**ប៉ូឡូញសម្រេចចិត្តដកហូតមេដាយកិត្តិយសកម្រិតខ្ពស់បំផុត ដែលបានផ្តល់ឱ្យទៅប្រធានាធិបតីអ៊ុយក្រែន**មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកថា ភាគីអ៊ីស្រាអែល និងក្រុមហេសបូឡាហ៍ បានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចព្រមព្រៀងឈប់បាញ់ឡើងវិញហើយ**WHO ព្រមានថា ការផ្ទុះករណីឆ្លងជំងឺអេបូឡាដ៏កាចសាហាវនៅកុងហ្គោកំពុងបន្តរីករាលដាលយ៉ាងឆាប់រហ័ស**UN ប្រចាំមីយ៉ាន់ម៉ា អំពាវនាវឱ្យមានការដោះលែង លោកស្រី អោងសាន ស៊ូជី**«ដំណើរផ្លូវសូត្របុរាណរបស់ប្រទេសចិន៖ ស្ពានតភ្ជាប់អរិយធម៌បូព៌ា និងបស្ចិមប្រទេស»**ស.ស.យ.ក. រៀបចំកម្មវិធីបរិច្ចាគឈាមស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ**សម្តេច ទៀ បាញ់ អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត**ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ បានកើនឡើងយ៉ាងក្ដៅគគុកកាលពីយប់មិញ ដោយមនុស្សជាង ១៨នាក់ត្រូវបានសម្លាប់**រុស្ស៊ីប្រកាសថា ខ្លួនស្វាគមន៍ចំពោះការសន្ទនាជាមួយបណ្តាប្រទេសអឺរ៉ុប ប៉ុន្តែបដិសេធដាច់ខាតមិនទទួលយកការដាក់ឱសានវាទឡើយ**“រាត្រីកម្ពុជា” មិនមែនជា កម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ ប៉ុន្តែរាត្រីនេះគឺជា អំណោយវប្បធម៌ពីបេះដូងកម្ពុជាជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់**វិចារណកថា! សិស្សានុសិស្សរួមគ្នាបដិសេធប្លាស្ទិក៖ សកម្មភាពអាកាសធាតុដ៏មានឥទ្ធិពលសម្រាប់ថ្ងៃអនាគត**ប្រទេសស្រីលង្កា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺគ្រុនឈាមដ៏អាក្រក់បំផុត**អាជីវកម្មសេវាកម្មផ្សេងៗ ត្រូវបានបិទទ្វារនៅទូទាំងតំបន់ Kashmir ដែលគ្រប់គ្រងដោយប៉ាគីស្ថាន ក្រោយភាពចលាចលដ៏សាហាវបណ្តាលឱ្យមនុស្ស ២៤នាក់ស្លាប់នៃការផ្ទុះបាតុកម្មតវ៉ា**ជនជាតិវៀតណាម ជិត១០០នាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបណ្ដេញចេញពីកម្ពុជា**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មាន និងអ្នកផលិតមាតិកា បង្កើនការផ្សព្វផ្សាយពីតម្លៃបេតិកភណ្ឌជាតិឱ្យបានទូលំទូលាយ**ក្រសួងការងារ នាំយកឱកាសការងារជាង ១ម៉ឺនកន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ដល់ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង**ពិព័រណ៍ផលិតផលអាស៊ាន (កម្ពុជា)-ចិន លើកទី២ ឆ្នាំ២០២៦ បើកសម្ពោធជាផ្លូវការ ដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីការពិនិត្យឡើងវិញអំពីតួនាទី និងភារកិច្ចរបស់មន្រ្តីភូមិ**អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំរបាយការណ៍ ស្តីពីលទ្ធផលការងារឆមាសទី១ និងទិសដៅបន្ត របស់រដ្ឋបាលខេត្តកំពង់ចាម**អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យ និងបញ្ឈប់ការសាងសង់សំណង់ខុសច្បាប់ ចំនួន២ទីតាំង ដោយសាររំលោភលើដីសាធារណៈរបស់រដ្ឋនៅស្រុកស្អាង

គម្រោង INRM ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយក្រសួងបរិស្ថាន ទៅលើខេត្តគោលដៅចំនួន៣ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ដោយផ្ទាល់ទៅលើធនធានធម្មជាតិ

ភ្នំពេញ៖ លោក ឈិត សុភា មន្ត្រីសម្របសម្រួលគម្រោងការបញ្ជ្រាប ការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងតំបន់ការពារទេសភាព និងព្រៃផលិតភាព នៃភាគខាងជើង ប្រទេសកម្ពុជា ហៅកាត់ថា INRM បានបញ្ជាក់ថា គម្រោង INRM ត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយក្រសួងបរិស្ថាន ទៅលើខេត្តគោលដៅចំនួន៣ ក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ដោយផ្ទាល់ទៅលើធនធានធម្មជាតិ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក ឈិត សុភា បានលើកឡើងថា គម្រោង INRM នេះត្រូវបានអនុវត្តចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ដោយក្រសួងបរិស្ថាន ទៅលើខេត្តគោលដៅចំនួន៣ គឺ៖ ខេត្តព្រះវិហារ, ខេត្តសៀមរាប និងខេត្តកំពង់ធំ ហើយក្នុងនោះទៅលើទីជម្រាលចំនួន៣ គឺ៖ ស្ទឹងសៀមរាប, ស្ទឹងសែន និងស្ទឹងស្ទោង។

លោក បានបញ្ជាក់ថា តាំងពីអនុវត្តគម្រោងរហូតមកដល់ពេលនេះ យើងអនុវត្តជាមួយនឹងសហគមន៍ការពារធម្មជាតិបានចំនួន២៦ ក្នុងមានសហគមន៍ព្រៃឈើចំនួន៨ និងសហគមន៍ការពារតំបន់ធម្មជាតិចំនួន១៨។

លោក បានបន្តថា គម្រោងខាងលើនេះ យើងបានធ្វើការផ្ទាល់ជាមួយសហគមន៍ ក៏ដូចជាមន្ទីរបរិស្ថានខេត្តចំនួន៣ គឺ៖ មន្ទីរបរិស្ថានខេត្តសៀមរាប, មន្ទីរបរិស្ថានខេត្តព្រះវិហារ និងមន្ទីរបរិស្ថានខេត្តកំពង់ធំ ហើយសហគមន៍គឺយើងធ្វើការក្នុងការកសាងសមត្ថភាពរបស់គាត់ ក្នុងគោលបំណងចង់ឲ្យពួកគាត់កាត់បន្ថយទៅការប្រើប្រាស់ដោយផ្ទាល់ទៅលើធនធានធម្មជាតិ មានន័យថា នៅពេលដែលជីវភាពរបស់សហគមន៍មានការកើនឡើងគឺការប្រើប្រាស់ ឬក៏ពឹងផ្អែកទាំងស្រុងទៅលើធនធានធម្មជាតិក៏ត្រូវបានកាត់បន្ថយដែរ។

លោក សង្ឃឹមថា នៅពេលដែលជីវភាពរបស់ប្រជាជនបានកើនឡើងតាមរយៈដែលយើងបានអនុវត្តកន្លងមក យើងឃើញថាប្រជាជនគឺមានសកម្មភាពខ្លាំងក្នុងការចូលរួម, ក្នុងការការពារធនធានធម្មជាតិ, ការចូលរួមដាំស្ដារ តាមអនុសាសន៍របស់ក្រសួងបរិស្ថាន ដែលព្យាយាមបង្កើនគម្របព្រៃឈើ។

លោកបានគូសបញ្ជាក់ថា គម្រោង INRM របស់យើងគឺត្រូវបញ្ចប់នៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ហើយយើងសង្ឃឹមថា នឹងព្យាយាមរកធនធាន ឬក៏មូលនិធិពីដៃគូជាតិ និងអន្តរជាតិផ្សេងទៀត ដើម្បីបន្តការងារជាមួយនឹងសហគមន៍ដែលយើងបានធ្វើការកន្លងមកផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង