**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

បន្ថែមលើផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ អភិបាលរង គួរមានផែនការក្នុងវិស័យខ្លួនទទួលបន្ទុក!

ភ្នំពេញ៖ ផែនការការងារ ជាផែនការដែលរៀបចំឡើងក្នុងការកំណត់នូវគោលដៅ និងការរំពឹងទុកទៅលើការអនុវត្តការងារ។ ចំណែកផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ ជាផែនការយុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យមានការរីកចម្រើនមានស្ថិរភាព បង្កើតហេដ្ឋារចនាសម្ព័ន្ធល្អ ប្រកបដោយបរិស្ថានស្អាត និងលើកកម្ពស់ជីវភាពប្រជាជន។ នេះបើតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។

កន្លងមក មាននិស្សិតរដ្ឋបាលសាធារណៈមួយចំនួន បានបញ្ចេញមតិលើការបង្ហោះផ្សាយព័ត៌មានរបស់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នូវសំណួរ និងទស្សនទានមួយចំនួន ដូចជា៖ តើអភិបាលរងម្នាក់ៗគួរមានផែនការផ្ទាល់ខ្លួនសម្រាប់ធានាអនុវត្តផែនការឬភារកិច្ចដែលអភិបាលប្រគល់ឱ្យដែរទេ ខណៈខ្លះទៀត បានបញ្ចេញទស្សនថា ការទទួលការងារមកអនុវត្ត ដោយគ្មានផែនការ ប្រាកដជាមិនងាយស្រួលនោះឡើយជាដើម។

ចំណុចនេះអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានបង្ហាញការលើកទឹកចិត្ត ដោយសាកល្បងលើកឧទាហរណ៍ជាក់ស្ដែងមួយមកបញ្ជាក់ថា បើក្នុងនាមជាអភិបាលរងម្នាក់ ទទួលបន្ទុកវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ អភិបាលរងរូបនោះ គួរយកផែនការរដ្ឋបាលស្រុកលើវិស័យមួយនេះមករៀបចំជាផែនការលម្អិតផ្ទាល់ខ្លួន ដូចជាត្រូវធ្វើអ្វីខ្លះ? ធ្វើដូចម្ដេច? និងធ្វើនៅពេលណា? ដើម្បីធានាបានថាការងារដែលអភិបាលប្រគល់ជូននោះត្រូវបានអនុវត្តប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។

លោក ហ៊ុន ចាន់ដែន អភិបាលរងស្រុកពាមជរ ខេត្តព្រៃវែង បានប្រាប់មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា បច្ចុប្បន្នការងារដែលលោក ទទួលបន្ទុកមាន ចំនួន ៥ ជាអាទិ៍មាន៖ ការងារច្រកចេញចូលតែមួយ គ្រឿងញៀន គ្រោះមហន្តរាយ ធនធានមនុស្ស និងគាំទ្រឃុំ សង្កាត់។ សម្រាប់លោក ដើម្បីឱ្យការងារទទួលបន្ទុ ជោគជ័យលោកក៏បានរៀបចំផែនការផ្ទាល់ខ្លួនមួយដែរ។

លោកបន្តថា ក្នុងរយៈពេលមួយខែម្ដង លោក និងក្រុមការងារ តែងតែប្រជុំបូកសរុបលទ្ធផលការងារ ក្នុងការពិនិត្យមើលពីតម្រូវការចំបាច់របស់ពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីផ្តល់ងាយស្រួលកែសម្រួលផែនការនៅខែបន្តបន្ទាប់ទៀត។

លោកបន្ថែមថា «សម្រាប់ការអនុវត្តការងារប្រចាំថ្ងៃគឺអនុវត្តទៅធ្វើតាមផែនការអភិវឌ្ឍន៍ក្រុង ស្រុក ខណ្ឌផង និងតាមផែនការដែលខ្ញុំបានរៀបចំផង ដើម្បីផ្តល់ភាពងាយស្រួលក្នុងពិនិត្យលើភាពចាំបាច់ និងបន្ទាន់ ក្នុងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលផ្តោតទៅលើការផ្តល់សេវាច្រកចេញចូលតែមួយ គ្រឿងញៀន គ្រោះមហន្តរាយ ធនធានមនុស្ស និងគាំទ្រឃុំ សង្កាត់ជាអាទិភាព»។

ចំណែក លោក វ៉ា ធីម អភិបាលស្រុកពាមជរ បានមានប្រសាសន៍ថា បន្ទាប់ពីបានប្រជុំ ពិភាក្សា និងរៀបចំផែនការអភិវឌ្ឍន៍ ក្រុង  ស្រុក ខណ្ឌរួចហើយ លោក ក៏បានចាត់ចែងប្រគល់ផែនការទាំងនោះ ទៅឱ្យអភិបាលរងនីមួយៗ ព្រមទាំងបានណែនាំបន្ថែមឱ្យរៀបចំផែនការផ្ទាល់ខ្លួនដើម្បីអនុវត្តការងារដែលខ្លួនទទួលបន្ទុកសម្រេចបានលទ្ធផលជោគជ័យ។

លោកអភិបាលស្រុក បានបញ្ជាក់ថា«ខ្ញុំក៏តែងតែរម្លឹក ហើយពេលខ្លះក៏ពិនិត្យផ្ទាល់តែម្ដង លើផែនការការងារតាមវិស័យរបស់លោក លោកស្រីអភិបាលរង។ ធ្វើដូច្នេះគឺដើម្បីបានផ្ដល់មតិ ដឹកនាំតម្រង់ទិសគាត់បន្ថែមផង និងក៏ជាការពញាក់ពួកគាត់ផង ថាដល់ណាហើយការនេះ ឬការងារនោះ?  មានផែនការយ៉ាងម៉េចខ្លះដើម្បីធ្វើវា? ខ្ញុំជាអភិបាលក៏ងាយស្រួលដែរ នៅពេលអភិបាលរងម្នាក់ៗគាត់មានផែនការងារអនុវត្តតាមវិស័យទទួលបន្ទុកមួយច្បាស់លាស់ ព្រោះបើគាត់គ្មានផែនការទេ យើងពិបាកតាមដានការងារហ្នុងណាស់»។

សូមបញ្ជាក់ថា គិតត្រឹមដើមខែមករា ឆ្នាំ២០២៤ ប្រទេសកម្ពុជាមានក្រុងចំនួន៣២ ខណ្ឌ១៤ និងស្រុក ចំនួន ១៦៣ នេះបើតាមឯកសាររបស់នាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្តនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ។ តាមអនុក្រឹត្យចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្រ្តី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ អភិបាលរងក្រុង ស្រុក ខណ្ឌ មានចំនួន ៦រូប ។ អភិបាលរង គឺជាសេនាធិការឱ្យអភិបាល និងជាអ្នកជួយសម្រួលកិច្ចការងារមួយចំនួនតាមការប្រគល់ពីអភិបាល៕

អត្ថបទដែលជាប់ទាក់ទង