមន៍។

សូមបញ្ជាក់ថា ការអភិវឌ្ឍរបស់សហគមន៍ បានទទួលការគាំទ្រពីក្រសួងបរិស្ថាន ទាំងស្មារតីនិងសម្ភារៈជាបន្តបន្ទាប់ ជាពិសេសក្នុងឆ្នាំ២០២៤ ពីគម្រោង “ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិ ទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា(INRM Project)” ក្នុងនោះគម្រោង INRM ដែលបានផ្តល់មូលនិធិដល់អង្គការមូលនិធិព្រះពុទ្ធសាសនា និងអភិវឌ្ឍន៍សហគមន៍ ដើម្បីធ្វើការជាមួយសហគមន៍ ក្នុងការពង្រឹងសមត្ថភាព និងជំនាញក្នុងការពង្រឹងជីវភាពសហគមន៍ និងការថែរក្សាព្រៃឈើសហគមន៍ ឱ្យបានល្អសម្រាប់កូនចៅរបស់គាត់។

សហគមន៍តំបន់ការពារធម្មជាតិជាំធ្លក បានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១០លើទំហំផ្ទៃដីចំនួន៥.២០៤ហិកតា ស្ថិតក្នុងភូមិចំនួន៧ និងមានប្រជាជនរស់នៅរហូតដល់១ ១១៣គ្រួសារ។

កន្លងមកតាមរយៈការគាំទ្រពីគម្រោង សហគមន៍តំបន់ការពារធម្មជាតិមួយនេះ បានលើកទឹកចិត្តគណៈកម្មការសហគមន៍ ខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងសហគមន៍ និងថែរក្សាធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព គិតគូរលើវិធានការប្រកបដោយនិរន្តរភាព និងការកែច្នៃផលិតផលកសិកម្មនានា ជាងនេះទៅទៀតក៏មានការសាងសង់ហាងកាហ្វេ លក់ភេសជ្ជៈ និងអនុផលព្រៃឈើ និងផ្លែឈើ កែច្នៃជាដើម ដើម្បីបង្កើនជីវភាពមូលដ្ឋាន។

សូមបញ្ជាក់ថា ដោយមានការគាំទ្រពីក្រសួងបរិស្ថាន គម្រោង INRM និងការសម្របសម្រួលពីអង្គការសុខិតកាល ប្រតិភូក្រសួងបរិស្ថាន និងក្រុមអ្នកសារព័ត៌មាន បានចូលរួមធ្វើដំណើរទស្សនកិច្ច ទៅកាន់សហគមន៍តំបន់ការពារធម្មជាតិមួយចំនួនស្ថិតនៅក្នុងខេត្តកំពង់ធំ ព្រះវិហារេ និងខេត្តសៀមរាប។

ដំណើរទស្សនកិច្ចនេះនឹងអាចឱ្យក្រុមអ្នកសារព័ត៌មាន បានស្វែងយល់សិក្សាកាន់តែ ស៊ីជម្រៅពីការងារចូលរួមរបស់សហគមន៍នៅក្នុងកិច្ចការងារអភិរក្សធនធនធម្មជាតិ ការដាំស្តារព្រៃ ជាពិសេសគឺនិរន្តរភាព ផ្នែកហិរញ្ញវត្ថុ សម្រាប់ប្រតិបត្តិការណ៍ការងាររបស់សហគមន៍។

ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានសង្កេតឃើញថា ប្រជាពលរដ្ឋភាគច្រើនក្នុងតំបន់ កំពុងកែប្រែឥរិយាបថ លើការពឹងពាក់លើជម្រើសមុខរបរដែលមិនពាក់ព័ន្ធនឹងព្រៃឈើ កាន់តែច្រើនឡើងៗ ដែលជាលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តមបានបញ្ជាក់ថា កិច្ចការពារបរិស្ថាន ចាំបាច់ត្រូវការចូលរួមពីភាគីពាក់ព័ន្ធ ជាពិសេសពីសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដែលពួកគាត់ត្រូវតែមានជីវភាពល្អប្រសើរ មិនពឹងលើការពឹងលើធនធានធម្មជាតិ។

ឯកឧត្តម ខ្វៃ អាទិត្យា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមគាំទ្រ ការអភិវឌ្ឍជីវភាពសហគមន៍ ពីគម្រោង INRM ក៏ដូចជាជាអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសពីមន្ទីរបរិស្ថានខេត្តនានា អាជ្ញាធរមូលដ្ឋាន ដែលបច្ចុប្បន្នប្រជាពលរដ្ឋ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិជាំធ្លក និងសហគមន៍តំបន់ការពារធម្មជាតិមួយចំនួនទៀត បានទទួលការគាំទ្រ ធ្វើការដាំដុះបន្លែ ឈើហូបផ្លែ សាងសង់ថ្នាលបណ្ដុះកូនឈើ ដើម្បីដាំស្តារព្រៃ និងជម្រើសមុខរបរថ្មីៗមួយចំនួនទៀត ដែលមិនពាក់ព័ន្ធនឹងព្រៃឈើ។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានសំណូមពរឱ្យមានការបន្តកិច្ចសហប្រតិបត្តិការនិងការគាំទ្រពីដៃគូសហគារនានា ជួយបង្កើតតំបន់អេកូទេសចរណ៍ធម្មជាតិ ដល់សហគមន៍ សម្របនឹងយុទ្ធសាស្រ្តអភិវឌ្ឍន៍គោលដៅលំហែបៃតង នៅតាមសហគមន៍ដែលមានសក្តានុពលទេសចរណ៍ធម្មជាតិ ដើម្បីធានានិរន្តរភាពព្រៃឈើ និងជីវភាពប្រជាពលរដ្ឋមូលដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង