**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល**កិច្ចប្រជុំអនុតំបន់ AFPPD ពិភាក្សាអំពីបញ្ហាប្រឈមរបស់យុវជននៃតំបន់អាស៊ីក្នុងការទទួលបានការងារសមរម្យ**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តតាកែវ!**ព្រឹទ្ធសភាសហរដ្ឋអាមេរិក អនុម័តកញ្ចប់ថវិកាចំនួន ៧០ពាន់លានដុល្លារ សម្រាប់យុទ្ធនាការបង្ក្រាបជនអន្តោប្រវេសន៍**ឯកឧត្តម ទេព អស្នារិទ្ធ ជំរុញឱ្យមន្ទីរព័ត៌មានខេត្តកំពង់ចាម បង្កើនការច្នៃប្រឌិតផលិតមាតិកាទាក់ទាញយុវវ័យ ដើម្បីអប់រំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ**អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ដាំកូនឈើ៦០០ដើម ក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ដើម្បីស្តារគម្របព្រៃឈើ ឡើងវិញ**កម្មករ-កម្មការិនីរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង ទទួលបានការយកចិត្តទុកដាក់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន**UN បង្កើនទ្វេដងនូវការអំពាវនាវរកថវិកាជំនួយ សម្រាប់ប្រទេសលីបង់ ចំពោះមុខការធ្វើសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡាដែលគាំទ្រដោយអ៉ីរ៉ង់**ឯកឧត្ដម វង្សី វិស្សុត ទទួលជួបប្រតិភូសប្បុរសជនកូរ៉េ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ**ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ប្រជុំពិនិត្យគម្រោង វិនិយោគ និងធុរកិច្ចចំនួន១៥**ជប៉ុនស្នើឱ្យសាងសង់ម៉ាស៉ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចាស់ៗ ឡើងវិញ ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ថាមពល**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក

នាយករដ្ឋមន្ត្រីថៃ កោះប្រជុំជាបន្ទាន់ដើម្បីជជែករកដំណោះស្រាយចំពោះការធ្លាក់ចុះតម្លៃអង្ករនាពេលថ្មីៗ

បាងកក៖ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានកោះប្រជុំជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ភីឆៃ ណារីថាផាន (Pichai Naripthaphan) និងរដ្ឋមន្ត្រីកសិកម្ម និងសហករណ៍ លោកស្រី ណារូម៉ុន ភិនយូស៊ីនវ៉ាត់ (Narumon Pinyosinwat) នៅវិមានរដ្ឋាភិបាល កាលពីថ្ងៃព្រហស្បតិ៍ទី២០ ខែកុម្ភៈ ដើម្បីជជែករកដំណោះស្រាយចំពោះការធ្លាក់ចុះតម្លៃអង្ករនាពេលថ្មីៗ។

ការ ពិភាក្សា ធ្វើ ឡើង បន្ទាប់ ពី មាន សម្ពាធ កាន់ តែ ខ្លាំង ពីប្រជាកសិករ ដែល ទាមទារ ឱ្យ មាន អន្តរាគមន៍ ពីប្រមុខរាជ រដ្ឋាភិបាល ជា បន្ទាន់។ បន្ទាប់ពីកិច្ចប្រជុំរយៈពេលមួយម៉ោង លោក ភីឆៃ និងលោកស្រី ណារូម៉ុន បានប្រកាសថា អនុគណៈកម្មាធិការគ្រប់គ្រងគោលនយោបាយ និងទីផ្សារអង្ករជាតិ នឹងបើកសម័យប្រជុំនៅក្រសួងពាណិជ្ជកម្ម ដើម្បីបញ្ចប់ដំណោះស្រាយមុននឹងប្រកាសបន្ថែមទៀត។

លោកស្រី ណារូម៉ុន បានបញ្ជាក់ថា៖«លោកស្រីនាយករដ្ឋមន្ត្រី មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាកសិករ ហើយបានណែនាំឱ្យក្រសួងកសិកម្មសហការជាមួយក្រសួងពាណិជ្ជកម្ម»។

លោកស្រីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា យន្តការទាំងអស់ត្រូវតែត្រឹមត្រូវតាមច្បាប់ និងអាចធ្វើទៅបានដោយមានការណែនាំអំពីនីតិវិធីច្បាស់លាស់។ ទាំងនេះរួមបញ្ចូលការធានាកសិករដែលបានចុះបញ្ជីបញ្ជាក់ពូជស្រូវដែលពួកគេដាំដុះ ទំហំដីស្រែរបស់ពួកគេ និងកន្លែងស្តុកទុក។

ទន្ទឹមនឹងនោះ លោកស្រី ផែថងថាន បានបញ្ជាក់សាជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការជួយប្រជាកសិករ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់លើសហគមន៍កសិកម្ម និងប្តេជ្ញាអនុវត្តដំណោះស្រាយឱ្យបានឆាប់រហ័ស។

បញ្ហាសំខាន់ដែលកំពុងត្រួតពិនិត្យ គឺការដាំដុះយ៉ាងទូលំទូលាយនៃពូជស្រូវគុណភាពមិនល្អ ធ្វើឱ្យកសិករមិនទទួលបានទិន្នផលច្រើន និងធ្វើឱ្យតម្លៃទីផ្សារទាំងមូលធ្លាក់ចុះ។ ជាការឆ្លើយតប លោកស្រី ផែថងថាន បានផ្តាំផ្ញើដល់ក្រសួងកសិកម្ម ឱ្យពន្លឿនការអភិវឌ្ឍ និងចែកចាយពូជស្រូវគុណភាពខ្ពស់ដល់ប្រជាកសិករ។ លើសពីនោះ លោកស្រីនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យប្រជាកសិករទាំងអស់រក្សាទំនុកចិត្តលើរាជរដ្ឋាភិបាលដែលកំពុងផ្តល់អាទិភាពដល់បញ្ហានេះ ហើយនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់។

ដោយឡែក លោក ប្រាម៉ូត ចារើនស៊ីល (Pramote Charoensil) ប្រធានសមាគមកសិករ និងកសិកម្មថៃ បានបង្ហើបថា សមាគមបានដាក់សំណើផ្លូវការមួយទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងពាណិជ្ជកម្ម ដើម្បីស្វែងរកការបំភ្លឺលើបញ្ហាសំខាន់ៗចំនួនបីទាក់ទងនឹងការធ្លាក់ចុះនៃតម្លៃអង្ករ៖ ទី១.តើ រដ្ឋាភិបាល នឹង អនុវត្ត វិធានការ អ្វីខ្លះ ដើម្បី ដោះស្រាយ ការ ធ្លាក់ ចុះ តម្លៃ អង្ករ នាពេល បច្ចុប្បន្ន? ទី២.តើ មាន ការ រីក ចម្រើន យ៉ាង ណា ចំពោះ ការ ស្នើ សុំ សំណង៥០០ បាត ក្នុង មួយ រ៉ៃ សម្រាប់ ហាម ដុត ចំបើង? និងចុងក្រោយ តើ រាជរដ្ឋាភិបាល នឹង ជួយ ដោយ របៀប ណា ដើម្បីឱ្យប្រជាកសិករទទួល បានពូជ ស្រូវល្អ និង ដោះស្រាយបែបណាចំពោះការ ឡើង ថ្លៃ ផលិតកម្ម ដូចជា ជី និង ឥន្ធនៈ?

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកុម្ភៈ តម្លៃអង្ករ-សជាមធ្យម គឺ៨៦៥០បាតក្នុងមួយតោន ពោលគឺធ្លាក់ចុះ៣០ភាគរយពី១២៤៤៥បាតក្នុងមួយតោនកាលពីឆ្នាំមុន។ តម្លៃ អង្ករ ជា ច្រើន ប្រភេទ បាន ធ្លាក់ ចុះ ជា បន្តបន្ទាប់ ចាប់ តាំង ពី ខែ កញ្ញា ឆ្នាំ ២០២៤៕

អត្ថបទដែលជាប់ទាក់ទង