ការរលាយផ្ទាំងទឹកកករបស់ពិភពលោក បានបង្កើនល្បឿនលឿនជាងការរំពឹងទុក

ការរលាយផ្ទាំងទឹកកករបស់ពិភពលោក បានបង្កើនល្បឿនក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយការរលាយមានល្បឿនលឿនជាងការរំពឹងទុកពីមុននៅក្នុងប៉ុន្មានឆ្នាំខាងមុខ និងជំរុញឱ្យកម្រិតទឹកសមុទ្ទកើនឡើងខ្ពស់។
ផ្ទាំងទឹកកក ដើរតួជាធនធានទឹកសាបសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ហើយអាចដំឡើងកម្ពស់កម្រិតទឹកសមុទ្ទពិភពលោក៣២សង់ទីម៉ែត្រ ប្រសិនបើពួកវារលាយទាំងស្រុង។ តែចាប់តាំងពីដើមសតវត្សរ៍នេះមក ផ្ទាំងទឹកកកច្រើនជាង៦៥០០ពាន់លានតោន ឬ៥ភាគរយត្រូវបានបាត់បង់ ហើយល្បឿននៃការរលាយកំពុងកើនលឿនស្លេវ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក ការរលាយផ្ទាំងទឹកកកមានច្រើនជាងមួយភាគបី ខ្ពស់ជាងកំលុងឆ្នាំ២០០០ ដល់២០១១។
ការសិក្សាមួយដែលរួមបញ្ចូលការប៉ាន់ប្រមាណក្នុងតំបន់ជាង២៣០ ពីក្រុមស្រាវជ្រាវចំនួន៣៥ ជុំវិញពិភពលោក បានធ្វើឱ្យអ្នកវិទ្យាសាស្រ្តកាន់តែមានទំនុកចិត្តលើល្បឿនពិតប្រាកដនៃការរលាយផ្ទាំងទឹកកក និងរបៀបដែលវានឹងវិវឌ្ឍនៅពេលអនាគត។
ផ្ទាំងទឹកកក គឺជាសូចនាករដ៏សំខាន់នៃការប្រែប្រួលអាកាសធាតុ ប៉ុន្តែវាបានធ្លាក់ចុះយ៉ាងគំហុកនៅគ្រប់ទីកន្លែងក្នុងរយៈពេល២០ឆ្នាំចុងក្រោយ ដោយសារតែសកម្មភាពរបស់មនុស្ស ការដុតឥន្ធនៈហ្វូស៊ីលជាចម្បង។ ចន្លោះឆ្នាំ២០០០ និង២០២៣ ផ្ទាំងទឹកកកក្នុងតំបន់ក្រៅពីតំបន់ហ្គ្រោអង់ឡង់ (Greenland) និងអង់តាក់ទិក បានបាត់បង់ប្រហែល២៧០ពាន់លានតោនក្នុងមួយឆ្នាំជាមធ្យម។
អឺរ៉ុបកណ្តាលបានបាត់បង់៣៩ភាគរយនៃផ្ទាំងទឹកកករបស់ខ្លួនក្នុងរយៈពេលជាង២០ឆ្នាំ។ បរិមាណផ្ទាំងទឹកកកដែលបាត់បង់នៅចុងសតវត្សន៍នេះ នឹងត្រូវបានរុញច្រានយ៉ាងខ្លាំងដោយសកម្មភាពរបស់មនុស្សក្នុងការបន្តបង្កើនកម្តៅផែនដី ដោយការបញ្ចេញកាបូនឌីអុកស៊ីត និងឧស្ម័នផ្ទះកញ្ចក់ផ្សេងទៀត៕

